គ.​ជ.​ប ​នឹង​ប្រកាស​ពីចំនួន​ស្ថិ​តិប្រ​ជាពល​រដ្ឋ​ ប៉ាន់​ស្មាន​ ស​ម្រា​ប់កា​រ​ធ្វើ​បច្ចុ​ប្បន្ន​ភាពប​ញ្ជីបោះ​ឆ្នោត​ ឆ្នាំ​២០​១២​​​

http://www.cen.com.kh/localnews/show_detail/135?token=MWZiODUzNDg2ODdlNzk1OTU5ZGU0NTc2YTk2YzZk

(ថ្ងៃទី 18 សីហា 2012, ម៉ោង 02:14:PM) | ដោយ: លីនណា

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ជូនដំណឹង​ថា នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ វេលា​ម៉ោង ១០​ព្រឹក នឹងមាន​រៀបចំ​សន្និសីទ​សារព័ត៌មាន នៅ​ទីស្ដីការ គ​.​ជ​.​ប ក្រោម​អធិបតីភាព​របស់លោក អ៊ឹម សួស្ដី ប្រធាន គ​.​ជ​.​ប​។ សន្និសីទ​សារព័ត៌មាន​នោះ ដើម្បី​ប្រកាស​ពី​ចំនួន​ស្ថិតិ​ប្រជាពលរដ្ឋ ដែល​ត្រូវ​ចុះឈ្មោះ​ថ្មី សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ ដែល​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការបោះឆ្នោតជាតិ នា​ថ្ងៃទី​២៨​កក្កដា ឆ្នាំ​២០១៣​។​
​សេចក្ដីជូនដំណឹង​បានបង្ហាញថា គ​.​ជ​.​ប នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​ប្រកាស​ផ្សាយ​៖
– ចំនួន​ស្ថិតិ​ប្រជាពលរដ្ឋ និង​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២
– ការចុះឈ្មោះ​តំណាង​គណបក្សនយោបាយ និង​ការចុះឈ្មោះ​អ្នកសង្កេតការណ៍​។​
​សូម​រម្លឹកថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ នឹងធ្វើ​ឡើងចាប់ពី​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១២ ដល់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១២​។ បញ្ជី​ឈ្មោះ​បោះឆ្នោត​នោះ សម្រាប់​ប្រើប្រាស់​ក្នុងការ​បោះឆ្នោតជាតិ នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣៕

Posted on 20 August 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: