គណបក្ស​សិទ្ធិ​មនុស្ស​ផ្លាស់​ប្តូរមេ​ដឹកនាំ

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3083:2013-04-02-02-13-39&catid=13:2011-10-14-07-20-47

ថ្ងៃអង្គារ ទី02 មេសា ឆ្នាំ2013 ម៉ោង02:08

​កាលពីថ្ងៃទី៣១ ខែមិនា​ ឆ្នាំ២០១៣ កន្លងទៅនេះ នៅទីស្នា​ក់ការកណ្តាលគណប​ក្សសិទ្ធិ​មនុស្ស​ រាជធានីភ្នំពេ​ញ បានរៀបចំសមាជវិសាម​ញ្ញមួយដែលមានកា​រចូលរួមពីថ្នាក់ដឹ​កនាំ និ​ងសមា​ជិក​គ​ណបក្សសិទ្ធិមនុស្សប្រមាណ ១​៥០០នាក់។ កម្ម​វិធីនេះក៏មានការចូលរួ​មពីថ្នាក់ដឹកនាំ​គណបក្ស​​ស​​​មរង្ស៊ី លោក គង់ គាំ និ​ងតំណាងគ​ណបក្សស​ង្រ្គោះជាតិ លោក ប៉ុល​ ហំម។
គោលបំណ​ ងធំនៃសមាជវិសាមញ្ញនេះ​គឺដើម្បីកែប្រែលក្ខនិ​ក្កៈនៃគណបក្សមួយចំនួន ​និងដើម្បី​ជ្រើស​រើសប្រធានគណបក្សថ្មីជំនួ​សលោក កឹម​ សុខា ដែលបានលាឈប់ពីប្រធា​នគណបក្ស​ដើម្បី​​ត្រៀមខ្លួនក្លា​យទៅជាអនុប្រធានគណ​ បក្សសង្គ្រោះជាតិដែលគ្រោងនឹង​ធ្វើសមាជ​នៅថ្ងៃ​ទី០៧ ​ខែមេសា ខាងមុខនេះ។​
អង្គសមាជវិសាមញ្ញ ​ទាំងមូលបានលើកដៃបោះឆ្នោ​តគាំទ្រ លោក សឺន​ ស៊ូបែរ្តិ៍ ជាប្រធានគណៈ​កម្មា​ធិកា​រនាយក និងជាប្រធានគណ​បក្សសិទ្ធិមនុស្សថ្មី។ តាមព័ត៌​មានដែលទទួលបាន លោក គៀក សុ​គន្ធ អាចនឹងត្រូវតាំងជាអនុ​ប្រធានគណបក្សសិទ្ធិមនុស្ស។
សូម​បញ្ជាក់ថា ទោះបី​ជា លោក កឹម សុខា បា​នលាឈប់ពីប្រធានគណបក្សសិទ្ធិ​មនុស្សក៍ដោយ បេក្ខភាពតំ​ណាងរាស្រ្តរបស់លោកមិនត្រូ​វបានផ្លាស់ប្តូរទេ ព្រោះរដ្ឋធម្មនុ​ញ្ញនៃព្រះរាជា​ណាចក្រ​កម្ពុជាបាន​ចែងថា ក្នុងរយៈពេល០៦ខែ​មុនពេលចប់នីតិកាល សមាជិក​រដ្ឋសភាមិន​ត្រូវបាន​ផ្លាស់ប្តូ​រនោះទេ។ មានន័យថា ​លោក កឹម សុខា នៅតែជាអ្នកតំណាងរាស្ត្រមណ្ឌល​កំពង់ចាម មកពីគណបក្សសិទ្ធិ​មនុស្សដដែល។

Posted on 2 April 2013, in អ្នកតំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: