បាតុកម្ម​ប្រឆាំង​នឹង​លោក ​កឹម សុខា ​ហាក់​មាន​ការ​ជួយ​ជ្រុំជ្រែង​ពី​អាជ្ញាធរ​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3329:2013-06-10-06-30-41&catid=13:2011-10-14-07-20-47

ថ្ងៃច័ន្ទ ទី10 មិថុនា ឆ្នាំ2013 ម៉ោង06:23
នៅ​ថ្ងៃ​ទី​០៩​ មិថុនា​​​ម្សិលមិញ​នេះ​ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ​រាជធានី​ភ្នំពេញ​ មាន​ការ​រៀប​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​​នឹង​ លោក​ កឹម សុខា​ ​ប្រធាន​ស្តី​ទី​គណបក្ស​សង្ក្រោះ​ជាតិ។​ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​ជា​កន្លែង​បា្ររព្ធ​បាតុកម្ម​ ​គេ​សង្កេត​ឃើញ​ហ្វូង​បាតុករ​ដែល​មាន​លំនៅ​ដ្ឋាន​នៅ​ជាយ​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាមរយៈ​រថយន្ត​មក​ចូល​រួម​បាតុ​កម្ម​ដែល​មាន​មេក្រុម​ជា​អ្នក​ដឹក​នាំ​។​ ​ក្រុម​ហ្វូង​បាតុករ​ភាគ​ច្រើន​មាន​កាន់​បដា​និង​រូបថត​ជន​រង​គ្រោះ​នៅ​គុក​ទួល​ស្លែង​។ ​ចំពោះ​បដា​ ​និង​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​បាតុកម្ម​នេះ​ ​ត្រូវ​បាន​បាតុករ​មួយ​ចំនួន​ឲ្យ​ដឹង​ថា​ ​ពួកគេ​បាន​ទទួល​សំភារៈ​ទាំង​នេះ​ពីរ​អាជ្ញាធរ​ខណ្ឌ​។ ​ជា​មួយគ្នា​នេះ​ អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​បាន​ជួស​ជុល​ផ្លូវ​នៅ​ជុំវិញ​កន្លែង​ធ្វើ​បាតុកម្ម​ ​នៅ​មុន​ពេល​ធ្វើ​បាតុកម្ម​មួយ​ថ្ងៃ​។​
សួម​បញ្ជាក់​ថា​ បាតុកម្ម​នោះ​មាន​បាតុករ​ចូល​រួម​ប្រមាណ​ជាង​ ​១ម៉ឺន​នាក់​ ដែល​ដឹកនាំ​ដោយ​លោក​ ជុំ ម៉ី​ ​អតីត​អ្នកទោស​គុក​ទួលស្លែង​ដែល​​​​​​​នៅ​រស់រាន​មាន​ជីវិត​។​ ​បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ពាក្យ​សម្តី​ដែល​ ​លោក កឹម សុខា​ ​បាន​លើក​ឡើង​ថា​ ​មន្ទីរ​ឃុំ​ឃាំង​ទួល​ស្លែង​គឺ​កន្លែង​សប្បនិមិត្ត​ ​និង​ឲ្យ​ប្រធាន​ស្តី​ទី​គណបក្សសង្គ្រោះ​ជាតិ​​​រូប​នេះ​ធ្វើ​ការ​សុំទោស​ជា​សាធារណៈ​ចំពោះ​សំដី​របស់ខ្លួន​។​

Posted on 10 June 2013, in ទស្សនៈម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: