ពល​​រដ្ឋ​មាន​បញ្ហា​ដី​នៅ​ខេត្ត​ក្រចេះ​បាន​បន្ត​ដាក់​ញត្តិ​មក​ភ្នំពេញ​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3342:2013-06-11-09-31-02&catid=13:2011-10-14-07-20-47

ថ្ងៃអង្គារ ទី11 មិថុនា ឆ្នាំ2013 ម៉ោង09:24

យោងតាម​វិទ្យុអាស៊ីសេរី​បាន​អោយ​ដឹងថា​ កាលពី​ថ្ងៃទី​១០ ​ខែមិថុនា ​ឆ្នាំ​២០១៣​ ​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ចំនួន​ ១៦គ្រួសារ​ រស់​នៅ​ឃុំឃ្សឹម​ ស្រុកស្នួល​ ​ខេត្តក្រចេះ​ ​បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ ​ដើម្បី​យក​ញត្តិ​ដាក់​ជូន​ក្រសួង​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​សុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ពួក​គាត់​ ​ដោយ​ពួក​គាត់​ចាត់​ទុក​ថា​ ​ការ​ដោះស្រាយ​នៃ​អាជ្ញាធរ​ខេត្ត​មិន​បាន​ផ្ដល់​យុត្តិធម៌​ជូន​ពួក​គាត់​នោះទេ។​ តំណាង​ដែល​មាន​ជម្លោះ​ដី​ធ្លី​ ១៨គ្រួសារ​ ​អ្នកនាង​ សន កញ្ញា​ ​ឲ្យ​ដឹង​ថា​ ​ពលរដ្ឋ​ទាំង​អស់​មិន​ស្ងប់​អារម្មណ៍​ ខណៈ​ពេល​អភិបាល​រង​ខេត្ត ក្រចេះ​ ​លោក​ ខាន់ ចំណាន​ ​ដោះ​ស្រាយ​ចំពោះ​ក្បាល​ដីចម្ការ​ ​និង​ដី​ភូមិ​ដែល​មាន​បញ្ហា​ជា​មួយ​ក្រុមហ៊ុន​សុវណ្ណវុទ្ធី​ ​ជូន​លោក​ គីន ស៊ីដូ​ ​ដែល​ជា​សន្តិសុខ​នៃ​ក្រុមហ៊ុន​សុវណ្ណវុទ្ធី​។ ​អ្នកស្រី​ សន កញ្ញា ​ថ្លែង​បន្តថា​ ​ពលរដ្ឋ​មក​ដាក់​ញត្តិ​ជូន​ក្រសួង​ដែនដី​ ​នគរូបនីយកម្ម​ ​នា​រាជធានី​ភ្នំពេញ​ ​និង​ដាក់​ចូល​ទី​ស្ដី​ការ​គណរដ្ឋមន្ត្រី​រួចរាល់​ហើយ​នៅ​ថ្ងៃទី១០​ ខែមិថុនា​ ​ហើយ​មន្ត្រី​ផ្នែក​រដ្ឋបាល​នៃ​ក្រសួង​ ​ដែនដី​ ​នគរូបនីយកម្ម​ ​រាជធានី​ភ្នំពេញ​និង​មន្ត្រីនៃ​​​​ទី​ស្ដីការ​គណៈរដ្ឋ​មន្ត្រី​ចេញ​មក​ទទួល​សំណើ​ពលរដ្ឋ​និង​បាន​អះ​អាង​ថា​ ​គេ​ផ្ដល់​ដំណឹង​ជូន​ពលរដ្ឋ​វិញ​ ​បើ​សិន​ថ្នាក់​លើ​ប្រាប់​មក​ថា​ ​គួរ​ចាត់​ចែង​បញ្ហា​នេះ​យ៉ាង​ណា​នោះ។​

Posted on 11 June 2013, in ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: