គ​.​​ជ​​.​ប​ បើក​​វគ្គ​​បណ្ដុះប​ណ្ដាល​​ពិនិត្យ​​បញ្ជី​​ឈ្មោះ ​និង​​ចុះឈ្មោះ​​​បោះ​ឆ្នោត​ ឆ្នាំ​​២០​១២​​​​​​

http://www.cen.com.kh/localnews/show_detail/135?token=ODFiMDkxMjE2YmExOGQ4YWEwNGVmZmQ5ZDkzN2M2

(ថ្ងៃទី 21 សីហា 2012, ម៉ោង 09:40:AM)

ភ្នំពេញ: ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ​.​ជ​.​ប​) កាល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១២  បាន​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោតឆ្នាំ​២០១២ ដល់​មន្ត្រី គ​.​ជ​.​ប ប្រធាន អនុប្រធាន ​ជំនួយការ​បណ្តុះបណ្តាល និង​ជំនួយការ​សេវាកម្ម​ច្បាប់ នៃ​លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត ​(​លធ​/​ខ​ប​) តំណាង​គណបក្សនយោបាយ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ សរុប​ប្រមាណ ១៣៥​នាក់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ពី គ​.​ជ​.​ប កាលពី​ថ្ងៃទី​២០ ខែសីហា​ឆ្នាំ​២០១២​។​
​    ​​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន លោកស្រី ស៊ីន ជុំ​បូ បាន​មានប្រសាសន៍ថា គោលបំណង​របស់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ប្រចាំឆ្នាំ​២០១២​នេះ ពុំមាន​ការខុសប្លែក​ពី​ឆ្នាំមុនៗ​ទេ​គឺ គ​.​ជ​.​ប ៖
១. ផ្ដល់ឱកាស​ដល់​ប្រជាពលរដ្ឋ ដែល​ទើប​គ្រប់​អាយុ​បោះឆ្នោត និង​អ្នក​ដែល​ពុំទាន់​បាន​ចុះឈ្មោះ​បោះឆ្នោត​នៅឡើយ ឲ្យ​បាន​ចុះឈ្មោះ​បោះឆ្នោត​។​
២. ផ្ដល់ឱកាស​ជូន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះឈ្មោះ​រួចហើយ ឲ្យ​ទៅ​ពិនិត្យមើល​ឈ្មោះ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់ខ្លួន ដើម្បី​ឲ្យ​ប្រាកដថា ឈ្មោះ និង​ទិន្នន័យ​របស់គាត់​ពិតជា​ត្រឹមត្រូវ និង​មាននៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​។​
៣. ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត ដោយ​លុបឈ្មោះ​អ្នកស្លាប់ អ្នក​បាត់បង់​សិទ្ធិ​បោះឆ្នោត អ្នកមាន​ឈ្មោះ​ស្ទួន និង​អ្នក​ផ្លាស់​ទីលំនៅ​ចេញពី​ឃុំ សង្កាត់ ពីព្រោះថា កាលណា គ​.​ជ​.​ប បាន​លុបឈ្មោះ ដូចដែល​រៀបរាប់​ខាងលើ​បាន​ត្រឹមត្រូវ នោះ​បញ្ជី​បោះឆ្នោត​នឹង​កាន់​តែមាន​សុក្រឹតភាព​ទៅតាម​នោះដែរ​។​
៤. ផ្ដល់ឱកាស​ជូន​ប្រជាពលរដ្ឋ​ប្ដឹងតវ៉ា​អំពី​ការបាត់​ឈ្មោះ ឬ​/​និង​ប្ដឹង​ជំទាស់​ទៅនឹង​អ្នក​ដែល​គ្មាន​សិទ្ធិចុះឈ្មោះ​បោះឆ្នោត តែមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​។​
​លោកស្រី ស៊ីន ជុំ​បូ បាន​បន្តថា លោក លោកស្រី ដែល​មក​ទទួល​វគ្គប​ណ្ដុះ​បណ្ដាល​នៅថ្ងៃនេះ នឹង​បណ្ដុះបណ្ដាល​បន្ត​ដល់​សមាជិក ក្រុមប្រឹក្សា និង​ស្មៀនឃុំ សង្កាត់ ដែលជា​អ្នកអនុវត្ត​ន៍ការងារ​ចុះឈ្មោះ និង​លុបឈ្មោះ​អ្នកបោះឆ្នោត​ផ្ទាល់ និង​ត្រូវធ្វើ​ផែនការ​ការងារ​របស់​ខ្លួនឲ្យ​បានច្បាស់លាស់​។​
​សេចក្ដីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ដែរ​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​គណបក្សនយោបាយ​ចំនួន ៨ បាន​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​នរោត្តម រណឫទ្ធិ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ចលនា​ប្រជាធិបតេយ្យ និង​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​៕​ S

Posted on 21 August 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: