របៀវារៈ​សំខាន់​ចំនួន​ពីរក្នុង​ចំណោមប្រាំមួយ នឹងត្រូវរដ្ឋសភាលើកមកពិភាក្សា និងអនុម័ត នៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួននៅព្រឹកស្អែក​​​​​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3312:2013-06-06-04-55-35&catid=13:2011-10-14-07-20-47

ថ្ងៃព្រហស្បតិ៍ ទី06 មិថុនា ឆ្នាំ2013 ម៉ោង04:50
មន្ត្រីរដ្ឋសភាជាតិបានឲ្យដឹងក្នុងព្រឹកនេះថា រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញនីតិកាលទី៤ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣ ចាប់ពីវេលាម៉ោង៨:០០នាទីព្រឹកតទៅ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅក្រោមអធីបតីភាពសមេ្តច ហេង សំរិន ប្រធានរដ្ឋសភាហើយរបៀប វារៈចំនួន០៦នឹងត្រូវយកមកពិភាក្សា និងអនុម័ត ដែលក្នុងនោះរួមមាន៖

ទី១-អនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាវិសាមញ្ញ នីតិកាលទី៤ នូវៈ ១.សេចក្តីស្នើច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈ កាលនៃកម្ពុជាប្រជាធិបតេយ្យ។ និង២.សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ឆ្នាំ១៩៩៩ នៃអនុសញ្ញា ទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ។

ទី២-អនុម័តលើសំណើសុំរដ្ឋសភាកោះប្រជុំជាវិសាមញ្ញ ពិភាក្សាអនុម័តសេចក្តី ស្នើច្បាប់ស្តីពីការ ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។

ទី៣-អនុម័តលើសំណើសុំរដ្ឋសភាកោះប្រជុំជាវិសាមញ្ញ ពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី២ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការ ការពារសម្បត្តិ វប្បធម៌ ក្នុងគ្រាមានជម្លោះប្រដាប់អាវុធ។

ទី៤-អនុម័តរបៀបវារៈសម័យប្រជុំរដ្ឋសភាវិសាមញ្ញនីតិកាលទី៤ ចំនួនពីរមានៈ ១.ការពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ

និង២.ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើពិធីសារទី២ ឆ្នាំ ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារ សម្បត្តិវប្បធម៌ក្នុងគ្រាមាន ជម្លោះប្រដាប់អាវុធ។

ទី៥-អនុម័តលើសមាសភាពលេខាធិការ ៣រូប សម្រាប់បើកសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៤ រួមមានៈ

១.ឯកឧត្តម ហែម ខន   អាយុ ៦១ ឆ្នាំ

២.លោកជំទាវ ត្រឹង ថាវី អាយុ ៦១ ឆ្នាំ និង

៣.ឯកឧត្តម ហ្សាការីយ៉ា អាដាម អាយុ ៦១ ឆ្នាំ

ទី៦-អនុម័តលើសំណើសុំបង្កកប្រាក់បំណាច់របស់អតីតសមាជិករដ្ឋសភាមកពីគណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្សនរោត្ដមរណរិទ្ធិ ដែលបានក្លាយជា សមាជិកគណបក្ស សង្គ្រោះជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន២៩រូប។

Posted on 6 June 2013, in ផ្សេងៗ, ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: