​ក្រសួង​​​មហា​​​ផ្ទៃ​​​​នឹង​​​ឆ្លើយ​​​តប​​​ការ​​​ស្នើ​​​សុំ​​​ចុះ​​បញ្ជី​​​គណ​​បក្ស​​​ «ស​ង្គ្រោះ​​​ជាតិ​​» ​រយៈ​​​ពេល​​​១៥​​​ថ្ងៃ​​​​​​​​​​​​

http://kpt-news.com/local-news/20214–lr-.html

កែ​ចុងក្រោយ​នៅ ថ្ងៃច័ន្ទ ទី20 សីហា ឆ្នាំ2012 ម៉ោង10:27

ភ្នំពេញ ៖ គណបក្ស «សង្គ្រោះ​ជាតិ» ​ដែល​កើត​ចេញពី​ការ​រួម​គ្នា​រវាង​គណបក្ស​សម ​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​អះអាង​ថា នឹង​នាំ​យក​សំណុំ​ឯកសារ​ទៅ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​​​សីហា ឆ្នាំ​២០១២ នេះ​ ហើយ​សន្និសីទ​កាសែត​មួយ​​ នឹង​ធ្វើ​នៅ​រសៀល​ថ្ងៃនេះ​ដែរ ​ប៉ុន្តែ​ភាព​ជា​«ទណ្ឌិត» របស់​លោក​សម រង្ស៊ី អាច​នឹង​ក្លាយ​ជា​ឧបសគ្គ​ក្នុង​ដំណើរ​ការ​នេះ។

នៅ​ក្នុង​សេចក្តីជូនដំណឹង​​មួយ​កាល​ពីថ្ងៃ​សុក្រ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ខ្លួន​នឹង​​នាំ​យក​សំណុំ​ឯកសារ​ទៅ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​​​សីហា ឆ្នាំ២០១២ នេះ​​ ហើយ​បើក​ធ្វើ​សន្និសីទកាសែត​មួយ​ផងដែរ ​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

បើ​តាម​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មានប្រសាសន៍ថា ក្រសួង​មហាផ្ទៃ បើកទ្វារ​រង់​ចាំ​ទទួល​ចុះឈ្មោះ​គណបក្ស​ថ្មី​ តែ​ក្រសួង​មាន​រយៈពេល​១៥ ថ្ងៃ ដើម្បី​ឆ្លើយ​​​ទៅតាម​ច្បាប់​ស្តីពី​​គណបក្ស​នយោបាយ ។

គួរ​រម្លឹក​ថា លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សម រ​ង្ស៊ី និង​លោក កឹម ​សុខា ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​ព្រមព្រៀង​ចុះហត្ថលេខា​ជាមួយគ្នា កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល ប្រ​ទេស​​​ហ្វីលីពីន ដើម្បី​បង្កើត​សម្ព័ន្ធភាព​គណបក្សប្រឆាំង ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ។ ​ចលនា​នេះ​បាន​ក្លាយ​ជា​ឈ្មោះ​គណបក្ស​ថ្មី​មួយ​ដែល​មាន​លោក​សម រង្ស៊ី​ជា​ប្រធាន និង​គណបក្ស​សិទ្ធិ​មនុស្ស​ជា​អនុប្រធាន៕

Posted on 20 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: