ថ្នាក់​ដឹកនាំ ​CPP​ ខេត្តកណ្តាល៖ ​សមាជិកខ្លួន​មួយ​ចំនួន​មិនស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​​​​​​​

http://cambodianvotervoice.org/kh/index.php?option=com_content&view=article&id=3032:-cpp–&catid=13:2011-10-14-07-20-47

ថ្ងៃច័ន្ទ ទី11 មីនា ឆ្នាំ2013 ម៉ោង04:47

​កាលពីថ្ងៃទី១០ ខែមិនា ​ឆ្នាំ២០១៣នេះ នៅទីស្នាក់​ការគណបក្សប្រជាជន ស្រុក​ល្វាឯម ខេត្ត កណ្តាល​ បានរៀបចំពិធីសំណេះសំ​ណាលជាមួយសមាជិកអ្នកគាំ​ទ្រគណបក្សរបស់ខ្លួន ដែល មានការចូលរួមពីលោក ហេង ​រតនា អនុប្រធាន​គណៈពង្រឹងមូលដ្ឋានខេត្ត ​និងជាប្រធាន គណៈអចិន្ត្រៃយ៍ពង្រឹង​មូលដ្ឋានស្រុកល្វាឯម។ ក្នុង​ពិធីជួបសំណេះសំណាលនោះ លោកបា​ន ថ្លែងថាគណៈបក្សប្រជា​ជនកម្ពុជាមានសំលេងគាំ​ទ្រច្រើននៅខេត្តកណ្តាល​។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី លោក​បានទទួលស្គាល់ថាមានសមាជិ​កគណបក្សមួយចំនួនដែលមិន​ប្រក្រតី។ ​លោកបានបន្តថា មានសមា​ជិកគណបក្សមួយចំនួនពា​ក់អាវគណបក្សប្រជាជនកម្ពុជា​ ទទួលថវិកាពីគណបក្ស​ តែបែរជាបោះឆ្នោតគាំទ្រ​គណបក្សផ្សេ​ងទៅវិញ។ លោកបានបន្តថា សម្លេងគាំទ្ររបស់គណប​ក្សប្រជាជនមានការធ្លាក់ចុះ​បន្តិចប​ន្តួចដោយសារពួកគេបានផ្លាស់ប្តូរ ទីលំនៅ និងព្រមទាំងស្តាប់ និងជឿ​តាមពាក្យសន្យារបស់មេដឹ​កនាំគណបក្សដទៃទៀត។
ទោះបីជាយ៉ា​ងនេះក្តី ប្រធានគណៈអ​ចិន្ត្រៃយ៍ពង្រឹងមូលដ្ឋានស្រុកល្វាឯមរូប​នេះ បានឲ្យដឹង ទៀតថា សម្រាប់​ការបោះឆ្នោតជ្រើសតាំងតំណាងរា​ស្ត្រនីតិកាលទី៥ នាខែក​ក្កដា ខាងមុខនេះ គណ​បក្សគ្រោងរៀបចំយុទ្ធិសាស្ត្រដែលធ្វើយ៉ាងណា​ឲ្យទទួលបានអសនៈចំនួ​ន៨ នៃអសនៈ សរុបចំនួន ១១​ នៃខេត្តកណ្តាលនេះ៕

t-0359

 

 

លោក ហេង ​រតនា អនុប្រធាន​គណៈពង្រឹងមូលដ្ឋានខេត្ត

Posted on 11 March 2013, in ព័ត៌មានថ្មីៗពីសហគមន៍, អ្នកតំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: