សង្គម​ស៊ីវិល​​​ទទូច​​​ឲ្យ​​​មាន​​ការ​​បង្កើត​​ច្បាប់​​ស្ដី​​ពី​ហិរញ្ញ​​​វត្ថុ​​​នយោបាយ​​​​​

http://www.fpmonline.net/article/21791

អង្គារ 14 សីហា 2012 – 8:38

លោក គល់ បញ្ញា ប្រធានអង្គការ ខុមហ្វ្រែល

ក្រុម​អង្គការ​សង្គម​​ស៊ីវិល​​​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​​នឹង​ការ​បោះឆ្នោត​ក្នុង​នោះ​​មាន​​ ៖ អង្គការខុម​ហ្វ្រែល , នីកហ្វីក , អង្គការ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង ប្រតិបត្តិការ , អង្គការ​សម្ព័ន្ធ​ដើម្បី​សុចរិតភាព និង គណនេយ្យ​ភាពសង្គម កាល​ពី​ពេល​ថ្មី​​នេះ បាន​អំពាវនាវ​​ឲ្យ​​មាន​ការ​បង្កើត​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​នយោបាយ។

អង្គការទាំង​នោះ​​បាន​លើក​ឡើង​​នៅ​​ក្នុង​សេច​ក្ដី​អំពាវនាវ​​របស់​ខ្លួន​​ថា​ យោង​ទៅ​លើ​ភាព​​ចាំបាច់​និង​​បន្ទាន់ នៃ ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​នយោបាយ​ ក្នុង ការធានា​ឲ្យ​​មាន​សមភាព​ យុត្តិធម៌​ តម្លាភាព និង សុចរិតភាព​​នៅ​​​ក្នុង​ការ​ប្រកួត​ប្រជែង របស់​គណបក្ស​នយោបាយ​​ក្នុង​ពេល​​បោះឆ្នោត​ និង​ដើម្បី​ទប់ស្កាត់​អំពើ​ពុករលួយ នៅ​ក្នុង​វិស័យ​​ន​យោបាយ​​ដែល​នាំ​​ឲ្យ​​ជះឥទ្ធិពល​អវិជ្ជមាន​​ដល់​​លទ្ធផល​នៃ ការ​បោះ​ឆ្នោត  និង ដោយ​ហេតុ​​ថា កម្ពុជា មិនទាន់​មាន​​ច្បាប់​នេះ  យើង​ខ្ញុំ​​ដែល​ជា​ក្រុម​​ការងារ​អង្គការ​​មិនមែន​​រដ្ឋាភិបាល​ស្ដី​ពីហិរញ្ញវត្ថុ​នយោបាយ​ សូម​​អំពាវ​​នាវ​​ដល់​រដ្ឋាភិបាល​ ស្ថាប័ន និតិបញ្ញាតិ​​មាន រដ្ឋសភា និងព្រឹទ្ធ​សភា ជាដើម​ សូម​រៀប​​ចំ​​ឲ្យ​​មាន​ច្បាប់​​ស្ដី​ពី​ហិរញ្ញវត្ថុ​នយោ​បាយ​​ឲ្យ​បាន​​ឆាប់​តាម​​ដែល​អាច​ធ្វើ​ទៅ​​បាន ។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​លោក គល់ បញ្ញា ប្រធាន​អង្គការ​ខុមហ្រ្វែល​បាន​​ថ្លែង​ថា ” សង្គម​ស៊ីវិល​និង​គណបក្ស​នយោបាយ​ លើកលែង​​តែ​គណបក្ស​​ប្រជាជន​​យលស្របគ្នា​ថា យើង​​គួរ​តែ​ជម្រុញ​​ឲ្យ​មាន​ការ​ធ្វើ​ច្បាប់​នេះ …។ រដ្ឋាភិបាល​និង​បក្ស​ប្រជាជន​កម្ពុជា មិន​ដាច់​ពី​គ្នា បើ​ទោះ​​បី​ជា​​រដ្ឋសភា​​ជាស្ថា​ប័ន​​មាន​អំណាច​​បំផុត​​ក៏​ដោយ ក៏ គណបក្ស​នេះ គ្រប់គ្រង​ស្ថា​ប័ន​​នេះ​ដែរ ..” ៕​​​​

Posted on 14 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: