មន្រ្តី​គណបក្ស​ប្រឆាំង​រិះគន់​ គ.ជ.ប​ ​ចំពោះ​ការ​ដេញ​ថ្លៃ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3350:2013-06-12-08-53-04&catid=13:2011-10-14-07-20-47

មន្រ្តី​គណបក្ស​ប្រឆាំង​រិះគន់​ គ.ជ.ប​ ​ចំពោះ​ការ​ដេញ​ថ្លៃ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​ PDF បោះពុម្ព អ៊ីមែល
ថ្ងៃពុធ ទី12 មិថុនា ឆ្នាំ2013 ម៉ោង08:51
នៅ​ព្រឹក​ថ្ងៃទី​១២​ ​ខែមិថុនា​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ (គ.ជ.ប)​ ​បាន​បង្ហាញ​រោងពុម្ព​ ​ដែល​ទទួល​បោះពុម្ព​សន្លឹក​ឆ្នោត​ ​និង​បង្ហាញ​អំពី​ដំណើរ​ការ​នៃ​ការ​ផលឹត​សន្លឹក​ឆ្នោត​ជាសាធារណៈ​ ​នៅ​ទីតាំង​រោងពុម្ព​ដោយ​ផ្ទាល់។​ ​លោក គួយ ប៊ុនរឿន​ តំណាង​រាស្រ្ត​ ​នៃ​គណបក្សសមរង្ស៊ី​ ​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ​ បាន​លើក​ឡើង​ថា​ ការ​ចូលរួម​ប្រកួត​ប្រជែង​ដើម្បី​បោះពុម្ព​សន្លឹត​ឆ្នោត​ពី​ក្រុមហ៊ុន​នានា​គឺ​មាន​ភាព​មិន​ប្រក្រតី​ ដោយសារ​តែ​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​នៅពេល​នេះ​គឺ​ជា​ក្រុមហ៊ុន​ដដែល​ ​ដែល​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​បោះពុម្ព​សន្លឹក​ឆ្នោត​ជា​ច្រើន​អាណត្តិ​មក​ហើយ។​ ​គណបក្សប្រឆាំង​ធ្លាប់​បាន​សំណូមពរ​ឲ្យ​ ​គ.ជ.ប​ ​ពិនិត្យ​ឡើង​វិញ​ពី​ដំណើរ​ការ​ចូលរួម​ប្រកួត​ប្រជែង​ដេញ​ថ្លៃ​នេះ​ ​ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តម្លាភាព។​ ​លោក​បាន​បន្ថែម​ថា​ ​គណបក្សប្រឆាំង​មាន​ការ​ព្រួយបារម្មណ៍​ថា​ ​វា​អាច​ប៉ះពាល់​ដល់​ភាព​សម្ងាត់​នៃ​សន្លឹកឆ្នោត។​
ចំពោះ​បញ្ហា​នេះ​ លោក ទេព នីថា​ អគ្គលេខាធិការ​ គ.ជ.ប​ ​ដែល​ជា​អ្នក​ដឹក​នាំ​កម្មវិធី​នេះ​បាន​បញ្ជាក់​ប្រាប់​តំណាង​គណបក្ស​នយោបាយ​ ​អ្នក​សង្កេតការណ៍​ និង​អ្នក​សារព័ត៌មាន​ថា​ គ.ជ.ប ​បាន​ធ្វើ​ការ​ប្រកាស​ព័ត៌មាន​ទៅ​ដល់​ក្រុម​ហ៊ុន​ទាំង​អស់​ដែល​មាន​បំណង​ដេញ​ថ្លៃ​ ​ធ្វើការ​ដាក់​ពាក្យ​ដេញ​ថ្លៃ​មក​ គ.ជ.ប ​ហើយ​ គ.ជ.ប ​ទទួល​ពាក្យ​សុំ​ដេញ​ថ្លៃ​ពី​ក្រុម​ហ៊ុន​ ៣។​ ​​ការ​ដេញ​ថ្លៃ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ដើម​ខែ​ឧសភា​កន្លងទៅ​ ​ហើយ​ក្រុម​ហ៊ុន​ លី វ៉ាន់ហ៊ុង​ ​បាន​ជាប់​ក្នុង​ការ​ដេញ​ថ្លៃ​ ​ព្រោះថា​ ​ក្រុមហ៊ុន​នេះ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ចំពោះ​ការងារនេះ។​  ​ការ​សម្រេច​យក​ក្រុម​ហ៊ុន​នេះ​គឺ​ធ្វើ​ទៅ​តាម​ច្បាប់​ ​បទបញ្ជា​  ​និង​នីតិ​វិធី​បោះ​ឆ្នោត។​

Posted on 12 June 2013, in ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: