លោក​ អ៊ូ​ វីរៈ​ ៖​ការ​ចោទ​​ប្រកាន់​​លោក​ចាន់​ សុ​វ៉េត​ ជា​រឿង​នយោបាយ​​

http://akt-media.com/readnews.php?id=17852&loc=loc

ថ្ងៃទី​ 20 ខែសីហា ឆ្នាំ2012, ម៉ោង 04:09 PM

 

 

 

 

ក្រុម​អ្ន​ក​ច្បាប់ ​និ​ង​ម​ន្ត្រី​អ​ង្គ​កា​រ​ផ្នែ​ក​សិ​ទ្ធិ​ម​នុ​ស្ស​បា​ននិយា​យ​ថា​ កា​រ​ចោ​ទ​ប្រ​កាន់លោ​ក​ ​ចា​ន់​ ​សុ​វ៉េ​ត​ អ​នុ​ប្រ​ធា​ន​ផ្នែ​ក​អ​ង្កេ​ត​នៃ​ស​មា​គម​អា​ដ​ហុ​ក​ ​គឺ​ជា​រឿ​ង​ន​យោ​​បា​យ​​ ​ពី​ព្រោះ​លោ​កមិន​បា​​នប្រ​ព្រឹ​ត្តដូ​ច​កា​រចោ​ទ​ប្រ​កា​ន់​នោះ​ឡើយ​។

ចៅក្រ​ម​ស៊ើ​បសួរ​សា​លាដំ​បូងរាជធានីភ្នំពេញ លោក ឆែ វីរៈ បានចេញដីកាកោះហៅលោក ចាន់ សុវ៉េត ឲ្យចូលខ្លួននៅថ្ងៃទី២៤ សីហា ទាក់ទងទៅនឹងការចោទប្រកាន់ពីបទ ការផ្ដល់ជំនួយដល់ចារី ឬផ្តល់ជំនួយដល់អ្នកប្រព្រឹត្តបទល្មើសតាមមាត្រា៥៤៤ នៃក្រមព្រហ្មទណ្ឌ។

លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (C.C.H.R) បានរិះគន់ថា ការចោទប្រកាន់លោក ចាន់ សុវ៉េត គឺជារឿងនយោបាយ ជាការគាបសង្កត់ទៅលើសិទ្ធិសេរីភាពការងារ​សិ​ទ្ធិ​ម​នុ​ស្ស​ ​ដែ​ល​អា​ច​ឲ្យ​តុ​​​លា​​​កា​​​រ​​​ដែ​​​ល​មិ​ន​អា​ច​ប​ញ្ចេ​ញ​តួ​នា​ទី​បា​ន​ដោ​យ​ឯ​ក​រា​ជ្យ​។​យើ​ង​ស​ង្ឃឹ​ម​ថា​តុ​លា​កា​រ​នឹ​ង​ធ្វើ​ការ​ឯក​រាជ្យ។ បើសិនជាតុលាការឯករាជ្យប្រហែលជាមិនបានឈានដល់ការកោះហៅទេ។​ ​កា​រ​កោះ​ហៅ​នេះ​ ​ជា​កា​រ​ឆ្លើយតបទៅលើការអំពាវនាវដោយលោក ហ៊ុន សែន ប៉ុន្មានថ្ងៃមុន។ ដូច្នេះយើងដឹងថា តុលាការធ្វើការអត់ឯករាជ្យទេ។ អ៊ីចឹង បើតុលាការធ្វើការឯករាជ្យ ហើយមើលទៅតាមតួនាទី តាមកាតព្វកិច្ចរបស់ប្រទេសខ្មែរយើងទៅលើច្បាប់អន្តរជាតិ គេធ្វើការការពារសិទ្ធិមនុស្សដូចលោក ចាន់ សុវ៉េត ដូច្នេះ មិនគួរមានការចោទប្រកាន់អ៊ីចឹងទេ។

លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP) បានពន្យល់ថា ប្រសិនជនណាម្នាក់ផ្ដល់ទីលំនៅ ផ្ដ​ល់​ទី​ក​ន្លែ​ង​លា​ក់​ខ្លួ​ន​ ​ផ្ដ​ល់​ម​ធ្យោ​បា​យ​ស​ម្រា​ប់​កា​រ​រ​ស់​នៅ​ ​និង​គ្រប់មធ្យោបាយដែលអាចនាំឲ្យមានការងាយស្រួលក្នុងការរត់គេចខ្លួន ដល់ជនណាដែលមន្ត្រីអនុវត្តច្បាប់ និងតុលាការកំពុង​ស្វែ​ង​រ​ក​ ​រួ​ច​ផុ​ត​ពី​កា​រ​ស្រា​​វ​ជ្រា​វ​នោះ​ ​នឹ​ង​ត្រូ​វជាប់បទក្នុងចោទផ្ដល់ជំនួយដល់ចារី។ កាលពីថ្ងៃទី១៦ សីហា សេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិល ក៏បានសរសេរថា ​កា​រ​កោះ​ហៅ​នេះ​ ​គឺ​បា​ន​ធ្វើ​ឡើ​ង​ប​ន្ទា​ប់​ពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសុំឲ្យបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នា​ក់​ ​ឲ្យ​ចេ​ញ​ម​ក​សារ​ភា​ព​នូ​វ​ទ​ង្វើ​រ​ប​ស់​ខ្លួ​ន​ក្នុ​ង​កា​រ​ផ្ដ​ល់​ជំ​នួ​យ​ដ​ល់​អ្ន​ក​ភូ​មិ​ខេ​ត្ត​ក្រ​ចេះ​។​ ​ប៉ុ​ន្តែ​មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលចំពោះរបាយការណ៍នេះ។

លោក កែវ រ៉េមី អ្នកនាំពាក្យរដ្ឋាភិបាល បានច្រានចោលចំពោះការចេញសេចក្ដីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលនេះ។ លោកថា​ ​កា​រ​ចេ​ញ​សេ​ច​ក្ដី​​ថ្លែ​ង​កា​រ​ណ៍​បែ​ប​​នេះ​ ​​គឺ​ជា​កា​រ​ដា​ក់​សំ​ពា​​ធ​ទៅ​លើ​តុ​​លា​កា​រ​ទៅ​វិញ។

លោក ចាន់​ ​សុ​វ៉េ​ត​​​ អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក បានអះអាងថា លោកមានការព្រួយបារម្ភចំពោះការចោទប្រកាន់លើរូបលោក។ លោក​ប​ន្ត​ថា​ ​កា​រ​ងា​រ​ដែ​ល​លោ​ក​បា​ន​ធ្វើ​ក​ន្ល​ង​ម​ក​ ​ក៏​មិ​ន​ខុ​ស​ពី​អ​ង្គ​កា​រ​ស​ង្គ​ម​ស៊ី​វិ​លដ​ទៃទៀត​ដែ​រ​ ​ដូ​ចជាកា​រ​ឃ្លាំ​មើ​ល​កា​រ​រំ​លោ​ភ​សិទ្ធិ​មនុស្ស បញ្ហាវិវាទដីធ្លី និងផ្ដល់ការប្រឹក្សាយោ​ប​ល់​ ​និ​ង​ជំ​នួ​យ​ផ្នែ​ក​ច្បា​ប់​ដ​ល់​ព​ល​រ​ដ្ឋ​រ​ង​គ្រោះទាំងនោះ។ការកោះហៅរូបលោកនេះ គឺសង្កេតឃើញថា តុលាការហាក់ដូចជាមិនបានអនុវត្តនីតិវិធីឲ្យបានត្រឹមត្រូវនៅឡើយ។ កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅ កងកម្លាំងចម្រុះរាប់រយនាក់ បានចុះបង្ក្រាប និងបណ្ដេញប្រជាពលរដ្ឋប្រមាណ១ពាន់គ្រួ​សា​រ​ ​ដែ​ល​កំ​ពុ​ង​រ​ស់​នៅ​លើ​ដី​ក្នុ​ង​តំ​ប​ន់​ស​ម្ប​ទា​ន​ ​នៅ​ភូ​មិប្រម៉ា ដែលរដ្ឋាភិបាលចាត់ទុកថាជាក្រុមបង្កើតតំបន់អបគមន៍។ លោក ចាន់ សុវ៉េត អាយុ៤៥ឆ្នាំ ជាសកម្មជនសិទ្ធិមនុស្សម្នាក់ ដែលហ៊ាននិយាយកា​រពិ​ត​ ​និ​ង​រិះ​គ​ន់​ចំ​ៗ​នូ​វចំ​ណុច​ខ្វះខាតពីភាពអសកម្មមួយចំនួនរបស់រដ្ឋាភិបាល ត្រូវបានគេចោទប្រកាន់ថា បានផ្តល់ជំនួយដល់អ្នកប្រព្រឹត្តបទល្មើសប្រព្រឹត្តនៅរាជធានីភ្នំពេ​ញ​ ​កា​ល​ពី​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​១​២​ ​តាមបញ្ញ​ត្តិ​មា​ត្រា​៥​៤៤ ​នៃក្រ​មព្រហ្មទណ្ឌ។ តាមបទចោទនេះ អាចនឹងឲ្យជាប់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៥០០ដុល្លារអាមេរិក ទៅ១.៥០០ដុល្លារអាមេរិក បើសិនតុលាការរកឃើញថា លោកពិតជាបានប្រព្រឹត្តិខុសតាមបទចោទនោះមែន៕

Posted on 21 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: