សង្គម​​ស៊ីវិល​​​រិៈគ​ន់​​​ គ.​ជ.​ប ​រឿង​​​ជួល​​ដី​​​​ឲ្យ​​បន​ល្បែង​​​​យក​​​លុយ​​​​សង់​អគារ​​​

http://www.fpmonline.net/article/21939

រូបសញ្ញា គ.ជ.ប

គណៈកម្មាធិការជាតិ​រៀបចំការ​បោះ​ឆ្នោត ​(គ.ជ.ប) បាន​សម្រេច​រួច​​ហើយ​​ទាក់ទិន​ការ​ជួលដី​​របស់​ខ្លួន​​រយៈពេល​៩៩​​ឆ្នាំ​ទៅ​​ឲ្យ​​បនល្បែង​ ណា​ហ្គាវើល ​ដើម្បី​​បាន​លុយ​​សាងសង់​អគារ​​ថ្មី​​មួយ​  នៅ​ជាប់​នោះ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការរិៈគន់​​យ៉ាង​​ចម្រូងចម្រាស​​ពី​បណ្ដាអង្គការ​​សង្គម​ស៊ីវិល​ដែល​មាន​​​ភារកិច្ច​​ពាក់ព័ន្ធ​​នឹង​ការ​​បោះ​ឆ្នោត​  អំពី​ឯករាជ្យ​ភាព​​របស់​ស្ថាប័ន​​នេះ ។

លោក សម គន្ធាម៉ី អ្នក​សម្របសម្រួល​របស់​គណៈកម្មាធិការ​​អព្យាក្រឹត​​និង​យុត្តិធម៌​​សម្រាប់ការ​បោះ​ឆ្នោត​​ដោយ​សេរី​​និង​ត្រឹម​ត្រូវ​​នៅ​កម្ពុជា ​( នីកហ្វីក) ត្រូវ​បាន​​ដកស្រង់​​សម្ដី​​ដោយ​​កាសែត​ឌឹ​ខេម​បូឌា ដេលី​ ចេញ​ផ្សាយ​ថ្ងៃ  ព្រហស្បតិ៏​​នេះ​​ថា ​” វាមិនមែ​ន​​ជារឿង​ល្អ​សម្រាប់គណៈកម្មាធិការជាតិ​​រៀប​ចំ​ការ​បោះ​​ឆ្នោត​​នោះទេ , វា​គឺ​ជា​សញ្ញា​​មួយ​​បង្ហាញ​​ថា ​គណៈកម្មាធិការជាតិ​រៀ​បចំការបោះ​ឆ្នោត​គឺ​ជា​ស្ថា​ប័ន​​មួយ​​មិន​ឯករាជ្យ ​។ ទី​ស្នាក់ការ​របស់គណៈកម្មាធិការ​ជាតិ​សព្វ​​ថ្ងៃ ​វា​​បាន​​ធ្វើ​​ឲ្យ​​ប៉ះពាល់​ដល់​ឯករាជ្យភាព​ របស់​គណៈកម្មាធិការ​ជាតិ​រួច​​ទៅ​ហើយ​ ប៉ុន្តែ​​វា​ប្រសើរ​ជាង​សាងសង់​​នៅ​ក្បែរ​ កាស៊ីណូ​ដែរ​..” ។​

​ចំណែក​​លោក គល់ បញ្ញា ប្រធាន​​គណៈកម្មាធិការ​​សម្រាប់ការ​​បោះ​ឆ្នោត​​ដោយសេរី និង​យុត្តិធម៌​ក្នុង​ប្រទេសកម្ពុជា (ខុម​ហ្វ្រែល) ក៏​​បាន​​មើល​ឃើញ​​ដូច​គ្នា​​នេះ​​ដែរ ។ លោក បញ្ញា បាន​លើក​ឡើង​​ដូច្នេះ​ថា​ ” កា​ស៊ីណូ គឺ​ជា​​កន្លែង​លេងល្បែង​ស៊ីសង​ ។ ​ការ​បោះ​ឆ្នោត​​មិនមែន​​ជា​ល្បែង​ស៊ីសង​នោះទេ​ វា​ដើម្បី​​បង្កើត​​​ច្បាប់​បង្កើត​រដ្ឋាភិបាល​ ដ៏​គួរ​​ឲ្យ​ទុក​​ចិត្ត​​ ដើម្បី​​ដឹកនាំ​​ប្រទេស ​។ ​ស្ថាប័ន​ដូច​ជា​គណៈកម្មាធិការ​​ជាតិ​​​រៀប​​ចំការ​​បោះឆ្នោត ​និង ​កាស៊ីណូ​ គួរ​តែ​​ដាក់​​ឲ្យ​​ស្ថិត​​នៅ​​ឆ្ងាយ​​ពីគ្នា ..”។

រីឯលោក ស្រី ឡូរ៉ា ថន តុន (Laura Thornton) នាយក​ប្រចាំ​​ប្រទេស​​របស់​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​ជាតិ​ ដែល​មាន​ទំនាក់ទំនង​នឹង​គណបក្ស​ប្រជាធិបតេយ្យ​​របស់​សហរដ្ឋអាមេរិក​ បាន​​លើក​ឡើង​​ថា​​​ការអនុញ្ញាតិ​​ឲ្យ​​ក្រុម​ហ៊ុន​​ឯកជន​​ចេញ​​ថ្លៃ​សាង​សង់ទី​​ស្នាក់ការ​ថ្មី​​របស់ គ.ជ.ប គឺ​វា​​ផ្ទុយ​​ទៅ​​នឹង​អ្វី​ដែល​ប្រទេស​​ផ្សេង​ៗ​ទៀត​​កំពុង​​ធ្វើ​  “..នេះ គឺ​​ជា​រឿង​​មួយ​​ដ៏​ចម្លែក​ណាស់..” ។

ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ ​ឝ.ជ.ប បាន​សម្រេច​រួច​​រួច​ហើយ ចំពោះ​​ការ​ទទួល​យក​លុយ ​១៣,៥​លាន​ដុល្លារ​ ពី​បនល្បែង​​ដែល​មាន​ទីតាំង​​នៅ​កណ្ដាល​ទី​ក្រុង​​ភ្នំពេញ​​នេះ ដើម្បី​សាងសង់​អគារ​ថ្មី​កម្ពស់​​១៥​ជាន់​​របស់​ខ្លួន៕​

Posted on 16 August 2012, in គ.ជ.ប (NEC Election), ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: