CC​HR​៖ ការ​​កាត់​​ក្ដី​​របស់​​តុលាកា​រ​មាន​​ភាព​​ប្រសើរ​​ជាង​​មុន​​​​

http://www.rfa.org/khmer/indepth/cchr_trail_monitoring-08162012062837.html

ដោយ ទីន ហ្សាការីយ៉ា 2012-08-16

ស្លាក​សាលាដំបូង​រាជធានី​ភ្នំពេញ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ បាន​ចេញ​របាយការណ៍​លើក​ទី​៤ របស់​ខ្លួន ស្ដីពី​ការ​ឃ្លាំមើល​តុលាការ​ចំនួន​ពីរ បាន​រក​ឃើញ​ថា ការ​កាត់​សេចក្ដី​របស់​តុលាការ​មាន​ភាព​ប្រសើរ​ជាង​មុន។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​របាយការណ៍​សង្កេតការណ៍​លើ​សវនាការ​ចំនួន ៣៩៨​លើក ក្នុង​នោះ​មាន​ជន​ជាប់​ចោទ​ចំនួន​ជិត ៦៨៨​នាក់ ដែល​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ និង​តុលាការ​ខែត្រ​កណ្ដាល យក​មក​ជំនុំ​ជម្រះ​កាល​ពី​ដើម​ឆ្នាំ​២០១១ នោះ គេ​សង្កេត​ឃើញ​ថា មាន​ភាព​មិន​លំអៀង និង​បាន​គោរព​វិជ្ជាជីវៈ​ល្អ​ប្រសើរ​ជាង​មុន។ ប៉ុន្តែ​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​សវនាការ ពិសេស​ការ​ឃុំ​ខ្លួន​ជន​ចាប់​ចោទ​បណ្ដោះ​អាសន្ន មាន​ចំនួន​កើន​ឡើង​ជាង​ពេល​មុន​ទៅ​វិញ។

មន្ត្រី​សង្កេតការណ៍​សវនាការ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ណុប វិរៈ បាន​លើក​ឡើង​ថា ក្នុង​រយៈពេល ៦​ខែ ការ​សង្កេតការណ៍​សវនាការ​ចាប់​ពី​ខែ​មករា ដល់​ខែ​មិថុនា ឆ្នាំ​២០១១ មាន​ភាព​មិន​លំអៀង និង​ករណី​មិន​គោរព​វិជ្ជាជីវៈ​របស់​តុលាការ​បាន​ថយ​ចុះ​មក​នៅ ៥% លើ​សវនាការ​ចំនួន​ជាង ៣៩៨​លើក ក្នុង​នោះ​មាន​ជន​ជាប់​ចោទ ៦៨៨​នាក់។ បើ​ប្រៀបធៀប​រយៈពេល ៦​ខែ​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១០ មាន​ភាព​មិន​លំអៀង និង​ការ​គោរព​វិជ្ជាជីវៈ​តុលាការ​មាន​ជាង ៧% លើ​សវនាការ​ជាង ៥៨០ ក្នុង​នោះ​មាន​ជន​ជាប់​ចោទ ១.២០០​នាក់។

លោក ណុប វិរៈ មាន​ប្រសាសន៍​ថា ចៅក្រម​មិន​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន​នៅ​ពេល​បើក​សវនាការ​នោះ មាន​ដូចជា​ពេល​កំពុង​បើក​សវនាការ ចៅក្រម​បាន​ដើរ​ចេញ​ពី​បន្ទប់​សវនាការ​ទៅ​ជួប​អ្នក​ផ្សេង និង​ករណី​និយាយ​ទូរស័ព្ទ​នៅ​ពេល​បើក​សវនាការ​ជាដើម។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ជីវ កេង ដើម្បី​សុំ​បំភ្លឺ​អំពី​ករណី​នេះ​បាន​ទេ។

បន្ថែម​ពី​លើ​នេះ​ទៀត មន្ត្រី​ឃ្លាំ​មើល​តុលាការ លោក ណុប វិរៈ បាន​អះអាង​ថា លោក​នៅ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ឡើយ ចំពោះ​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ពី​បទ​ព្រហ្មទណ្ឌ​នៅ​តែ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ ដែល​តុលាការ​មិន​អនុញ្ញាត​ឲ្យ​ជន​ជាប់​ចោទ​ទាំង​នោះ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នៅ​ក្រៅ​ឃុំ​នោះ។

របាយការណ៍​ប្រចាំ​ឆមាស​ទី​៤ របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្ដីពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​នៅ​ក្នុង​តុលាការ​កម្ពុជា បាន​សរសេរ​ថា អត្រា​នៃ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​បាន​កើន​ឡើង​ដល់ ៨៣% នៅ​ក្នុង​រយៈពេល ៦​ខែ ដើម​ឆ្នាំ​២០១១ ដោយ​ឡែក​របាយការណ៍​ប្រចាំ​ឆមាស​លើក​ទី​៣ រយៈពេល ៦​ខែ ចុង​ឆ្នាំ​២០១០ ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​មាន​ចំនួន ៨០%។

របាយការណ៍​ដដែល​បាន​សរសេរ​អំពី​ការ​ព្រួយ​បារម្ភ​ខ្លាំង​នោះ គឺ​អត្រា​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ពាក់ព័ន្ធ​ទៅ​នឹង​អនីតិជន​នៅ​មាន​កម្រិត​ខ្ពស់។ ជន​ជាប់​ចោទ​នៅ​តែ​បន្ត​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ​ក្នុង​សំលៀក​បំពាក់​ជា​អ្នក​ទោស។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ពន្យល់​ថា ខណៈ​ដែល​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​តែ​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ របត់​ទូទៅ​មើល​ទៅ​ហាក់​ដូច​ជា​មាន​ការ​រីក​ចំរើន​គួរ​ឲ្យ​កត់​សម្គាល់។

លោក​បញ្ជាក់​ថា វា​មាន​សារសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បន្ត​ការ​សង្កេតការណ៍​ទៅ​លើ​ដំណើរ​ការ​របស់​តុលាការ និង​កិច្ច​ពិភាក្សា​ជាមួយ​ស្ថាប័ន​យុត្តិធម៌ ដើម្បី​បន្ត​ធ្វើ​ឲ្យ​មាន​ការ​រីក​ចំរើន និង​ដើម្បី​ធានា​ថា ដំណើរ​ការ​យុត្តិធម៌​នៅ​កម្ពុជា ស្រប​ទៅ​នឹង​បទដ្ឋាន​ជាតិ និង​អន្តរជាតិ ស្ដីពី​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌៕

Posted on 17 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: