គ.ជ.ប៖ ​សមាគម អង្គការជាតិ ​និងអន្តរជាតិ ចំនួន២៥ដាក់អ្នកអង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៥​​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3308:2013-06-06-03-56-14&catid=13:2011-10-14-07-20-47

ថ្ងៃព្រហស្បតិ៍ ទី06 មិថុនា ឆ្នាំ2013 ម៉ោង03:54
សេចក្តីជូនដំណឹងរបស់គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចុះថ្ងៃទី០៤ មិថុនា នេះ បានឲ្យដឹង​ថា គិតមកត្រឹមកាលបរិច្ឆេទ​ខាងលើ មានសមាគម និ​ងអង្គការចំនួន២៥ ដែល បាន​ដាក់អ្នកអង្កេតការណ៍ចំនួន ៧,៧៤៦​នាក់ សម្រាប់ការបោះឆ្នោ​តជ្រើសតាំងតំណាងរាស្ត្រ នីតិ​កាលទី៥  ដែលប្រព្រឹត្តិ​ទៅនៅថ្ងៃទី ២​៨ កក្កដា ២០១៣ខាងមុខនេះ។
ចំ​នួនអ្នកសង្កេតការណ៍ខាងលើដែល គ.ជ​.ប បានទទួលស្គាល់​​​​​​​នោះ​មានអ្នកស​​ង្កេតកា​រណ៍ជាតិ ចំនួន ៧.៧២០ (​ស្រី៣.០៨៨នាក់) ក្នុងនោះ​អ្នកសង្កេតការណ៍ ចល័​ត ចំនួន ៧៣នាក់ (ស្រី២១នាក់)​ និងអ្នកសង្កេតការណ៍ អន្តរជាតិ ​ចំនួន ២៦នាក់ ក្នុងនោះ​ស្រីចំនួន ១៧នាក់ ។
សូមប​ញ្ជាក់ថា រហូតមកដល់ពេលនេះ​ គ.ជ.ប បានទទួលស្គាល់អ្នកអង្កេត​ការណ៍​ ដែលបានដាក់ ដោយ​ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌​នៅកម្ពុជា (ខុមហ្រ្វែល) ចំនួន ៩​២៨នាក់ ដែលក្នុងនោះស្ត្រី ៣៣០នាក់ ​និងចល័ត ០៥នាក់។

Posted on 6 June 2013, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: