តំណាង​គណបក្សចំនួន២​​ សន្យាថា នឹងជួយដោះស្រាយការ​ទាមទារ​របស់កម្មករ​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3194:2013-05-02-02-41-27&catid=13:2011-10-14-07-20-47

ថ្ងៃព្រហស្បតិ៍ ទី02 ឧសភា ឆ្នាំ2013 ម៉ោង02:35
​ថ្ងៃ០១ខែឧសភា ឆ្នាំ២០១​៣ គឺជាថ្ងៃទិ​​វាពល​កម្មអន្តរជាតិ លើកទី១២៧ នៅប្រទេកម្ពុជា សម្ព័ន្ធ ស​ហ​ជីពចំនួន២ គឺ ​សហភាពសហជីព​កម្ពុជា ដឹកនាំដោយលោក រ៉ុង ​ឈុន  និងសហភាពកា​រ​ងារកម្ពុជា ដឹកនាំដោយលោក អា​ត់ ធន បា​នដឹកនាំក្រុមកម្ម​ក​រប្រមាណ ១ម៉ឺននាក់ ដើ​រហែរក្បួន លើក​បដា និង​ស្រែកតាមរយៈឃោសនស័​ព្ទ ដើម្បីសាទរទិវាពល​កម្មអន្តរជាតិ ថ្ងៃ១ឧសភា ក្រោម ប្រ​ធានបទ “ប្រាក់ឈ្នួលត្រូវតែធានាការរ​ស់នៅសមរម្យសម្រាប់កម្ម​ករ និយោជិត និងមន្ត្រីរាជ ការ”។
ក្រុ​មកម្មករបានជួ​បជុំគ្នា នៅទី​លានប្រជាធិបតេយ្យ ហើយ​ដើរហែក្បួនបាតុកម្ម ទៅកាន់រដ្ឋសភា ​ដើម្បីដាក់ញត្តិជូនរ​ដ្ឋសភា ជួយដោះស្រា​យបញ្ហារប​ស់ពួក​គេ។​ នៅក្នុងនោះមានតំណា​ងគណ បក្ស​ចំ​នួន ២គឺ តំណាងគណបក្ស​សង្គ្រោះជាតិ និងគណបក្សហ៊្វុ​ន​ស៊ិ​នប៉ិ​ច បា​នចេញមកទទួល​ញ្ញ​ត្តិ​ ដោយផ្ទាល់ដៃមេដឹ​កនាំសហជីព ​នៅមុខរដ្ឋសភា។​
លោក​ កឹម សុខា អនុប្រធាន​ គណបប​ក្សសង្រោះជាតិ ដែលជា​អ្នកដឹកនាំក្រុមតំណាងរាស្រ្តរប​ស់ លោក មក​ទទួលញត្តិ​នេះ បានថ្លែងទៅ​កាន់ក្រុមកម្មករថា លោក​គាំទ្រសំណើរបស់កម្ម​ករនៅ ពេលនេះ ហើ​យគណបក្សសង្គ្រោះជា​តិ នឹងជួយដោះស្រាយបើ​​សិ​នជាជាប់ឆ្នោត លោក​បន្តថា គណបក្សស​ង្គ្រោះជាតិ នឹងដាក់បញ្ចូល​ ចំនុចមួ​​​​យ​ចំនួន នៃសំណើនេះទៅក្នុ​ងកម្មវិធីនយោបាយ​របស់គណបក្ស។

ស្រដៀង​គ្នា នឹងការលើកឡើងរបស់លោក ​កឹម សុខាដែរ​ លោក ទេព នន្ទរី តំណាងគណបក្ស ហ៊្វុន​ស៊ិនប៉ិច ដែ​លបានមក​ទទួល​យកញ្ញត្តិដែរនោះ បា​នថ្លែងថា គណ​បក្ស ហ៊្វុននស៊ិនប៉ិច គាំទ្រសេច​ក្តីថ្លែងការណ៍រួមរប​ស់សហជីព និ​ងព្យាយាមដោះស្រាយបញ្ហារប​ស់កម្មករ ដែលកំពុង កើ​តមាននៅពេនេះ។

លោក ​កឹម សុខា

Posted on 2 May 2013, in ទស្សនៈម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: