គ​​.​ជ​​.​ប​.​ ចាប់​ផ្តើម​​ទទួល​​ចុះ​​ឈ្មោះ​​អ្នក​​សង្កេត​ការណ៍ ​ដើម្បី​​តាម​ដាន​​ការ​ចុះឈ្មោះ​ និង​​ការ​បោះឆ្នោត​​

http://www.cen.com.kh/localnews/show_detail/19?token=MzVmMjdhYTlmOTM5OTA1MGMyNjIwYjM5OGVlNGNl

(ថ្ងៃទី 16 សីហា 2012, ម៉ោង 08:52:AM) | ដោយ: សុខ ភក្តី

ភ្នំពេញ: គ​.​ជ​.​ប​. បាន​ចេញ​សេចក្តីជូនដំណឹងដល់​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល និង​គណបក្ស​នយោបាយ ស្តីពីការ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​អ្នក​សង្កេតការណ៍​។ អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ ក្រោយពី​បាន​ទទួលស្គាល់និង​អនុញ្ញាត​ជា​ផ្លូវការ​ពី​ គ​.​ជ​.​ប​. រួចហើយ មាន​សិទ្ធិ​សង្កេតមើលដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោតឆ្នាំ​២០១២ ព្រម​ទាំង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥​។​
​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប​. ចុះ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ បង្ហាញថា សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មាន​បំណង​ចូលរួម​សង្កេតការណ៍​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ត្រូវ​មក​យក​គំរូ​ពាក្យសុំ​ចុះ​ឈ្មោះ​អ្នក​សង្កេតការណ៍ នៅ​ទីស្តីការ គ​.​ជ​.​ប​. និង​ត្រូវ​ដាក់​ពាក្យសុំ​ចុះឈ្មោះអ្នកសង្កេតការណ៍​របស់ខ្លួន នៅ​ទីស្តីការ គ​.​ជ​.​ប​. រៀង​រាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៣​។ រីឯ​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ និង​ប្រទេស​នានា ដែល​មាន​បំណង​ចូលរួម​សង្កេតមើល​ដំណើរការ​ទាំងនេះ ត្រូវ​មក​យក​គំរូពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នកសង្កេតការណ៍​អន្តរជាតិ នៅ​ទីស្តីការ គ​.​ជ​.​ប​. និង​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​អ្នកសង្កេតការណ៍​របស់​ខ្លួន នៅ​ទីស្តីការ គ​.​ជ​.​ប​. រៀង​រាល់​ម៉ោង​ធ្វើការ ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១២​។​
ដោយឡែក​ចំពោះ​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវតាមច្បាប់ ស្តីពី គណបក្សនយោបាយ មាន​សិទ្ធិ​ចាត់តាំង​តំណាង​ពេញ​សិទ្ធិ​របស់​ខ្លួនម្នាក់ និង​តំណាង​បម្រុង ម្នាក់ ដើម្បី​សង្កេតមើល​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅក្នុង​ឃុំ​សង្កាត់​នីមួយៗ ដោយ​ត្រូវ​ដាក់​ពាក្យសុំ​ចុះ​ឈ្មោះ​តំណាង​របស់​ខ្លួន ទៅ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ តាម​ទម្រង់​បែបបទ​លេខ ១០០៧ ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២​។​
​តាម​ប្រតិទិន​របស់ គ​.​ជ​.​ប​. ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២ នឹង​ត្រូវ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១២ នៅតាម​សាលាឃុំ​សង្កាត់​ទូទាំង​ប្រទេស​។ ការពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត ដែល​មាន​រយៈពេល ៤២ ថ្ងៃនេះ ដើម្បី​អ្នកបោះឆ្នោត មាន​សិទ្ធិ​ទៅ​បោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ដែល​នឹង​ធ្វើឡើងនៅ​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​
​ជាមួយគ្នា​នោះ គ​.​ជ​.​ប​. ក៏​បាន​ចេញ​សេចក្តីប្រកាស កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១២ អំពី​ការបើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​ការងារ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១២​។ ការផ្សព្វផ្សាយ​នោះធ្វើឡើង​តាមរយៈ​ស្ប៉ត​អប់រំ និង​បទ​យកការណ៍ ចាក់​តាម​វិទ្យុ ទូរទស្សន៍ និង​ចាក់ផ្សាយ​តាម​មេក្រូ ក្នុង​ឃុំ​សង្កាត់ ទូទាំង​ប្រទេស​។​
​តាម​សេចក្តីប្រកាស ការធ្វើសកម្មភាព​ផ្សព្វផ្សាយ​យ៉ាង​គគ្រឹកគគ្រេង ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើង​ទៅ ទៅពិនិត្យនិង​ចុះឈ្មោះ​បោះឆ្នោត បានចាប់ផ្តើមតាំងពី​ដើម​ខែ​សីហា​មក ក្នុង​គោលបំណងកែលម្អ​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១២ ដែល​ត្រូវ​រៀបចំ​បញ្ជី​បោះឆ្នោត​មួយ ប្រកបដោយ​គុណភាព សម្រាប់​ប្រើប្រាស់ ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០១៣៕​ S

Posted on 16 August 2012, in គ.ជ.ប (NEC Election). Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: