អំពីយើង

Logo competition

វ៉េបសាយ (គេហទំព័រ) សម្លេង​​ម្ចាស់​​ឆ្នោត​​កម្ពុជា http://www.cambodianvotervoice.org គឺ​​ជា​កន្លែង​​ប្រ​មូល​ផ្តុំ និង​​ផ្សព្វ​ផ្សាយ​​ព័ត៌​មាន គំនិត ភាព​​មិន​​ប្រ​ក្រ​តី​​/​​ព្រឹត្តិ​ការណ៍​​នា​នា​​ដែល​​ទាក់​ទង​​នឹង​​ដំ​ណើរ​​ការ​បោះឆ្នោត​​នៅ​​កម្ពុ​ជា​​។​ សម្លេង​​ម្ចាស់​​ឆ្នោត​​កម្ពុជា គឺ​​ជា​​សហគមន៍​​អន​ឡាញ (Internet) មួយ ដែល​​ម្ចាស់​​ឆ្នោត និង​​​ជន​​​ទូ​ទៅ​​​បញ្ចេញ​​​មតិ គំ​និត​​របស់​ខ្លួន និង​​រាយ​ការណ៍​​ពី​​ភាព​​មិន​​ប្រ​ក្រ​តី ឬ​​ព្រឹត្តិ​ការណ៍​​ផ្សេងៗ ទាក់​​ទង​​​នឹង​​​ដំ​​ណើរ​​​ការ​​បោះ​ឆ្នោត​​នៅ​​កម្ពុជា ដោយ​​ចូល​​រួម​​នៅ​​ក្នុង “​សម្លេង​​ម្ចាស់​ឆ្នោត​​កម្ពុជា​” ។ វា​​ក៏ជា​​សហគមន៍​​មួយ​​សម្រាប់​​ផ្ត​ល់​ព័ត៌​មាន​​នា​នា​​ផង​​ដែរ​​ដល់​​អ្ន​ក​​ដែល​​ត្រូវ​​ការ​​ព័ត៌​មាន​​ទាក់​ទង​​នឹង​​ដំ​ណើរ​​​ការ​​​បោះ​ឆ្នោត​​នៅ​កម្ពុជា។

គោលដៅ​​រួម​របស់ “ សម្លេងម្ចាស់​ឆ្នោតកម្ពុជា”

ចូលរួម​​ចំណែក​​ឲ្យ​​មាន​​ការ​​បោះ​ឆ្នោត​​មួយ​​ដែល​​មាន​​ការ​​ជឿជា​ក់​ ជឿទុក​ចិត្ត ​មាន​​ការ​​ទទួល​​ស្គាល់​ និង​កា​ន់​​តែ​​ល្អ​​ប្រ​សើរ​​ថែម​​ទៀត​ និង​​ដើម្បី​ប​ង្កើន​​ការ​​ចូល​រួម​​នៅ​​ក្នុង​​អភិបាល​កិច្ច​​ល្អ​​នៅ​​កម្ពុជា

គុណតម្លៃនៃ​ «សម្លេង​ម្ចាស់​ឆ្នោតកម្ពុជា»

  • រួមគ្នា​ដើម្បី​សុចរិតភាព និង​សេរីភាព
  • សម្លេងម្ចាស់ឆ្នោតគឺជារបស់យើងទាំងអស់គ្នា
  • ម្ចាស់បោះឆ្នោតស្ថិតក្នុងដៃរបស់យើងជាមួយ “សម្លេងម្ចាស់ឆ្នោតកម្ពុជា”

គោល​បំណង​របស់ «សម្លេងម្ចាស់​ឆ្នោត​កម្ពុជា»

  • បង្កើនការ​​ចូល​រួម​​របស់​​ម្ចាស់​ឆ្នោត​​នៅ​ក្នុង​​ដំ​ណើរ​​ការ​បោះ​ឆ្នោត​​ រួម​​ទាំង​​ចន្លោះ​​ពេល និង​​ក្នុង​​សម័យ​​កាល​​បោះ​ឆ្នោត តាម​រយៈ​ការ​​បញ្ចេញ​​មតិ ការ​​ផ្សព្វ​ផ្សាយ ក្នុង​“សម្លេង​​ម្ចាស់​​ឆ្នោត​​កម្ពុជា​”​ ដែល​​ជា​ស​​ហគមន៍​​ព័ត៌​មាន​​របស់​​យើង​​ទាំង​អស់​​គ្នា។
  • ដើម្បី​ប្រ​មូល​​សម្លេង និង​​គំ​និត​​ម្ចាស់​​ឆ្នោត​​សម្រាប់​​ការ​ងារ​​តស៊ូម​តិ​ដើម្បី​​ធ្វើ​ឲ្យ​​ប្រ​សើរ​ ឡើង​​ដល់​​ដំណើរ​​ការ​​បោះ​ឆ្នោត​​នៅ​​កម្ពុជា
  • ជា​ទីកន្លែង​​ដែល​​ម្ចាស់​ឆ្នោត​​ធ្វើ​​សេច​ក្តី​​រាយការណ៍ និង​​បញ្ចេញ​​កង្វល់​​នា​នា​​ទាក់​ទង​នឹង​​ភាព​​មិន​​ប្រ​ក្រ​តី​​នៃ​​ការ​​បោះ​ឆ្នោត ឬ​​ដំ​ណើរ​​ការ​​បោះ​ឆ្នោត។
  • ជា​​ទី​កន្លែង​​ដែល​​ប្រមូល​​ផ្តុំ​​ព័ត៌​មាន​នានា​​ទាក់​ទ​ង​​នឹង​​ការ​បោះ​ឆ្នោត ដំ​ណើរ​ការ​បោះឆ្នោត​​នៅ​កម្ពុ​ជា។

បច្ចុប្បន្នភាព (ខែមករា ២០១៣) ៖ ដើម្បី​​ជួយ​​​សម្រួល​​​ដល់​ អ្នក​ប្រើ​​ប្រាស់​​​ទូរស័ព្ទ​​ដៃ ក្នុង​​ការ​ទទួល​​​ព័ត៌មាន ទាក់​​ទង​​​នឹង​​​ការ​​បោះ​ឆ្នោត និង​​​គណបក្ស​​នយោ​បាយ​​​នៅ​ក្នុង​​ប្រទេស​ក​ម្ពុជា​​ គណៈ​កម្មាធិការ​​ដើម្បី​ការ​​បោះឆ្នោត​​ដោយ​សេរី និងយុត្តិធម៌​​នៅកម្ពុជា (ខុមហ្វ្រែល) បាន​សហការណ៍​​​ផលិត​​កម្មវិធី​ អេនដ្រយដ៍​ សម្លេង​​ម្ចាស់​ឆ្នោត​ ​មួយ ដោយ​​​ដាក់​​អោយ​​ ម្ចាស់​ឆ្នោត ដោនឡូត ​នៅ​គេហទំព័រ សម្លេង​ម្ចាស់ឆ្នោត​​កម្ពុជា ឬ www.cambodianvotervoice.org ដោយ​​មិន​គិត​​ប្រាក់ ហើយ​​​​អាច​តម្លើង​​​​​ប្រតិបត្តិការណ៍ នេះ​បាន​នៅលើ​ ទូរស័ព្ទ​ដៃ ប្រភេទ អេនដ្រយដ៍ ចាប់ពី version 2.2 ឡើងទៅ។

កម្មវិធី សម្លេងម្ចាស់ឆ្នោត​លើ​អេនដ្រយដ៍ ត្រូវបាន​អភិវឌ្ឍន៍​ដោយ ​​ កូនខ្មែរ ហើយ​​​បច្ចុប្បន្ន​ភាព​​ព័ត៌មាន​ទិន្នន័យ​​ដោយ​យុវជន​ស្មគ្រ​ចិត្ត​មួយ​ ក្រុម​។ មាតិកា​​នៃ​កម្មវិធីអេនដ្រយដ៍​នេះ​ ផ្តោត​លើ​ ១. ព័ត៌មានថ្មី​ៗ​ពី​ការបោះឆ្នោត និងនយោបាយ ២.​ ការបោះឆ្នោត​ (លទ្ធផល និង​ថ្ងៃបោះឆ្នោត) ៣. វីដេអូ​​អប់រំ​ ៤. វិទ្យុ​អ៊នឡាញ

ប្រសិនបើ​អ្នក​កំពុងប្រើប្រាស់​​ទូរស័ព្ទ​ប្រភេទ​អេនដ្រយ សូម​ចូល​ទៅ​ដោនឡូត​ កម្មវិធី​ដោយ មិនគិតប្រាក់ គ្រាន់តែ​​វាយរក​ពាក្យ​ “Cambodian Voter Voice” ឬ “COMFREL” ​ ហើយ​តម្លើង​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក។ កម្មវិធី​ អេនដ្រយ នេះ  ​នាំ​អោយ​លោក​អ្នក​ អាចអាន​ព័ត៌មាន​ជាភាសាខ្មែរបាន ទោះបីជា ទូរស័ព្ទដៃ​របស់​អ្នក​មិនទាន់មាន​តម្លើង​អក្សរខ្មែរ។

iconcvv1

គេហទំព័រ ​នេះមា​ន​​ផ្ទុក​​​ព័ត៌​មាន​​ដែល​​ស្រង់​​ចេញ​ ឬ​រាយ​ការណ៌​ពី​ប្រ​ព័ន្ធ​​ផ្សព្វ​ផ្សាយ ស្ថា​ប័ន​នានា និង​​ប្រ​ជា​ពល​រដ្ឋ​​ផ្ទាល់​​ទាក់​ទង​​នឹង​​ការ​ដំ​ណើ​រការ​​បោះ​ឆ្នោត​នៅ​កម្ពុជា។

វា​ក៏​ជា​​សហគមន៍​​មួយ​​សម្រាប់​​ផ្ត​ល់​​ព័ត៌​មាន​​នា​នា​​ផង​​ដែរ​ ដល់​​អ្ន​ក​​ដែល​​ត្រូវ​ការ​​ព័ត៌​មាន​​ទាក់​ទង​​នឹង​​ដំ​ណើរ​​​ការ​​បោះ​ឆ្នោត​​នៅ​ កម្ពុជា។

គេហទំព័រ​នេះ​មាន​​ផ្ទុក​​នៅ​ព័​ត៌​មាន​​ដែល​​ស្រង់​ចេញ​ ឬ​រាយ​ការណ៍​​ពី​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ ស្ថាប័ន​​​នានា និង​​ប្រ​ជា​ពល​រដ្ឋ​​ផ្ទាល់​​ទាក់​ទង​​នឹង​​ការ​​ដំ​ណើ​ការ​​បោះ​ឆ្នោត​​នៅ​កម្ពុ​ជា។

ក្រៅ​​ពី​​ដើរ​​តួនា​ទីជា​អ្នក​​ប្រមូល​​ផ្តុំ​នូវ​​គំ​និត និង​​ព័ត៌មាន​​នានា “​សម្លេង​​ម្ចាស់​​ឆ្នោត​​កម្ពុជា​” ក៏​​ដើរ​​​តួ​នា​ទី​​​ដ៏​​​សំ​ខាន់​​​មួយ​ផ្សេង​​ទៀត គឺ “​ការងារ​​អប់​រំ​​អ្ន​ក​​បោះឆ្នោត” ដល់​ប្រជាពលរដ្ឋ។ ព័ត៌មាន ក៏​ដូច​ជា​​របៀប​​នៃ​​ការ​ចូលរួម​ក្នុង​​ដំណើរការ​បោះឆ្នោត​នៅកម្ពុជា ក៏​ដូច​ជា​​កម្ម​វិធី​នយោបាយ​​របស់​​គណបក្ស​​ប្រកួត​ប្រជែង​​នានា​ គឺមាន​នៅ​ក្នុង “សម្លេង​ម្ចាស់​ឆ្នោត​កម្ពុជា” ដើម្បី​​ឲ្យ​​មាន​​ការ​​ចូល​រួ​ម​​ប្រកប​​​ដោយ​​អត្ថន័យ​​របស់​ពលរដ្ឋ​កម្ពុជា។ ជាងនេះទៅ​ទៀត សហគមន៍​ដែល​ជា​អ្នក​ប្រើប្រាស់ គឺ​អាច​​សួរ​​សំណួរ​​ផ្សេង​ៗ​​ទាក់​ទង​​នឹង​ដំណើការ​​បោះ​ឆ្នោត​នៅ​​កម្ពុ​ជា មក​​កាន់​​ក្រុម​​ការ​ងារ​បាន ហើយ​​ចម្លើយ​​នឹង​​ត្រូវ​​​បាន​​ផ្តល់​ជូន។

ចុង​ក្រោយ តួនាទីរបស់ “សម្លេងម្ចាស់ឆ្នោតកម្ពុជា” គឺ​ជា​ក​ន្លែង​សម្រាប់ “តស៊ូមតិ” របស់ ​​ប្រ​ជា​​​ពល​​រដ្ឋ​​​កម្ពុ​ជា​សម្រាប់​កំណែ​​ទម្រង់​​ការ​​បោះ​ឆ្នោត​​ឲ្យ​​កាន់​តែ​​ប្រ​សើរ និង​​មាន​​អត្ថ​ន័យ​ថែម​​ទៀត។ ព័ត៌​មាន ក៏​ដូច​ជា​​គំ​និត​​របស់​​អ្នក​ចូល​​រួម និង​​ត្រូវ​​បាន​​ប្រមូល​ផ្តុំ​ និង​​ចង​ក្រង​ដែល​​មាន​​ភស្តុ​តាង​​ច្បាស់​​លាស់ សម្រាប់​​ការ​​តស៊ូម​តិ។

 

  1. ខ្ញុំបានសាកល្បងកម្មវិធីស្វែងរកឈ្មោះ ឈ្មោះខ្លះក៏អាចស្វែងរកឃើញ ប៉ុន្តែឈ្មោះខ្លះទៀតស្វែងរកមិនឃើញ.
    ដោយសារតែ Font Unicode Standard ពាក្យខ្លះវាយចូលមិនដូចអ្វីដែលយើងចង់បានទេ ឧទាហរណ៏៖ ពាក្យថា ម៊ី ជាធម្មតាយើងសរសេរនឹងស្រះ អុក ប៉ុន្តែវាមិនស្គាល់ទេ ដូច្នេះសូម គ ជ ប កែសម្រួលកម្មវិធីឡើងវិញ ដោយអាចឲ្យគេសរសេរ ឈ្មោះនាមត្រកូល ឬ នាមខ្លួន ដោយឲ្យទិន្នន័យគ្រាន់តែស្រដៀងចេញលទ្ធផលមក ទើបងាយស្រួលជាង.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: