ទេព​ នី​ថា ​៖ ​យុវ​ជន​​ជាង​​៦០​​ម៉ឺន​​នាក់​ គ្រប់​​អាយុ​​បោះ​ឆ្នោត​ ជ្រើស​​តំណាង​រាស្ត្រ​ ឆ្នាំ​​២០​១៣​

http://www.cen.com.kh/localnews/show_detail/135?token=NzA1NTU4ZWJlNjNlMzEzM2FlOTQ2NTFkNTg2ZDhh

(ថ្ងៃទី 19 សីហា 2012, ម៉ោង 07:24:AM) | ដោយ: រតនា

 

លោក ទេព នីថា អគ្គលេខាធិការដ្ឋាន​នៃ​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ហៅ​កាត់ គ​.​ជ​.​ប

ភ្នំពេញ: មន្ត្រី​អគ្គលេខាធិការដ្ឋាន​នៃ​គណៈ​កម្ម​ធិ​ការជាតិ រៀបចំ​ការបោះឆ្នោត ហៅ​កាត់ គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​យុវជន​ដែល​គ្រប់​អាយុ​បោះឆ្នោត អញ្ជើ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​សម្រាប​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើស​អ្នកដឹកនាំ​ប្រទេស​នៅ​អាណត្តិ​ទី​៥​នា​ឆ្នាំ​២០១៣​។​
លោក ទេព នីថា អគ្គលេខាធិការដ្ឋាន​នៃ​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ហៅ​កាត់ គ​.​ជ​.​ប បាន​អំពាវនាវ ដល់​យុវជន ដែល​គ្រប់​អាយុ ទៅ​បោះឆ្នោត សុំ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ឲ្យបាន​គ្រប់​គ្នា​រួម​ទាំង​ប្រជាពលរដ្ឋ ដែល​ផ្លាស់​ប្តូរ​ទីលំនៅ​ថ្មី​។​
លោក​បាន​មានប្រសាសន៍​បន្ត​ថា ការងារ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ទៅដល់​ទី​១២ ខែតុលា ឆ្នាំ​២០១២ និង​សុំឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឃុំ​សង្កាត់​របស់​ខ្លួន​។ ពីព្រោះ​យុវជន​ដែល​ទើប​គ្រប់​អាយុ បោះឆ្នោត ជ្រើសតាំង អ្នកតំណាងរាស្ត្រ នៅ​ឆ្នាំ​២០១៣ មាន​ចំនួន ជាង ៦០ ម៉ឺន​នាក់ ហើយ​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំ​២០១៣ ខាងមុខនេះ មាន​ចំនួន​ជាង ៩ លាន​នាក់​។​
សូមបញ្ជាក់​ថា ៖ គណបក្ស​នយោបាយ​ធំៗ បាន​ផ្តោត​ការយកចិត្តទុកដាក់ ទៅលើ​ក្រុម​យុវជន ដែល​គេ​យល់ថា ជា​កំលាំង​ថ្មី សម្រាប់​គណបក្ស របស់​គេ​នីមួយៗ និង​ជា​គ្រឹះ​យ៉ាង​រឹងមាំ សម្រាប់​ការចូលរួម នៅក្នុង​សកម្មភាព​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ឲ្យមាន​សន្ទុះ​ឆ្ពោះ​ឡើង ទៅមុខ យ៉ាង​ឆាប់រហ័ស​និង​ជា​ចលករ​ចូលរួម​កសាង​កេរ្តិ៍ឈ្មោះ​ប្រទេស​នៅលើ​ឆាក​អន្តរជាតិ​៕

Posted on 20 August 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: