គណបក្ស​នយោបាយ​ចាប់​ផ្តើម​ឃោសនា​រកសម្លងគាំទ្រ​​​​​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3072:2013-03-20-03-54-02&catid=13:2011-10-14-07-20-47

ថ្ងៃពុធ ទី20 មីនា ឆ្នាំ2013 ម៉ោង03:40 ​ខណៈពេលដែលការបោះឆ្នោតកាន់​តែខិតជិតមកដល់ បណ្តាគណ​បក្សនយោបាយ​ដែលគ្រោង​នឹងចូល​រួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ​ បានកំពុងខិតខំធ្វើយ៉ាងណាដើម្បី​ទទួល​បាន​សម្លេង​គាំទ្រពី​ ប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ក្នុង​គោលបំណងដូចគ្នាខាងលើនេះ​ គ្រប់គណបក្ស​នយោបាយបានចុះទៅ​ពង្រឹងមូលដ្ឋានប្រជាពលរ​ ដ្ឋដើម្បីផ្សព្វផ្សាយគោលនយោបា​យ និងភាព​លេចធ្លោរ​បស់គណបក្សខ្លួន។
សម្រាប់គណប ​ក្សសង្គ្រោះជាតិ ដែលជាគណបក្ស​ប្រឆាំង ដែលកើតចេញពីគណបក្សសមរង្ស៊ី​ និងគណបក្សសិទ្ធិមនុស្សនោះ កា​លពីកន្លងទៅនៅក្នុងវេទិកាសាធារណរវាងប្រ​ជាពលរដ្ឋពលរដ្ឋ និង​ក្រុមការងារគណបក្ស មន្ត្រីគណ​បក្សនេះតែងតែឃោសនាពីគោ​លនយោបាយគណបក្ស​ប្រសិនបើឈ្នះឆ្នោតនា​ ពេលខាងមុខថា គ​ណបក្សសង្រ្គោះជាតិមា​នគោលនយោបាយ តំឡើង​ប្រាក់​បៀវត្សដល់មន្ត្រីរាជការស៊ីវិ​​ល និង​កងកម្លាំងប្រដាប់អាវុធរ​ហូតដល់ ១លាន​រៀល ឬស្មើនឹ​ង ២៥០ដុល្លារ និងដល់កម្មក​រនិយោជិតរហូតដល់ ៦០​០ ០០០រៀល​ ឬស្មើនឹង ១៥​០ដុល្លារ។ បន្ថែ​ម​លើពីនេះ គណប​ក្សនេះក៏មានគោលនយោបា​យផ្តល់ថវិកាប្រចាំខែ​ដល់ចាស់ជរាដែលមានវ័យ ៦​៥ឆ្នាំឡើងទៅចំនួន ​៤០០០០រៀល ឬស្មើ ១០ដុ​ល្លារ។ មិនតែប៉ណ្ណោះគណបក្សនេះក៏មាន​គោល នយោ​បាយអទិភាពជាច្រើន​ទៀតដូចជា គោ​លនយាបាយបញ្ហាព្រំដែ​ន បញ្ហាជនអន្តោប្រវេស​ន៍ ខុសច្បាប់ និង​បញ្ហាវិស័យអប់រំជាដើមផងដែរ។
ចំណែកឯ​គណបក្សប្រជាជនកម្ពុជា​ ដែលជាគណបក្សកាន់អំ​ណាចនាពេលបច្ចុប្បន្នប​​ក៏បានធ្វើ សកម្ម​ភាពមួយចំនួនដើម្បើស្វែងសម្លេងបន្ត​គាំទ្រពីប្រជាពលរដ្ឋ​ ម្ចាស់ឆ្នោតផងដែរ​។ ពីមួយ សប្តាហ៍ទៅ​ មួយសប្តាហ៍ ថ្នាក់ដឹកនាំ មន្ត្រី និ​ងក្រុមការងារគណបក្ស ជារឿយចុះ ទៅពង្រឹង បណ្តាញ និង​ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ​នៅមូលដ្ឋាន ដើម្បីលើកឡើង​ពីគុណ សម្បត្តិ ឬសមិទ្ធិផលនា​នាដែលរាជរដ្ឋាភិបាលដែលដឹ​កនាំដោយគណបក្សប្រជាជនកម្ពុជា​ សម្រេចបាននាពេលកន្ល​ងមក។ មន្ថែមលើសពីនេះនៅពេ​លថ្មីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបុគ្គលមាន​ប្រជាប្រិយភាពមួយរូបក្នុងគណបក្ស​ប្រជាជនកម្ពុជា ​បានផ្តល់សារ ឃោសនានយោបាយមួ​យផ្ញើជូនប្រជាពលរដ្ឋដែលជាម្ចាស់​ឆ្នោត។ សារនយោបាយនោះគឺ ​“បើស្រឡាញ់ បើអាណិត បើជឿទុ​កចិត្ត ហ៊ុន សែន ត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា​”។ បន្ថែមលើពីនេះ​ លោកនាយរដ្ឋមន្ត្រីរូ​បនេះ ក៏បានធ្លាប់ថ្លែ​ងជាសារធារណៈថា បើគណប​ក្ស ប្រជាជនចាញ់ឆ្នោតនាពេលខាង​មុខ រាល់គំរោង ឬសមិទ្ធិ​ផលអភិវឌ្ឍន៍ទាំងឡាយដែល​មន្រ្តីគណបក្សប្រជាជនកម្ពុជា​ កំពុងជួយឧបត្ថម្ភឲ្យប្រជាព​លរដ្ឋនឹងត្រូវបញ្ឍប់ភ្លាមផងដែរ។​​
​ គួរបញ្ជាក់ថាបើតាមប្រតិទិន​នៃការបោះឆ្នោតជ្រើសតាំងតំណាងនី​តិកាលទី ៥ បានឲ្យ​ដឹងថា ការឃោសនាបោះ​ឆ្នោតគឺចាប់ផ្តើមពី​ថ្ងៃទី ២៧ មិថុនា និងបញ្ចាប់​នៅថ្ងៃទី ២៦ កក្កដា ២០១​៣ខាងមុខ៕

Posted on 20 March 2013, in ការបោះឆ្នោត​តំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: