មន្ត្រី​​ជាន់​​ខ្ពស់​​របស់​​អង្គ​ការ​​សហ​ប្រជា​ជាតិ​​វាយ​តម្លៃ​​ខ្ពស់​​​ចំពោះ​តួនាទី​​ដឹក​នាំ​​ប្រទេស​​របស់​​សម្តេចតេ​ជោ​ ​​​​​​​​​​​​

http://kpt-news.com/local-news/20286-2012-08-22-02-58-10.html

ថ្ងៃពុធ ទី22 សីហា ឆ្នាំ2012 ម៉ោង09:56

ភ្នំពេញ ​៖​ មន្ត្រីជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​មាន​សារៈសំខាន់​ ក្នុង​ការ​ដឹកនាំ​ប្រទេស​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ​ដែល​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​នោះ។

​ លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា ​នៅក្នុង​ជំនួប​ជាមួយ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី ​២១ សីហា លោកស្រី NOELEE HEYZERអគ្គលេខាធិការរង​អង្គការសហប្រជាជាតិ និង​លេខាធិការ​ប្រតិបត្តិ​នៃ​អង្គការ UNESCAP បាន​ជំរាបជូន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា នៅក្នុង​ទស្សនកិច្ច​លើក​នេះ​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី មានការ​រំភើប​យ៉ាងខ្លាំង​នៅពេលដែល បានឃើញ​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា បន្ទាប់ពី​បានមក និង​ជួប ជាមួយ​សម្តេច​នាយករដ្ឋមន្ត្រី​លើកដំបូង​កាលពី ឆ្នាំ ២០០៥ នោះ​។​ លោកស្រី NOELEE HEYZER មានប្រសាសន៍ថា នៅពេលនេះ​កម្ពុជា​មានការ​រីកចម្រើន​យ៉ាងខ្លាំង ដែល​លោកស្រី​សូម​សំដែង​នូវ​ការ អបអរសាទរ​ជូន​ចំពោះ​ស​ម្តេ​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះ​មកកាន់​ការ​អភិវឌ្ឍន៍​បើទោះបីជា​ជួបប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​យ៉ាងណាក៏ដោយ ក៏​កម្ពុជា​នៅតែ​ទទួល​បាន កំណើនសេដ្ឋកិច្ច និង​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល​ដ៏​ខ្លី​តែប៉ុណ្ណោះ​។​

លោកស្រី NOELEE HEYZER បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការធ្វើជា​ប្រធាន​អាស៊ាន​ក៏ដូចជា​ការ​ជំរុញ​គាំទ្រ​លើ​វិស័យ​សមភាព​យេនឌ័រ​នៅ កម្ពុជា ការយកចិត្តទុកដាក់​ទៅលើ​វិស័យ​អប់រំ វិស័យ​សុខមាលភាព និង​ការកាត់បន្ថយ​គម្លាត​ភាពក្រីក្រ ដែល​ការ​នេះ​សុទ្ធសឹងតែ​ជា​កត្តា​សំខាន់ ដើម្បី​ជម្រុញ​ការអភិវឌ្ឍន៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នោះ​។​

​ លោក​ជំនួយការ​ឲ្យ​ដឹង​បន្តថា នៅក្នុង​ជំនួប​នោះ សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ជំរាបជូន​លោកស្រី NOELEE HEYZER អំពី​ដំណើរ​អភិវឌ្ឍ​របស់​កម្ពុជា​ចាប់ផ្តើម​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ ២០០៨ កន្លងមក ដោយមាន​ប្រសាសន៍​ថា ទីណា​មាន​វិបត្តិ ទីនោះ​តែង​បង្កប់​នូវ​កាលានុវត្តភាព ហើយ​វិបត្តិ​ឆ្នាំ ២០០៨ ពុំមាន​ផលប៉ះពាល់​អ្វី​ខ្លាំង​លើ​កម្ពុជា​នោះ​ឡើយ ដោយ​នៅពេលនោះ​កម្ពុជា​ក៏​នៅតែ​មាន​កំណើ​ន​សេដ្ឋកិច្ច ទោះបីជា​ទាប​ក៏ដោយ ហើយ​អ្វីដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​នៅពេលនោះ គឺ​យក បទពិសោធន៍​ដែល​ទទួលបាន​កាលពី​វិបត្តិ​សេដ្ឋកិច្ច​អាស៊ី​កាលពី​ឆ្នាំ ១៩៩៧ ដោយ​ដាក់​យកមកអនុវត្ត គឺ​ទី ១-​រក្សា​ស្ថិរភាព​នយោបាយ​កម្ពុជា ទី​២-​គឺ​រក្សា​ម៉ាក្រូសេដ្ឋកិច្ច ទី​៣-​ចាត់វិធានការ​បម្រុង​ទុកជាមុន ជាមួយនឹង​ធនាគារ ​ហើយ​នៅពេល​ជាមួយគ្នា​នោះ​ដែរ​បាន​ផ្តល់នូវ​ការ​បណ្តុះបណ្តាល​ដល់​កម្មករ​ទាំង អស់ ដែល​ពុំ​មាន​ការងារ​ធ្វើ​ដើម្បី​ឲ្យ​ពួកគេ​មានបទពិសោធន៍ និង​មាន​មុខរបរ​ថ្មី​។​

​ ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព សម្តេចនាយក​រដ្ឋមន្ត្រី​បាន​ជំរាបជូន លោកស្រី HEYZER នូវ​កំណែទម្រង់​ដែលមាន​ចារិក​ជា​ប្រវត្តិសាស្ត្រ ដែល​នោះ​គឺ​កំណែទម្រង់​លើ​ការ លុបចោល​ឡូ​តិ៍​នេសាទ​ទាំងស្រុង និង​កំណែទម្រង់​ដីធ្លី​ដែល​មាន​យុវជន​ស្ម័គ្រ​ចិត្ត​រាប់ពាន់នាក់​កំពុងតែ ធ្វើការ​វាសវែង​ដីធ្លី​ដើម្បី​ផ្តល់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​។​

​ ចំពោះ​វិស័យ​អប់រំ និង​ការកាត់បន្ថយ​គម្លាតរ​វាង​អ្នកមាន អ្នកក្រ ទីក្រុង និង​ជនបទ សម្តេច តេ​ជោ​មានប្រសាសន៍ថា សេចក្តីថ្លែងការណ៍​សន្ទុក​របស់​សម្តេច​បានទទួល​ជោគជ័យ​ទាំងស្រុង ដែល នោះ​គឺ​សេចក្តីថ្លែងការណ៍​កាលពី​ឆ្នាំ ២០០២ ដែល​សម្តេច​បានដាក់​ចេញ ហើយ​សព្វថ្ងៃនេះ​សាលារៀន បាន​ដើររក​សិស្ស មិនមែន​សិស្ស​ដើររក​សាលា​ដូច​កាលពី​ពេលមុន​ទៀត​ទេ​។​សម្តេច ហ៊ុន សែន មាន ប្រសាសន៍ថា អ្វី​ដែលជា​បញ្ហា​ប្រឈម​នោះ​គឺ​គុណភាព​នៃ​ការអប់រំ ហើយ​ចំពោះ​ការកាត់បន្ថយ​គម្លាត នៃ​ភាព​ក្រីក្រ​វិញ រាជរដ្ឋាភិបាល​កំពុង​តែ​អនុវត្ត​បញ្ហា​នេះ ដែល​នោះ​គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​សកម្មភាព របស់​សម្តេច​ផ្ទាល់ ដែល​តែងតែ​ចុះទៅ​ធ្វើការ​ជំរុញ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ​ទាំងឡាយ ​ដើម្បី​ធ្វើ យ៉ាងណា​ឲ្យ​ទី​និគមជនបទ​មានការ​អភិវឌ្ឍន៍​កាន់​តែខ្លាំង​ឡើង​នោះ​៕​

Posted on 22 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: