ការបោះឆ្នោត

តាម​រយៈ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ ថ្ងៃ​ទី ២៣​ខែ​តុលា​ ឆ្នាំ​ ១៩៩១ បាន​តម្រូវ​​ឱ្យ​​​​កម្ពុជា​​​ រៀបចំ​ ការ​​បោះឆ្នោត​ ជា​​សកល​ ដោយ​ សេរី​ និង​​​យុត្តិធម៌​ ដើម្បី​បញ្ចប់​​ជម្លោះ​ បង្កើត​ ស្ថាប័ន​​គ្រប់​​គ្រង​​ប្រទេស​ និង​​ កសាង​​នីតិរដ្ឋ។ ក្រោម​​កិច្ច​រៀបចំ​​ របស់​ អាជ្ញាធរ​​បណ្តោះ​​អាសន្ន​ នៃ​អង្គ​ការ​​សហប្រជាជាតិ​​ប្រចាំ​​​នៅ​​​កម្ពុជា​ ហៅ​កាត់​ អ៊ុនតាក់​ (UNTAC) ការ​​បោះឆ្នោត​​ជា​​សកល​​លើក​​​ដំបូង​ បាន​​ប្រព្រឹត្តិ​​ឡើង​​​​កាល​ពី ថ្ងៃ​ទី ២៣ ដល់​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​​១៩៩៣ ហើយ​ សភា​​​ធម្មនុញ្ញ​​មួយ បាន​និមិត្ត​​ឡើង​ នៅ​ថ្ងៃ​ទី ១៤ ខែ​​មិថុនា ​ឆ្នាំ​១៩៩៣ ដើម្បី​ តាក់​​តែង​​​រដ្ឋ​ធម្មនុញ្ញ​ នៃ​​​ព្រះ​​រាជា​​ណាចក្រ​​​កម្ពុជា​។ រដ្ឋ​ធម្មនុញ្ញ​​មួយ ដែល​​ត្រូវ​​បាន​​ សភា​ អនុម័ត​ នៅ​​ថ្ងៃ​ទី​ ២១ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣ បាន​ផ្តួចផ្តើម​​ ឱ្យ​មាន​ការបោះឆ្នោត​ ៤ប្រ​ភេទ​​ ៖  

១.​​ការ​​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្រ្ត​

២.​ការបោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ សង្កាត់​

៣.​ការ​បោះឆ្នោត​​ជ្រើស​រើស​​​ក្រុម​ប្រឹក្សា​​​រាជ​ធានី ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ និង​

៤.​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​​សមាជិក​​ព្រឹទ្ធ​សភា​។

ការ​បោះឆ្នោត​ទាំង​នេះ​ ​​ធ្លាប់​​​បាន​​រៀបចំ​​​ឡើង​​ជា​​បន្តបន្ទាប់​រហូត​មក​ដល់បច្ចុប្បន្ន ដោយ​​​ត្រូវ​បាន​​រៀប​​ចំ​​​តាម​​បែប​​​សកល និង​​អសកល​។  ការ​បោះឆ្នោត​ទាំងអស់​ សុទ្ធ​តែ​​អនុញ្ញាត​​ឱ្យ​ គណបក្ស​​នយោបាយ​ អង្គការ​​ជាតិ​ និង​អន្តរជាតិ​​​ចូល​​រួម​​​សង្កេត​ការណ៍​។ ទោះបីជា​យ៉ាងណា តាម​ច្បាប់​ដែលមាន​ស្រាប់​​បច្ចុប្បន្ន​ គ្រប់​​មន្រ្តី​​ជាប់​​ឆ្នោត​​ទាំង​​អស់​​នឹង​​​បាត់​​បង់​​​មុខ​​តំណែង​ ​ប្រសិន​បើ​​សាមី​ខ្លួន​​បាត់​ប​ង់​​សមាជិក​ភាព​​ពី​គណបក្ស​​នយោ​បាយ​​របស់​ខ្លួន។

 

១. ការបោះឆ្នោតបែបសកល ៖ សម្រាប់ ​ការ​បោះ​ឆ្នោត​ជា​សកល អ្នក​​មាន​​សិទ្ធិ​បោះ​ឆ្នោតទាំងអស់​​ សំ​ដៅ​​ដល់​​​ប្រជាពលរដ្ឋ​​​ខ្មែរ​ទាំង​ពីរ​ភេទ​ ដែល​​មាន​​អាយុ​ចាប់​ពី ១៨​ឆ្នាំ ឡើង​ និង​មាន​​ឈ្មោះ​​ក្នុង​​បញ្ជី​​បោះ​ឆ្នោត​។ តាមការ​អនុវត្ត​នៅ​កម្ពុជា​ មានត្រឹមតែ ការបោះឆ្នោតពីរ ប៉ុណ្ណោះ​ដែល​ប្រកាន់​យក​ការបោះ​ឆ្នោត​បែប​សកល។


  • ការ​​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្រ្ត​ 

ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ​នឹង​ត្រូវ​រៀបចំនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧.០០ ព្រឹក រហូតដល់ម៉ោង ១៥.០០ល្ងាច។ អ្នកបោះឆ្នោត​ដែល​ស្ថិត​ក្នុងការិយា​​ល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង អាចបោះឆ្នោតបានទោះបីជាហួសម៉ោង ១៥.០០​ ។ អានបន្ត…

 

  • ការបោះ​ឆ្នោត​​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​​ឃុំ សង្កាត់

ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ/​សង្កាត់ ​ក្នុង​មណ្ឌល​នីមួយៗ​មានចាប់ពី៥ ទៅ ១១ អាសនៈ ផ្អែកតាមចំនួនប្រជារាស្ត្រ និងភូមិសាស្រ្តរបស់ខ្លួន។ សមា​ជិក​​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោតក្នុងមុខតំណែង… អានបន្ត…

 

២. ការបោះឆ្នោតបែបអសកល ៖ ការ ​​បោះឆ្នោត​​​អសកល​ អ្នក​មាន​​សិទ្ធិ​​​បោះ​ឆ្នោត​ គឺ​ជា​តំណាង​រាស្រ្ត​ក្នុង​តំណែង​ និងជា​សមាជិក​​ក្រុម​​បឹ្រក្សា​ឃុំ​ សង្កាត់​​ទាំង​អស់​​ក្នុង​តំ​ណែង​។ កន្លង​មក​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​​ និងការបោះឆ្នោត​ជ្រើសរើស​សមាជិកព្រឹទ្ធសភា​។

 

  • ការ​បោះឆ្នោត​​ជ្រើស​រើស​​​ក្រុម​ប្រឹក្សា​​​រាជ​ធានី ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​

សកម្មភាពឃោសនាបោះឆ្នោតអនុញ្ញាត​ត្រឹម ១៥ ថ្ងៃ ហើយត្រូវបញ្ចប់ ២៤ ម៉ោង មុនថ្ងៃ​បោះ​ឆ្នោត។ អានបន្ត…

 

  • ការ​បោះ​ឆ្នោត​​ជ្រើស​រើស​​​សមាជិក​​ព្រឹទ្ធ​សភា

ព្រឹទ្ធសភាមានអាណត្តិ ៦ ឆ្នាំ (ចប់នីតិកាលនៅពេល​ព្រឹទ្ធ​សភាថ្មី​ចូល​កាន់​តំណែង)។ អាសនៈ​ត្រូវ​បែងចែក​តាម​ប្រព័ន្ធ​សមាមាត្រ​​យក​រូបមន្ត​មធ្យម​​ភាគ​ខ្ពស់​ បំផុត​ដែល​ផ្អែក​តាម​ចំនួន​អាសនៈ និង​លទ្ធផល​នៃ​ការ​បោះឆ្នោត​តាម​មណ្ឌល​​ភូមិភាគ​បោះ​ឆ្នោត។ អានបន្ត…

  1. ខ្ញុំបានឆែកមើលបញ្ជីបោះឆ្នោត តែគ្មានឈ្មោះរបស់ខ្ញុំ តើគួរធ្វើយ៉ាងណា ?
    កាលពីបោះឆ្នោតឆ្នាំ២០០៨ ខ្ញុំបានទៅប្រកាស នៅសង្កាត់ដែល​ខ្ញុំរស់នៅ​ឃើញឈ្មោះ ហើយគេថែម​ទាំងកត់លេខកូដ ការិយាល័យឲ្យទៀតផង ។ តែថ្ងៃបោះឆ្នោតមែនទែន ខ្ញុំមិនបានបោះទេ ព្រោះអត់ឈ្មោះ ។ អណត្តិនេះ អត់ឈ្មោះទៀតហើយខ្ញុំ ។

  2. យើង​មិន​ប្រាកដ​ថា​ Somada ​រក​ឈ្មោះមិន​ឃើញ​ក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត​ផ្លូវការឆ្នាំ២០១១ ​នៅ​ឃុំ​សង្កាត់​របស់​ខ្លួនឬយ៉ាងណា ?
    ជា​នីតិវិធី Somada ត្រូវ​ទៅ​ពិនិត្យ​ឈ្មោះ ឬ​ចុះឈ្មោះនៅពេល​ការចុះឈ្មោះមក​ដល់​… បើ​កាលពី​ឆ្នាំ២០១១ Somada អត់​បាន​ទៅពិនិត្យឈ្មោះ ហើយ​ឈ្មោះក្នុងបញ្ជីផ្លូវការទៀតសោត ក៏​រកមិនឃើញ ជឿជាក់ថា ពិត​មិនអាចបោះឆ្នោតបានទេ…
    ដើម្បីឱ្យប្រាកដចិត្ត Somada អាច​ចូលទៅ កាន់​គេហទំព័រ http://www.cambodianvotervoice.org ដើម្បី​ស្វែងរក​ឈ្មោះ​តាមរយៈ​លេខកូដការិយាល័យ ឬទម្លាក់​ឈ្មោះ និង​លេខកូដការិយាល័យ នៅទីនេះ ​ក្រុមការងារ​របស់​យើង​នឹង​ជួយស្វែងរក​ ឈ្មោះរបស់ Somada ហើយ​ជួយ​បញ្ជាក់ជូនថា មានឈ្មោះ​ឬអត់ឈ្មោះ… ព្រោះយើង​មាន​បញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ​២០១១ ទាំងអស់…

  3. ខ្ញុំបានឆែករួចហើយ​ ហើយក៏គ្មានឈ្មោះខ្ញុំដែរ​។

  4. Somada អាច​ប្រាប់​ឈ្មោះពេញ និង​ទីតាំង​ការិយាល័យបោះឆ្នោត ​មក​ក្រុម​ការងារ​យើងបាន​ទេ ?
    ​យើង​នឹ​ងជួយ​រកជូន ដោយ​​យកចិត្ត​ទុកដាក់បំផុត…

  5. សួស្តី! ខ្ញុំមានសំណួរមួយសូមសួរទៅ cambodiavotervoive, ខ្ញុំជាអ្នកខេត្តកំពង់ស្ពឺ បានមករស់នៅទីក្រុងភ្នំពេញ និងបានធ្វើអត្តសញ្ញាណបណ្ណ័នៅទីក្រុងភ្នំពេញ។ កាលបោះឆ្នោតជាតិកាលពីលើកមុនឆ្នាំបានបោះឆ្នោតនៅសាលាសុធារស នៅទីក្រុងភ្នំពេញ ដោយសារខ្ញុំក្បែរនោះ គឺក្នុងសង្កាត់ទន្លេបាសាក់ និងបានប្រើអត្តសញ្ញាណប័ណ្ណដែល បានធ្វើទីក្រុងភ្នំពេញ។ ខ្ញុំបានពិនិត្យមើលឈ្មោះក្នុង voterlist ឃើញនៅមានឈ្មោះខ្ញុំ ។ ឥឡូវនេះខ្ញុំចង់ទៅបោះឆ្នោតជាតិម្តងទៀត តែខ្ញុំបានផ្លាស់ប្តូទីលំនៅ ទៅនៅសង្កាត់ផ្សេងហើយ ម្យ៉ាងទៀតអត្តសណ្ណាណប័ណ្ណដែលខ្ញុំបានធ្វើលើកមុននៅទីក្រុងភ្នំពេញបានបាត់ ខ្ញុំបានធ្វើថ្មី តែធ្វើនៅខេត្តកំពង់ស្ពឺ ចឹងខ្ញុំសួរថាតើខ្ញុំអាចទៅបោះឆ្នោតជាតិនាពេលខាងមុខ ២៨ កក្ដដា ២០១៣ នៅសាលាសុធារសទៀតបានទេ បើខ្ញុំលែងរស់នៅទីនោះ ហើយអត្តសញ្ណាណប័ណ្ណក៏ថ្មីធ្វើពីខេត្តកំពង់ស្ពឺ តើខ្ញុំអាចប្រើអត្តសញ្ញាណបណ្ណថ្មីទៅបោះឆ្នោតបានទេ ? តើខ្ញុំត្រូវការឯកសារអ្វីបន្ថែមទេ? សូមអរគុណទុកជាមុន។

Leave a reply to somada Cancel reply