មួរ​ សុខ​ហួរ​៖​ សូម​ចំណាត់​ការ​របស់​អាជ្ញា​​ធរ​​ចំពោះ​បាតុ​កម្ម​ប្រឆាំង​​លោក​​ កឹម​ សុខា ​ជា​គំរូ​សម្រាប់​បាតុ​កម្ម​ដ​​ទៃ​ទៀត​​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3327:2013-06-10-05-13-20&catid=13:2011-10-14-07-20-47

ថ្ងៃច័ន្ទ ទី10 មិថុនា ឆ្នាំ2013 ម៉ោង04:10
ក្រោយ​ពី​ទទួល​បាន​ញត្តិ​ដោយ​ផ្ទាល់​ដៃ​ពី​លោក​ ជុំ ​ម៉ី ​មេ​ដឹក​នាំ​មហា​បាតុ​កម្ម​ លោក​ស្រី ​មួរ​ សុខ​ហួរ​ បេក្ខ​ជន​តំណាង​រាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​សំដែង​នូវ​សេច​ក្តី​រីក​រាយ ​ដោយ​លោក​ស្រី​បាន​គូស​បញ្ជាក់​ថា ​លោក​ស្រី​អប​អរ​ចំពោះ​បាតុ​កម្ម​អហឹង្សា​បែប​នេះ ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ​ប្រជា​ពល​រដ្ឋ​បាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​អហឹង្សា​។ ​បន្ថែម​លើស​ពី​នេះ​ លោក​ស្រី​យល់​ថា​អាជ្ញា​ធរ​មាន​ចំណាត់​ការ​ល្អ ​ដើម្បី​រៀប​ចំ​សណ្តាប់​ធ្នាប់​ក្នុង​ព្រឹត្តិ​ការណ៍​បាតុ​កម្ម​នេះ។​
ជា​មួយ​គ្នា​នេះ​ លោក​ស្រី​ចង់​ឲ្យ​ចំណាត់​ការ​របស់​អាជ្ញា​ធរ​ក្នុង​បាតុ​កម្ម​នេះ​ ជា​គំរូ​សម្រាប់​បាតុ​ផ្សេង​ៗ​ទៀត​ដូច​ជា​៖​​ បាតុ​កម្ម​របស់​គណ​បក្ស​ប្រឆាំង​ និ​ង​បាតុ​កម្ម​បេក្ខជន​តវ៉ា​បញ្ហា​ដី​​ធ្លី​ រួម​មាន​តំបន់​បឹង​កក់​ជា​ដើម​។
សូម​រម្លឹក​ផង​ដែរ​ថា ​នៅ​ថ្ងៃ​ទី០៩ មិថុនា​ ២០១៣​នេះ ​ហ្វូង​បាតុ​ករ​ប្រមាណ​ជាង​១ម៉ឺន​នាក់​ បាន​ជួប​ជុំ ​គ្នា​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ រាជ​ធានី​ភ្នំពេញ​ដើម្បី​ធ្វើ​មហា​បាតុ​កម្ម​ប្រឆាំង​នឹង​ពាក្យ​សម្តី​របស់​ លោក​  កឹម​ សុខា​ ដែល​បាន​លើក​ឡើង​ថា​ មន្ទីរ​ឃុំ​ឃាំង​ទួល​ស្លែង​គឺ​​កន្លែង​សប្ប​និ​មិត្ត​។ ​ក្នុង​ព្រឹត្តិការណ៍​បាតុ​កម្ម​នោះ​ហ្វូង​បាតុ​ករ​មូយ​ចំនួន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ហែរ​ក្បួន​យក​ញត្តិ​ដា​ក់​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​ខណ្ឌ​ទួលគោក​ រាជ​ធានី​ភ្នំពេញ​។

លោក​ស្រី ​មួរ​ សុខ​ហួរ

Posted on 10 June 2013, in ទស្សនៈម្ចាស់ឆ្នោត, ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: