CBC​ ហៅ​​ការ​​បក​​ស្រាយ​​របស់ ​ហ៊ុន ​សែន ​ពី​​បញ្ហា​​ព្រំ​ដែន​​ថា ​គ្រាន់​​តែ​​ជា​​ការ​​បញ្ជាក់​​ពី​​ស្វា​មីភ​ក្ដិ​​​ចំពោះ​ក្រុង​​ហាណូយ​​​​​​

http://www.camnews.org/2012/08/13/cbc

ច័ន្ទ 13 សីហា 2012​ ដោយ រដ្ឋ សីហា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

តាម​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២ របស់​លោក ឌី ការ៉េត តំណាង​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង និង​នៅ​លើ​ពិភពលោក ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្រ្តី​យ៉ាង​វែង​អន្លាយ​នៅ​រដ្ឋសភា​កាល​ពី​សប្តាហ៍​មុន ជា​ការ​ពិត គឺ​គេ​មិន​បាន​លឺ​អ្វី​ថ្មី ក្រៅ​ពី​ការ​អួត​អាង​ផ្សេងៗ និង​ការ​ជេ​ប្រមាថ​ខ្មែរ​ឯ​ទៀត​ក្នុង​បញ្ហា​ព្រំដែន​ដី​គោក និង​សមុទ្រ រវាង​ខ្មែរ-យួន​ឡើយ។ ហើយ​ការ​សំអាង​ក្នុង​ប្រវត្តិសាស្រ្ត និង​លើ​ផ្លូវ​ច្បាប់​របស់​លោក ហ៊ុន សែន ក្នុង​បញ្ហា​ព្រំដែន​ សុទ្ធ​តែ​ជា​ការ​សំអាង​ដែល​ប្រទេស​វៀតណាម​បាន​លើក​រួច​ហើយ តាំង​ពី​ប្រទេស​នេះ​បាន​លើក​ទ័ព​ចូល​វាយ​ប្រហារ និង​កាន់​កាប់​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៩​មក។

ចំពោះ​បញ្ហា​ព្រំដែន​នេះ បើ​តាម​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា របស់​លោក ហ៊ុន សែន ដែល​យួន​បាន​បង្កើត​ឡើង​នា​ទសវត្ស​ឆ្នាំ​១៩៨០ គឺ​ពុំ​មាន​គុណ​សម្បត្តិ​អ្វី​ត្រឹម​ត្រូវ ដើម្បី​ធ្វើ​កិច្ច​ព្រមព្រៀង​អំពី​ព្រំដែន​ប្រទេស​កម្ពុជា​ឡើយ។ ហើយ​ចំណុច​នេះ ក៏​មាន​ចែង​ក្នុង​បទ​បញ្ញត្តិ​ នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ស្តីពី​កម្ពុជា​យ៉ាង​ច្បាស់​លាស់។

គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង​បាន​បញ្ជាក់​ថា ដូច្នេះ ការ​ទទួល​ស្គាល់ និង​អនុវត្ត​តាម​ប្រការ​ណា​មួយ នៃ​កិច្ច​ព្រមព្រៀង​ខុស​ច្បាប់​ទាំង​នោះ​ជា​ប្រយោជន៍​ដល់​បរទេស​ឲ្យ​ខូច​ខាត​ដល់​បូរណភាព​ទឹកដី នៃ​ប្រទេស​ខ្លួន គឺ​ជា​អំពើ​ក្បត់​ជាតិ ដែល​ត្រូវ​ថ្កោល​ទោស​ធ្ងន់​ដោយ​ក្រម​ព្រហ្មទណ្ឌ​ក្នុង​ពិភពលោក​ទាំង​អស់ រួម​ទាំង​ក្រម​ព្រហ្មទណ្ឌ នៃ​ប្រទេស​កម្ពុជា​ផង​ដែរ៕

Posted on 13 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: