គ.​ជ.​ប.​ ជំរុញឲ្យ​ស្ថា​ប័ន​ ពាក់​ព័ន្ធ​ រួម​គ្នា​ចាត់វិ​ធាន​ការ​ ឈ្មោះស្ទួន​​​​​​

http://www.dap-news.com/typography/the-news/47875-2012-08-20-04-08-28.html

Monday, 20 August 2012 11:07 ដោយៈ សៅ ដារ៉ានី-ID-010

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប. ) នៅព្រឹកថ្ងៃច័ន្ទ ទី២០ ខែសីហា ឆ្នាំ២០១២ បានជម្រុញ ឲ្យអង្គការជាតិ អន្តរជាតិ គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលរួមគ្នាចាត់វិធានការពាក់ព័ន្ធទៅនឹងឈ្មោះអ្នកបោះឆ្នោតស្ទួនដើម្បីឲ្យដំណើរការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវ និងពោរពេញ ដោយលទ្ធិប្រជាធិបតេយ្យ។

នៅក្នុងកម្មវិធីបើកវគ្គ បណ្តុះបណ្តាល ប្រធាន, អនុប្រធាន, ជំនួយការបណ្តុះបណ្តាល និងជំនួយសេវាកម្មច្បាប់ នៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត, តំណាងគណបក្សនយោបាយ និងអង្គការមិនមែន រដ្ឋាភិ បាល ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត លោកស្រី ស៊ីន ជុំបូ អនុប្រធាន គ.ជ.ប. បានថ្លែងថា វគ្គបណ្តុះបណ្តាលនេះ នឹងធ្វើឲ្យដំណើរការបោះឆ្នោតនាពេលខាងមុខ ប្រព្រឹត្តទៅល្អជាងមុនជាមិនខាន។

លោកស្រីបន្តថា ពាក់ព័ន្ធនឹងចំនួនឈ្មោះអ្នកបោះឆ្នោត ប្រជាពលរដ្ឋណាដែលមានសមាជិកដែលបានស្លាប់ ត្រូវទៅផ្តល់ដំណឹងដល់អាជ្ញាធរ ដើម្បីលុបឈ្មោះនោះចេញ បុគ្គលឬអាជ្ញាធរ ពាក់ព័ន្ធត្រូវពិនិត្យឈ្មោះ ចំពោះ អ្នកដែលមានឈ្មោះស្ទួន អ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកបាត់បង់សិទ្ធិបោះឆ្នោត ដើម្បីឲ្យដំណើរការបោះឆ្នោតនា ពេលខាងមុខ មានភាពត្រឹមត្រូវប្រកបដោយតម្លាភាព។

ពាក់ព័ន្ធនឹងការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១២ខាងមុខនេះ គឺមានសារៈសំខាន់ណាស់ចំពោះអ្នកបោះឆ្នោត ដើម្បីផ្តល់ឱកាសដល់អ្នក មានសិទ្ធិបោះឆ្នោត ឲ្យពួកគេអាចមានសិទ្ធិតវ៉ា ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង និងចំពោះអ្នកពុំមានសិទ្ធិ ប៉ុន្តែមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

លោកស្រីមានប្រសាសន៍ថា «ទីមួយយើងខំប្រឹងលុប ៗដោយត្រឹមត្រូវ ដើម្បីធានាថា គ.ជ.ប. អត់ធ្វើការខ្ជីខ្ជា អត់ចេះតែលុបគេបំបាត់សិទ្ធិរបស់អ្នកបោះឆ្នោត ស្រេចតែចិត្តនោះទេ គឺយើងលុបដោយសារមានឯកសារសម្អាង ហើយលុបនៅក្នុងមួយករណីៗ មានសេចក្តីណែនាំរួមរវាងក្រសួងមហាផ្ទៃ និង គ.ជ.ប. លេខ ០២៧ ឆ្នាំ២០១០ ត្រង់ចំណុច ខ ទំព័រទី៣ គឺមាននិយាយបានច្បាស់លាស់ណាស់»។

លោកស្រីបន្តថា «ទី២ ថ្មីៗថ្នាក់ដឹកនាំរបស់ គ.ជ.ប. បានចុះទៅដល់ខេត្ត ដើម្បីបំផុសអំពីការលុបឈ្មោះស្ទួន នោះចេញ » ទាក់ទិននឹងចំនួន ការិយាល័យ បោះឆ្នោតនាពេលខាងមុខ គ.ជ.ប. បានបន្ថែមការិយាល័យ បោះឆ្នោតចំនួន ៨៣៥ការិយាល័យទៀត លើចំនួនចាស់កាលពីឆ្នាំ២០១១ ដែលមានតែ១៨.១០៧ការិយាល័យ និងចំនួនអ្នកបោះឆ្នោតមាន ៩.២០៣.៤៩៣នាក់៕

Advertisements

Posted on 20 August 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s

%d bloggers like this: