នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែនៈ​ គណបក្សនយោបាយមិនគួរ​លើក​យករឿងផ្សេងមក​ភ្ជាប់ថាជារឿង​នយោបាយ

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3090:2013-04-02-07-45-00&catid=13:2011-10-14-07-20-47

ថ្ងៃអង្គារ ទី02 មេសា ឆ្នាំ2013 ម៉ោង07:36

នា​ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២​០១៣នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ​ក្នុងពិធីចែកសញ្ញាប័ត្រ​ដល់​និស្សិ​តបញ្ចប់ការសិក្សារបស់សាក​ លវិទ្យាល័យភូមិន្ទភ្នំពេញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមា​នប្រសាសន៍ថា សម្រាប់ការបោះឆ្នោតជ្រើ​សតាំងតំណាងរាស្ត្រនីតិកាល​ទី៥ នាពេលខាង​មុខ សូមគណ​បក្សនយោបាយទាំងអស់​កុំឲ្យលើកយករឿងផ្សេងម​កភ្ជាប់ថាជារឿងនយោបា​យ។
ការ ​លើកឡើង​នេះគឺលោក​ចង់សំដៅ​ករណី​មួយ​ចំនួន​ដូច​ជាករណី​គ្រោះថ្នាក់​ចរាចរណ៍​ លើសកម្ម​ជន​គណបក្សនយោបាយ ហើ​យយករឿងនេះទៅផ្សារភ្ជា​ប់ថាជារឿងន​យោបាយទៅវិ​ញ។ លោកបា​នបញ្ជាក់ថា រឿ​ងគ្រោះថ្នាក់ចរាចរណ៍វាគឺជា​ឧបទ្ទវហេតុ ​ដែលអ្នក​ណាក៏​អាចកើតមាន​បា​នដែរ សូម្បីតែ​សមាជិកគណបក្សប្រ​ជាជនកម្ពុជា។ មួយវិ​ញទៀតគឺការលើកស្លា​កសញ្ញា​គណ​បក្សគឺសូ​មឲ្យគណបក្សទាំងអស់ធ្វើ​ វាឲ្យបានរឹងមាំ ដើ​ម្បីទប់ទល់នឹ​ងខ្យល់កន្ត្រាក់​ហើយដួលរលំ​ និងជៀសវា​ងការចោទ​ប្រកាន់ថា​មានការ​លួច​ទម្លាក់​ស្លាក​គណបក្សជា​ដើម​ ​ហើយ​គណបក្ស​នយោ​បាយទាំងអស់អាចលើកស្លា​កបាននៅគ្រ​ប់តាមទីសាធារ​ណៈ។
​ ដោយមិនភ្លេ​ចធ្វើការផ្តាំផ្ញើរទៅ​កាន់សមាជិករបស់ខ្លួ​នដែលលោក ហ៊ុន សែន បា​នសំណូមពរ​ទៅកាន់សមាជិកអ្នកគាំទ្រគណ​បក្សប្រជាជនកម្ពុជាទាំងអស់សូម​ បន្តអត់ធ្មត់​ចំពោះកា​រឃោ​ស​នា​​រិះគន់នានាពីគណ​បក្សប្រឆាំងមកលើរា​ ជរដ្ឋាភិបាល និងគណបក្សកាន់​អំណាច ដោយកុំ​ប្រើ​កំហឹងទល់កំ​ហល់ឲ្យលោះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

Posted on 2 April 2013, in ការបោះឆ្នោត​តំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: