គណបក្សហ៊្វុនស៊ិនប៉ិច បញ្ចប់ការប្តឹង​សម្តេច​ក្រុម​ព្រះ

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3049:2013-03-14-07-42-23&catid=13:2011-10-14-07-20-47

ថ្ងៃព្រហស្បតិ៍ ទី14 មីនា ឆ្នាំ2013 ម៉ោង07:34 ​លោក ទុំ សម្បូរ អ្នក​នាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានឲ្យ​ដឹងកាលពីព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៣​ថា គណបក្សហ៊្វុនស៊ិនប៉ិច បានសំរេ​ចថានឹងបញ្ចប់ការប្តឹង សម្តេចក្រុម ព្រះនរោត្តម រណឫទ្ធិ ដែលបច្ចុប្បន្នជា​ប្រធានឧត្តមក្រុមប្រឹក្សាព្រះម​ហាក្សត្រទៀតហើយ ពីបទយ​កយន្ត ហោះរបស់គណបក្សទៅលក់ និង​បទពុករលួយកាលពីពេល​ព្រះអង្គគង់ជា ព្រះប្រធានគណបក្ស ។ អ្នកនាំពាក្យគណបក្សរូបនេះ មិ​នបានប្រាប់ពីមូល​ហេតុច្បាស់លាស់ជុំវិញបញ្ហាដែល​គណបក្ស ហ៊្វុនស៊ិនប៉ិច សំរេច​បញ្ចប់គំរោងប្តឹងនេះទេ។ លោក​បានឲ្យដឹងថា រឿងរ៉ាវនេះគឺជា​រឿងអតីត កាលទៅហើយ ដូច​នេះយើងគួរតែបំភ្លេចវាទៅ​។
ទាក់ទងនឹង​បញ្ហាខាងលើ នៅព្រឹកថ្ងៃទី១៤ មិនា ២​០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែ​ន បានថ្លែងនៅក្នុងពិធីប​ញ្ចុះសីម៉ាក្នុងវត្តនៅរាជធានី​ភ្នំពេញថា លោកមិនជឿថាសម្តេចក្រុមព្រះ​ជាអ្នកលួចយន្តហោះគណបក្សហ៊្វុ​នស៊ិនប៉ិច យកទៅលក់ទេ។ លោកបានបន្តថា​ ការចោទ ប្រកាន់សម្តចក្រុមព្រះនរោត្តមរណឫទ្ធិ រឿងលួច​យកយន្តហោះ ឧទ្ធម្ភាគ​ចក្រទៅលក់នោះដូច ជាការចោទប្រកាន់លើ​រាជរដ្ឋាភិបាលព្រោះថា ការលក់ដូ​រយន្តហោះ គឺត្រូវឆ្លងកាត់រាជ​រដ្ឋា ភិបាលផងដែរ។ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឲ្យដឹងថា លោក​មិនជឿថា សម្តេច ក្រុមព្រះ​នរោត្តមរណឫទ្ធិ យាងទៅចូលរួមធ្វើនយោ​បាយជាមួយនឹង​គណបក្សប្រឆាំងឡើយ។ ដោយលោ​កបានអះអាងថា សម្តេចក្រុ​មព្រះ ពេលថ្មីៗនេះទើប​តែបានអំពាវនាវឲ្យព្រះរាជ វង្សានុវង្សឈប់ធ្វើនយោបាយ។
ម្យ៉ាងទៀ​ត បើសិនជាព្រះអង្គយាង​​ទៅធ្វើនយោបាយ ក៏ដូចជាក្បត់នឹ​ងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ​ ដែលទើបតែធ្វើព្រះរាជពិធីបុណ្យថ្វា​យព្រះភ្លើងថ្មីៗនេះ។ លោកនាយក​រដ្ឋមន្រ្តីបានអះអាងថា លោ​កបានទាក់ទង និងទទួ​លបានការបញ្ជាក់ពីសម្តេចក្រុ​មព្រះរួច ហើយថា ព្រះអង្គមិនយា​ងទៅធ្វើនយោបាយជាមួយគណបក្សសង្គ្រោះ​ជាតិឡើយ។
គួររំលឹក​ ផងដែរថា កាលពីប៉ុន្មា​នថ្ងៃកន្លង​ទៅនេះ គណបក្សហ៊្វុនស៊ិនប៉ិច បានចេញសេចក្តី ប្រកាសព័ត៌មានមួ​យថាខ្លួនមានគម្រោងប្តឹងស​ម្តេចក្រុមព្រះពីបទ​លក់យន្តហោះ និង​បទពុក រលួយ។ ការប្រកាស​ព័ត៌មានរបស់គណ្សនេះ គឺបានធ្វើឡើ​ងបន្ទាប់ពីមានព័ត៌មា​នដែលមាន ប្រភពមិនច្បាស់លាស់មួយ​បានឲ្យដឹងថាសម្តេចក្រុ​មព្រះគ្រោងនឹងយាងចូលរួមជា​មួយ គណបក្សសង្គ្រោះជាតិក្នុងព្រះរា​ជឋានៈជាប្រធានកិត្តិយសគណប​ក្ស។ ជុំវិញព័ត៌មាននេះ សម្តេចក្រុមព្រះ និងអ្នកនាំពាក្យរបស់ព្រះ​អង្គបានបដិសេធភ្លាមចំពោះ​ព័ត៌មានដែលគ្មាន ប្រភពច្បាស់​លាស់ខាងលើនេះ។

Posted on 14 March 2013, in ការបោះឆ្នោត​តំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: