មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ផ្ញើ​សារ​បង្ហាញ​ពី​ជំហរ​រួប​រួម​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3316:2013-06-07-04-18-57&catid=13:2011-10-14-07-20-47

ថ្ងៃសុក្រ ទី07 មិថុនា ឆ្នាំ2013 ម៉ោង04:10
លោក ​សម រង្ស៊ី ​និង​​លោក​​ កឹម​​ សុខា ​​ជា​​ប្រធាន​​ និង​​អនុ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ នៅ​​ថ្ងៃ​ទី០៦​​ មិថុនា​ ​ម្សិល​​មិញ​​នេះ​​ បាន​​ផ្ញើ​​សារ​លិខិត​មួយ​ច្បាប់​ជូន​ប្រ​ជា​ពល​រដ្ឋ​​​​ខ្មែរ​ដែល​ជា​ជន​រួម​ជាតិ​ពី​ប្រទេស​សឹង្ហ​បុរី​។​ លិខិត​របស់​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​មួយ​ច្បាប់​គឺ​ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​នៃ​ការ​រួប​រួម​គ្នា​របស់​មេ​ដឹក​នាំ​គណ​បក្ស​ទាំង​ពីរ​។ ​ក្នុង​លិខិត​នោះ​បាន​សរសេរ​ថា ​ទោះ​បី​ជា​មាន​ការ​​ប្រើ​ប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ឲ្យ​ពួក​លោក​បែក​បាក់​គ្នា​ក៏​ដោយ​ លោក​ទាំង​​​​ពីរ​សូម​ប្តេជ្ញា​ថា ​មិន​ធ្លាក់​ក្នុង​ឧបាយ​កល​បំ​បែក​បំ​បាក់​ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​មហន្ត​រាយ​ដល់​ជាតិ​នោះ​ទេ​។​
សារ​លិ​ខិត​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​ គឺ​ដើម្បី​បង្ហាញ​អ្នក​គាំ​ទ្រ​គណ​បក្ស​ ក៏​ដូច​ជា​ជន​រួម​ជាតិ​ខ្មែរ​ពី​ជំហរ​នៃ​ការ​រួប​រួម​រវាង​គណបក្ស​សមរង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​ ដែល​នេះ​ជា​កម្លាំង​សា​មគ្គី​របស់​គណ​បក្ស​ប្រឆាំង​ដើម្បី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោ​ត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នី​តិ​កាល​ទី​៥​ នា​ថ្ងៃ​ទី​២៨​ កក្កដា​ ​​២០១៣​ខាង​មុខ​នេះ។

គណបក្ស​​សង្គ្រោះ​​ជាតិ

Posted on 7 June 2013, in ការបោះឆ្នោត​តំណាងរាស្រ្ត, ទស្សនៈម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: