សេច​ក្តីស្នើច្បាប់​របស់​បក្សប្រឆាំង​ស្តីពី សេរីភាពក្នុងការ​ទទួលព័ត៌មាន​ត្រូវបានច្រានចោ​ល

www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=2864:2013-01-23-08-02-25&catid=13:2011-10-14-07-20-47

ថ្ងៃពុធ ទី23 មករា ឆ្នាំ2013 ម៉ោង07:27

​កាលពី​ព្រឹកថ្ងៃ​ទី២​២ ខែ​មករា ឆ្នាំ២០១៣ នៅ​វិមា​នរដ្ឋ​សភា​លោក ឈាង វុន ប្រធាន គណៈកម្មការ​កិ​​​​ច្ច​ការ​បរ​ទេ​ស ​សហ​ប្រតិប​ត្តិ​​​ការ​អន្តជាតិ​ ឃោសនាការ និង​ព័​​​ត៌​មា​ន​នៃ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ ​ពិនិត្យ​សិក្សា លើ​សេ​ច​​ក្តី​ស្នើ​ច្បាប់​ ស្តីពី​សេ​​រី​ភាព​ក្នុងការ​ទទួល ព័ត៌មាន​ហើយគ​​​​ណៈ​​​​​កម្មាធិ​​ការ​ជំនាញនេះ បានសម្រេច​ច្រានចោ​​​​លនូវសេច​ក្តីស្នើ​ច្បាប់​ដែល​ស្នើ​​ដោ​យ​តំណាង​រាស្រ្តគ​ ណបក្ស​សមរង្ស៊ី។​ មន្ត្រីជំ​នាញបាន​លើក​ហេតុ​ផ​​លអះ​អាង​ ថាសេ​ច​ក្តី​ស្នើច្បា​ប់នេះ​ មិន​ស្រប​នឹ​ងរដ្ឋ​ធម្មនុញ្ញ ​និង​ច្បាប់​នានា។ លោក​ ឈាង វុន​ បាន​ឲ្យដឹងថា ក្រោ​យ​បាន​ធ្វើ​ការសិក្សា​គ្រ​ប់ជ្រុង​​ជ្រោ​យលើ សេចក្តីស្នើច្បាប់នេះរួ​ចមក ឃើញថាសេ​ចក្តីថ្លែ​ង​ហេតុ​នៃសេចក្តីស្នើច្បាប់នេះ​ មិនឆ្លុះ​បញ្ចាំងឲ្យច្បា​ស់ពីខឹ្លមសារ និង គតិច្បាប់ដែល​មា​នបំណងបង្កើត​អំណា​ចឯករាជ្យមួយ ​ដែលមិនសម​ស្រ​បនឹងរដ្ឋធ​ម្មនុញ្ញ និងច្បា​ប់​ជាធរមាន ​ដូចជា​កា​រចាត់ទុក​សេ​ចក្តី​ស្នើ​ច្បាប់នេះ​ជា​ច្បាប់កំពូល ​មានវិសា​លភាព លើច្បាប់ផ្សេងៗ​ ដែលហាម​ឃាត់ ​ឬរារាំង​​​ការលាត​ត្រ​ដាងកំ​ណត់​ត្រា​​​​របស់​ស្ថាប័​នសា​​ធារណៈ អាចបណ្តា​ល​ឲ្យមានការ​ភ័ន្តច្រឡំនឹងគោ​លការណ៍នៃមា​ត្រា ១៥០​ថ្មី នៃរដ្ឋធ​ម្មនុញ្ញដែលចែង ថារដ្ឋធម្មនុញ្ញនេះជា​ច្បាប់កំពូលនៃ​ព្រះរាជាណាចក្រកម្ពុជា​។ ច្បាប់ និង​សេចក្តីសម្រេច ទាំងឡាយនៃស្ថា​ប័ននានារបស់រដ្ឋ ត្រូវ​ស្របនឹងរដ្ឋធម្មនុ​ញ្ញជាដាច់ខាត។ មួ​យវិញទៀត សេចក្តីស្នើ​ច្បាប់នេះ ក៏បានប៉ះ​ពាល់ដល់ច្បាប់ដទៃទៀតក្នុង​វិស័យព័ត៌មាន។
បន្ថែម​​លើហេតុផលខាងលើ ​ ​លោក ឆេង​ សារឿន រដ្ឋលេខាធិកា​រក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច និងជាប្រ​ធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីកា​រគណៈរដ្ឋមន្ត្រី ដែលមា​នវត្តមានក្នុងកិ​ច្ចប្រជុំពិភាក្សានោះដែរ ​បានឲ្យដឹងថា សេ​ចក្តីស្នើច្បាប់នេះ មិនគោរព តាមទម្រង់ ដែលបានអ​នុវត្តន៍កន្លងមក ទាក់ទងនឹងការរៀបចំ​រ​ចនាសម្ព័ន្ធ នៃជំ​ពូកនីមួយៗ ក្នុងអ​ត្ថបទច្បាប់ ដែ​លបានអនុម័តរួចហើយ​ដោយស្ថាប័ននីតិប្បញ្ញតិ្ត​។ លោកក៍ បា​នបន្តថា អំពីខ្លឹមសារនៅក្នុង​សេចក្តីស្នើច្បាប់នេះ មានវាក្យ​សព្ទបច្ចេកទេ​​សច្បាប់ជាច្រើន ត្រូវបាន ប្រើប្រាស់មិនត្រឹមត្រូ​វ ហើយធ្វើ​ឲ្យមានការច្របូកច្រប​ល់ និងតម្រូវឲ្យមា​នការកែតម្រូវច្រើន ​ដែលអាចនាំឲ្យមានការជជែក​ពិភាក្សាច្រើន និងចំណាយ​ពេលវេលាច្រើន។ ដូច​នេះសេចក្តី ស្នើច្បាប់នេះ គួរត្រូវពិនិត្យឡើង​វិញ ឲ្យបានត្រឹមត្រូ​វសិនលើផ្នែកទម្រង់ ​ការតាក់តែងឃ្លា ​
​ការកំណត់វិសា​ លភាពក្នុងការអ​នុវត្តច្បាប់នេះ ខ្លឹមសារនៃ​ព័ត៌មានណាខ្លះដែ​លត្រូវលាតត្រដាង និងមិនត្រូវលា​តត្រដាង ការតែង​តាំង និង​សិទ្ធិអំ​ណាចនៃស្ថាប័នទទួ​លបន្ទុក​គ្រប់គ្រងលើ វិស័យនេះ​ ក៏ដូចជាយន្តការ​ដោះស្រាយវិវាទផ​ងដែរ។ ​សេចក្តីស្នើច្បា​ប់នេះ​ នឹងបង្កើន បន្ទុកចំណាយជាច្រើន​ដល់រាជ​រដ្ឋា​ភិបា​ល ស្ថាប័​នសាធា​រណៈ ​ក៏ដូចជាស្ថាប័នឯ​កជន​ ដែលទាំងអស់នេះ ​តម្រូវឲ្យមា​នការគិ​តគូរនិងពិគ្រោះយោបល់ឲ្យបា​នហ្មត់ចត់ជាមួយបុគ្គ​ល ស្ថាប័នពា​ក់ព័ន្ធទាំងឡាយ។
​គួរបញ្ជាក់​ថា ក្នុងអង្គប្រជុំមានកា​រចូលរួមពីតំណាង​គណកម្មា​ធិកា​រជំនាញទាំង៩ នៃរ​ដ្ឋសភា តំណា​ងរាជរដ្ឋាភិបាល និងក្រុមតំណាងរាស្ត្រហត្ថ​លេខី​មកពីគណបក្សសមរ​ង្ស៊ីចំនួន ៦រូប ផងដែរ៕

6122012225331that-000182

​លោក ឈា​ង វុន ប្រធាន គណៈកម្មការ​កិ​​​​ច្ច​ការ​​​ប​រទេ​ស

Posted on 23 January 2013, in ព័ត៌មានថ្មីៗពីសហគមន៍. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: