គណ​បក្ស​​​ នរោ​ត្តម​​ រណ​ឫទ្ធិ​​ នឹង​​ប្រជុំ​​រើស​​ប្រធាន​ថ្មី​

http://www.cen.com.kh/localnews/show_detail/19?token=NzVhOWZkYTczNWM5N2ZjOTEzZWFjMGU3NmZjZDVh

(ថ្ងៃទី 12 សីហា 2012, ម៉ោង 04:59:PM) | ដោយ: រតនា

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​១៣ ​ខែសីហា  ឆ្នាំ​២០១២ នឹងមាន​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​ថ្នាក់ដឹកនាំ​ក្រុម​ការងារ គណៈកម្មការ​អចិន្ត្រៃយ៍ គណៈកម្មការ​នាយក គណបក្ស​ នរោត្តម រណឫទ្ធិ ដែល​ដឹកនាំ​ដោយ​លោក ​សៅ រ៉ានី។ កិច្ចពិភាក្សានោះ ដើម្បីជជែក ​ពិភាក្សា​ ជ្រើសតាំង​ប្រធាន​ថ្មី និងប្តូរឈ្មោះ គណបក្សនរោត្តមរណឫទ្ធិ មកជាគណបក្សជាតិនិយមឡើងវិញ។
ការប្រជុំផ្លាស់ប្តូរដូច្នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចក្រុមព្រះ នរោត្តម​ រណឫទ្ធិ បានប្រកាសលាឈប់ពីនយោបាយ ឈប់ដឹកនាំគណបក្ស កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២។ ជាមួយគ្នានោះ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១២ លោក ​ឈឹម សៀក​ឡេង ក៏បាន​លា​ឈប់​ពី​ប្រធានស្តីទី និងឈប់ធ្វើនយោបាយ ដូចសម្តេចក្រុមព្រះផង​ដែរ។
លោក​ សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស ​នរោត្តម រណឫទ្ធិ បាន​ប្រាប់​គេហទំព័រ ​CEN ​នៅ​រសៀល​ថ្ងៃទី​១២ ​ខែសីហា​ ឆ្នាំ​២០១២​ ថា បន្ទាប់ពី​សម្តេចក្រុមព្រះ​ នរោត្តម រណឫទ្ធិ​ និងលោកឈឹមសៀកឡេង ដាក់ពាក្យលាឈប់ធ្វើនយោបាយនោះ យើងត្រូវបានមាន​ប្រជុំ​បន្ទាន់មួយ ដើម្បីផ្លាស់ប្តូរឈ្មោះ និងជ្រើសប្រធានថ្មី។
លោក សៅ រ៉ានី បានបន្ថែមថា ​សមាជិក​ទាំងអស់ ក៏ត្រូវតែ​ប្រមូល​ផ្តុំគ្នា ​ជាមួយ​គណបក្ស​​ហ្វ៊ុនស៊ិនប៉ិច ដោយ​រក្សា​ឈ្មោះ​គណបក្ស​ចាស់ ( គណបក្សនរោត្តមរណឫទ្ធិ ដោយដូរជាគណបក្សជាតិនិយម ) ​ទុក​មួយអន្លើ​សិន ដោយសារតែ​ក្រុមប្រឹក្សា​ខេត្ត​ស្រុក ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស ​នៅក្នុង​អណ​ត្តិ​នៅឡើយ ​រួមទាំង​កៅអី​របស់​​អ្នកតំណាងរាស្ត្រ ២ រូបផងដែរ​។
បន្ទាប់ពីការសម្រេចព្រះទ័យលាឈប់ពីនយោបាយរបស់សម្តេចក្រុមព្រះ ក៏នាំឲ្យ​លោក សៅរ៉ានី សម្រេចចិត្ត ទៅដកពាក្យបណ្តឹង នៅតុលាការ ក្នុងរឿងប្តឹងផ្តល់​សម្តេច​ក្រុមព្រះ លោកឈឹមសៀកឡេង លោក នរាណារិទ្ធ អាណាន់ដាយ៉ាត និង​លោក​ប៉ែនសង្ហា ពីបទធ្វើលិខិតក្លែងបន្លំ ក្នុងរឿងជម្លោះផ្ទៃក្នុងគណបក្ស​នរោត្តម រណឫទ្ធិ ផងដែរ។
លោកសៅរ៉ានី ក៏នឹងដឹកនាំសមាជិកអ្នកស្និទ្ធនឹងសម្តេចក្រុមព្រះ ទៅរួបរួមជាមួយនឹង​លោក ញឹក ប៊ុនឆៃ ក្នុងក្របខណ្ឌគណបក្សហ៊្វុនស៊ិនប៉ិច តាមរយៈសមាជិករួមគ្នា ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៥សីហា ឆ្នាំ២០១២៕

Posted on 13 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: