សង្គម​ស៊ីវិលបង្ហាញ​លទ្ធផល ​និង​ទស្សនៈរបស់ខ្លួនលើការ​ឆ្លើយតបរបស់ ​គ.ជ.ប​ លើអនុសាសន៍១៦​ចំនុច​ទៅលើបទបញ្ជា ​និងនីតិវិធី​បោះឆ្នោត​​​​

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=2951:2013-02-14-04-13-56&catid=13:2011-10-14-07-20-47

ថ្ងៃព្រហស្បតិ៍ ទី14 កុម្ភៈ ឆ្នាំ2013 ម៉ោង04:02

​កាលពីរសៀលថ្ងៃទី១៣​ ខែកុម្ភៈម្សិលមិញនេះ នៅទីស្នា​ក់ការកណ្តាលគណៈកម្មាធិ​ការដើម្បី ការបោះឆ្នោត​ដោយសេរី និ​ងយុត្តិធម៌នៅកម្ពុជា ​(ខុមហ្រ្វែល) បានរៀបចំ​សន្នីសីទ សារព័ត៌ មានមួយបង្ហា​ញអំពីលទ្ធផលនៃកិច្ចពិ​ភាក្សាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះ ​ឆ្នោត (គ.ជ.ប​) និងទស្សនៈរបស់សង្គមស៊ីវិលជុំវិញការផ្ត​ល់អនុសាសន៍លើសេចក្តីព្រាង​បទបញ្ជា និងនី​តិវិធីសម្រាប់កា​របោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តឆ្នាំ២០១៣នេះ។ ​នៅក្នុងសន្នី​សីទ សារព័ត៌មាននេះ មានការ​ចូលរួមពីតំណាងអង្គការសង្គ​មស៊ីវិលពាក់ព័ន្ធមួយចំនួនដូចជា អង្គការនិចហ្វិក សមាគ​មអាដហុក មជ្ឈមណ្ឌលប្រ​ជាពលរដ្ឋដើម្បីការអភិវឌ្ឍន៍ និងសន្តិ​ភាព និងអង្គការប្រជាធិបតេយ្យ និ​ងសិទ្ធិមនុស្សក្នុងប្រតិបត្តិការ។

​លោក គល់​ បញ្ញា នាយកប្រតិបត្តិខុមហ្រ្វែល ​បា​នមានប្រសាសន៍ថា បណ្តា​គណបក្ស នយោបាយក្រៅរាជរ​ដ្ឋាភិបាល និងអង្គការសង្គម​ស៊ីវិលបានរួមគ្នាដាក់អនុសាសន៍១៦​ចំនុច លើសេចក្តីព្រាងបទប​ញ្ជា និងនីតិវិធីសម្រាប់ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាល ទី០៥ ជូន គ.ជ.ប។​ លោកបានបន្តថា គ.ជ.ប​ រួមជាមួយគណបក្សនយោបាយ និងអ​ង្គការ សង្គម ស៊ីវិលបាន​ជួបពិភាក្សាលើអនុសាសន៍មួយចំនួ​ ននៃអនុសាសន៍ទាំងនោះកាលពីព្រឹកថ្ងៃទី១​៣ ខែកុម្ភៈ ហើយអនុសាសន៍សំខាន់​ចំនួនពីរត្រូវបានយកម​កពិភាក្សាយ៉ាងស្វិតស្វាញ។ អនុសាសន៍ទាំងពីរនោះរួមមានៈ ទី​១.ស្នើបង្កើតគណៈកម្មការ​ជ្រើសរើសមន្រ្តី បោះឆ្នោត ថ្នាក់រាជធានី​/ខេត្ត (PEC) និង​មន្ត្រីបោះឆ្នោតថ្នាក់ឃុំ/សង្កាត់​ (CEC) ដែលគណៈកម្មការ នោះមានសមាសភាពម​កពីគ្រប់បណ្តាគណបក្សនយោបាយដែល​មានអាសនៈក្នុ​ងរដ្ឋសភា។ ​ទាក់ទងនឹងបញ្ហានេះ ​លោកបានបន្ថែមថា គ.ជ.​ប គួរកែប្រែលក្ខខណ្ឌមួយចំ​នួនក្នុងការ ជ្រើសរើសមន្ត្រីបោះឆ្នោតផង​ដែរ។ លោកបានឲ្យដឹង​ថា ការជ្រើសរើសមន្ត្រីបោះឆ្នោតមិន​គួរជ្រើសរើសតែបេក្ខជនណាដែល​ បានបទពិសោធន៍ការងារបោះឆ្នោតនោះ​ទេ យើងគប្បីឲ្យ យុវជនជំនាន់ក្រោយ​មានឱកាសអនុវត្ត​ការងារនេះ​ផង​ដែ​រ​ ។
និងទី​ ២.ស្នើសុំកែប្រែចំនុ​ចមួយ​ចំនួន​ក្នុងដំណើរ​ការ​ឃោសនាបោះឆ្នោត​ ដើម្បី​កាត់បន្ថយ​ទំនាស់​រវាង​ បណ្តាគណបក្ស​ដែល​ចូលរួម​ប្រកួតជែង​ និងដើម្បីឲ្យការបោះឆ្នោត​នេះមាន​ភាពសេរី​ និងយុត្តិធម៌ដែលទ​ទួលយក​បាន។ ទាក់​ទងនឹងបញ្ហាទី២ លោក ​គល់ បញ្ញា មានប្រសាសន៍ឲ្យ​ដឹងថា អនុសាសន៍របស់​យើងគឺចង់ឲ្យ​ គ.ជ.ប​ កំណត់​ឲ្យបា​ន​ច្បាស់ពីទី​កន្លែង​សាធារណៈ ​ជាពិសេស​ទីផ្សារ​សំរាប់​គ្រប់​គណបក្ស​នយោបាយធ្វើកា​រឃោ​សនានា​ពេល​ខាងមុ​ខ។ លោកក៏​បានបន្ថែម​ចំនុចមួយទៀតដែល​គួរ​កែលំអរនោះគឺ ​បញ្ឈប់កា​រជ្រើស​រើស​មន្រ្តី​នៅថ្នា​ក់ PEC/​ SEC​ និង​មន្រ្តីកា​រិយាល័យបោះ ​និង​រាប់សន្លឹកឆ្នោតចេញពី​សាច់ញ្ញាតិបង្កើត និងបង្កើត​ក្រុមប្រឹក្សា ជំនុំជំរះដោយ​ឡែក ​ដើម្បីដោះស្រាយបណ្តឹង​ទាក់ទង​នឹងមន្ត្រីបោះឆ្នោតគ្រប់លំដា​ប់ថ្នាក់។
បន្ថែម ​លើការលើកឡើងខាង​លើ លោក ហង្ស ពុទ្ធា​ នាយកប្រតិបត្តិនៃគ​ណៈកម្មាធិការនិកហ្វិច បានថ្លែង​ថា យើងចង់ឲ្យ គ.ជ.​ប ធ្វើការត្រួតពិនិត្យឲ្យបា​នច្បាស់លាស់លើ​មធ្យាបាយធ្វើ ដំណើរ របស់​គណបក្សនយោបាយដែលប្រើ​ ប្រាស់ក្នុងពេលឃោស​នាបោះឆ្នោត។ លោ​កបានគូសបញ្ជា​ក់ថា ក​ន្លងមកគេសង្កេត​ឃើញមានរ​ថយន្តឃោសនារបស់គណបក្ស​នយោបាយចំនួនមិន​មាន ពាក់ស្លាក​លេខ និង​ខ្លះមានការបិ​តបាំង​ស្លាក​លេខជាដើម។​ លោ​កបា​នលើក​ជាសំ​នួរថា​ តើទុក ឲ្យរថយន្ត​ដែល​គ្មានស្លាក​លេខ​ត្រឹម​ត្រូវ​បន្ត​ចូលរួម​ក្នុងយុទ្ធនា​ ការបោះឆ្នោតទៀត​ដែរឬទេ?
ជាមួយគ្នានេះតំ​ណាង​សង្គមស៊ីវិល​ក៏បានលើកឡើង​ ពីករណី​ត្រូវមាន​ការហាមឃាត់​មន្ត្រី​រាជការ កងកំលាំង​ប្រដាប់អាវុ​ធ និងមន្រ្តីតុលាការចូលរួម​ក្នុង​ការឃោសនាបោះឆ្នោត ​ព្រោះថាច្បាប់ មានការ​ហាម ប្រាមអ្នកទាំងនោះ។ ​
លោក នី ចរិយា  ​អ្នកសម្របសម្រូលផ្នែកអង្កេត​នៃសមាគមអាដហុក​បានថ្លែងថា ​គ.ជ.ប ​គួរទទួលយ​កអនុសាសន៍ទាំងនេះ។ ការទទួលយ​កអនុសាសន៍ទាំងនេះ អាចធ្វើ​ឲ្យគណបក្ស នយោបាយ​ដែលទទួលបានជ័យ​ជំនះមានការទទួលស្គា​ល់ពីសង្គមប្រជាពលរដ្ឋ​ព្រោះ អនុសាសន៍នេះកើ​តចេញពី​ការពិភ្សារបស់​បណ្តាសង្គម​ស៊ីវិល​ដែល​តំណាង​ឲ្យប្រជា ពលរដ្ឋ ផងដែរ។​ លោក​ក៏​បានបន្តដែលថា៖​ គ.ជ.ប​ បានធ្លាប់លើកហេតុ​ផលថា ការ​ដែល​មិនទទួលយកអនុសាសន៍របស់ស​ង្គមស៊ីវិលនាពេលកន្លងម​ក​ ដោយសារតែអនុសាសន៍រ​បស់​សង្គមស៊ីវិលយើងមានភាពដដែ​លៗ និងដូចគ្នាជា​ច្រើន។ ដូចនេះសង្គមស៊ីវិលយើង​បាន ពិភាក្សាយោបល់គ្នាកំណត់យ​កអនុសាសន៍រួមមួ​យដាក់ជូន គ.ជ.ប។ ​ដូច្នេះ​ប្រសិនបើ គ.ជ.ប នៅតែមិនទទួលអនុសាស​ន៍រួមរបស់ពួកយើងនាពេលនេះ គឺមានន័យថា ឝ.ជ.​ប ខ្លួនឯង កំពុងបង្ហាញឲ្យសាធារណៈជនឃើ​ញយ៉ាងច្បាស់ថា គ.ជ.ប មានចេតនា មិនចង់ពង្រឹង ឯករាជ្យភាព​របស់ខ្លួនឯងឡើយ។
ជាចុងក្រោយអង្គការសង្គម​ស៊ីវិល ក៏មានក្តីរំពឹងទុកថា គ.ជ.ប​ នឹងទទួល យកអនុសាសន៍ ខាងលើដាក់បញ្ចូលក្នុងសេចក្តីព្រាងបទប​ញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើ​សតាំង តំណាងរាស្ត្រនីតិកាល​ទី០៥ ដើម្បីឆ្លើយតបនឹងស្មារតីមា​ត្រា១២នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត និង​ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់​នេះ ដែលបានចែងថា គ.​ជ.ប ជាអង្គការឯករាជ និងអ​ព្យាក្រឹតក្នុងការអនុវត្តសមត្ថកិច្ច​របស់ខ្លួន។​ សមាជិកទាំងឡាយនៃ គ.ជ.ប និងសមាជិកនៃគណៈកម្មការ​រៀបចំការបោះឆ្នោតគ្រប់លំដាប់​ ថ្នាក់ត្រូវមានជំហរអព្យាក្រឹ​តឥតលំអៀងក្នុងការអនុវត្តកា​រងារបោះឆ្នោត។ ក្របខ័ណ្ឌនៃអនុ​សាសន៍ទាំងនេះគឺផ្អែកលើមូល​ដ្ឋានច្បាប់ស្តីពីការបោះឆ្នោត​ ជ្រើសតាំងតំណាងរាស្រ្ត និងច្បាប់ស្តីពីវិសោធនកម្មច្បាប់នេះ ច្បាប់ស្តីពី​ការបង្កើតគណបក្សនយោបាយ​ និងព្រមទាំងច្បាប់ផ្សេងៗទៀ​តដែលនៅជាធរមាន។268-320x208

 

លោក គល់​ បញ្ញា នាយកប្រតិបត្តិខុមហ្រ្វែល

Posted on 14 February 2013, in ផ្សេងៗ, សម្លេងម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: