ស្ត្រី​១៦​%​ និ​ង​យុវ​ជន​៣% ​ត្រូវ​​បាន​​ដាក់​​បញ្ចូល​ក្នុង​បញ្ជី​បេក្ខជន​ផ្លូវ​ការ​របស់គ​ណបក្ស​ប្រជាជន​កម្ពុជា​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3210:2013-05-06-03-15-17&catid=13:2011-10-14-07-20-47

ថ្ងៃច័ន្ទ ទី06 ឧសភា ឆ្នាំ2013 ម៉ោង03:05

យោង​​តាម​បញ្ជី​ផ្លូវ​ការ​បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ នី​តិ​កាល​ទី៥​ នៃ​គណ​បក្ស​ប្រជាជនកម្ពុជា​ ដែល​ចេញ​ដោយ​គណៈ​កម្មាធិ​ការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ( គ.ជ.ប) បាន​ឲ្យ​ដឹង​ថា​ គណបក្ស​នេះ​បាន​ដាក់​បេក្ខ​ជន​តំណាង​រាស្រ្ត​ពេញ​សិទ្ធិ​ចំនួន​ ១២៣​នាក់​នៅ​ទូទាំង​ប្រទេស​ ដែល​ក្នុង​នោះ​ មាន​បេក្ខជន​ជា​ស្រ្តី​ចំនួន​ ២០​នាក់​ ស្មើ​នឹង ១៣% និង​​បេក្ខ​ជន​ជា​យុវជន​ចំនួន​ ៤​នាក់​ស្មើ​នឹង​ ៣%​។
​ក្នុង​ចំណោម​បេក្ខជន​ ឈរ​ឈ្មោះ​តំណាង​រាស្រ្ត​នៅ​ក្នុង​បញ្ជី​ផ្លូវ​ការ​ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រាប់​នីតិកាល​ទី​៥​ ឆ្នាំ​២០១៣​នេះ​ មាន​យុវ​ជន​ (អាយុ ១៨ឆ្នាំ ​ដល់​ ៣៥​ឆ្នាំ)​ ចំនួន​ ៤​នាក់​ដែល​សុទ្ធ​តែ​កូន​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​លោកនាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ ដែល​រួម​មានៈ​
១- លោក​ ហ៊ុន ម៉ានី កូន​ប្រុស​ពៅសម្តេច​នាយករដ្ឋមន្ត្រី ​ឈរ​ឈ្មោះជា​បេក្ខជន​ពេញ​សិទ្ធិ​ លេខ​រៀង​ទី​៤​ នៅ​មណ្ឌល​ខេត្ត​កំ​​ពង់​ស្ពឺ​។
២- លោក ស សុខា កូន​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស​ ខេង​ ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ពេញ​សិទ្ធិ​ លេខ​រៀង​ទី​៦​ នៅ​មណ្ឌល​ខេត្ត​ព្រៃ​វែង​។​
៣- ​លោក​ សុខ​ សូ​កាន ​កូន​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ​សុខ​ អាន​ ឈរ​ឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​ លេខ​រៀង​ទី៨​ នៅ​មណ្ឌល​ខេត្ត​តាកែវ​​ ជា​មួយ​លោក​ សុខ​ អាន​។
៤​- ​លោក​ សាយ​ សំ​អាល់ កូន​លោក​ សាយ​ ឈុំ ​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ​ លេខ​រៀង​ទី​១០​ នៅ​មណ្ឌល​ខេត្ត​កំពង់​ចាម​។​

គណ​បក្ស​ប្រជាជនកម្ពុជា​

Posted on 6 May 2013, in អ្នកតំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: