សម្តេច​​តេជោ​​អំនាវ​​ពាវ​​អោយ​​យុវជន​​នាំ​គ្នាទៅ​​ចុះ​​ឈ្មោះ​​និង​​ពិនិត្យ​​បញ្ជី​​ឈ្មោះ​​បោះ​​ឆ្នោត​​អោយ​​បាន​​គ្រប់ៗ​​គ្នា​​

http://www.everyday.com.kh/viewnews.php?type=mlocalnews&id=158

ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១២ ម៉ោង១១:០៤

​សម្តេចហ៊ុន ​សែន​

ជា​ថ្មី​ម្តង​ទៀត​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ហ៊ុន​សែន​​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​អំនាវ​អោយយុវ​ជន​ទាំង​អស់​ត្រូវ​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះនិង​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​គ្រប់​ៗ​គ្នា ​ដើម្បី​បំពេញ​កាតព្វ​កិច្ច​ជា​ប្រជាពល​រដ្ឋ​ខ្មែរ​​ ។
ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​បៀល​ប្រាយនៅ​មជ្ឈ​មណ្ឌល​សនិ្ន​បាតនិង​ពិពរណ៌​កោះ​ពេជ្រ​សម្តេច​តេជោ​បាន​ស្នើ​អោយ​យុវ​ជនដែល​គ្រប់​អាយុ​បោះ​ឆ្នោតត្រូវ​ចុះ​ឈ្មោះ​តែ​មួយ​កន្លែងបាន​ហើយ​ ដើម្បី​ងាយ​ស្រួល​ទៅ​បោះ​ឆ្នោត ​និង​ដើម្បី​កុំ​អោយ​មាន​ឈ្មោះ​ស្ទួន​ ។
គួរ​បញ្ជាក់​ថាកាល​ពី​ព្រឹក​ថ្ងៃ​ទី១១​សីហា​ក្នុង​ពីធី​សំណេះ​សំណាល​ជា​មួយ​ក្រុម​សកម្ម​ជន​យុវ​ជន​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ក្នុង​រាជ​ធានី​ភ្នំពេ​ញ(ក៧៧)ចំនួន​៤.៦៨៧​នាក់​សម្តេច​បាន​ណែនាំ​​ឲ្យសម្រួល​ដើម្បី​ឲ្យ​យុវជន​ជា​និស្សិត​ទាំង​អស់​បានចុះ​ឈ្មោះ​ និង​បោះ​ឆ្នោត​នៅ​រាជ​ធានី​ភ្នំ​ពេញ​ទាំង​អស់​គ្នា​ ហើយ​ត្រៀម​ខ្លួន​ទៅ​ចុះ​ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​នៅ​ថ្ងៃ​ទី១​ខែតុលា​ឆ្នាំ២០១២​នេះ ដើម្បី​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៣​ ជា​ពិសេស​គឺត្រូវ​ចុះ​ឈ្មោះ​តែ​១​កន្លែងៗបាន​ហើយ​កុំ​ឲ្យ​មាន​ឈ្មោះ​ស្ទួន​ដែល​ជា​ការ​លំបាក​ដល់​គណៈកម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​លើក​លែង​តែ​ខេត្ត​កណ្តាល​មួយ​ប៉ុណ្ណោះ ។​
គួរ​បញ្ជាក់​ថា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី​៥ឆ្នាំ​២០១៣នឹង​ធ្វើឡើង​នៅ​ថ្ងៃអាទិត្យទី​២៨ខែកក្កដា ឆ្នាំ​២០១៣​ ។ ចំណែក​ចំនួន​អាសនៈ​រដ្ឋសភា ត្រូវ​បាន​រដ្ឋាភិបាល​ស​ម្រេច​រក្សា​ទុក​ចំនួន១២៣រូប ដូចអាណត្តិទី៣និងទី៤ដដែល ​។
ឯក​ឧត្តម​ទេព ​នីថា​អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ប្រាប់​ទូរទស្សន៍​បាយ័ន​ថា ​ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះ​ឆ្នោត​ ត្រូវ​ធ្វើ​ឡើង​រៀង​រាល់​ឆ្នាំ ​ដោយ​ចាប់ផ្តើម​ពីថ្ងៃទី០១ខែកញ្ញានិងបញ្ចប់​នៅ​ថ្ងៃ​នៅ​ថ្ងៃទី១២​ ខែ​តុលា ​ឆ្នាំ​២០១២​ខាង​មុខ​នេះ​ ៕

Posted on 15 August 2012, in ការបោះឆ្នោត​តំណាងរាស្រ្ត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: