ខុម​ហ្វ្រែល ​រៀប​ចំ​​វេទិកា​​តុ​មូល ​សម្រាប់​​យុវ​ជន​ ស្តី​ពី ​ការបោះ​ឆ្នោត​ឃុំ​សង្កាត់​​

http://www.cen.com.kh/localnews/show_detail/135?token=NzAwYzVjZGMzMTc3ZTg1NTYzNWE5ODEzYThhMmI1

(ថ្ងៃទី 10 សីហា 2012, ម៉ោង 09:14:AM) | ដោយ: លីនណា

ភ្នំពេញ: ​គណៈកម្មាធិការ ខុមហ្វ្រែល នៅ​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១២​នេះ បានរៀបចំ​កិច្ចពិភាក្សា​តុមូល ស្ដីពី “​ការចូលរួម​របស់​យុវជន ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ អាណត្តិ​ទី​៣ ឆ្នាំ​២០១២” នៅ​សណ្ឋាគារ​អ៊ី​ម​ភើ​រៀល ក្នុង​រាជធានី​ភ្នំពេញ​។​
​សេចក្ដីជូនដំណឹង​រប​ស់​ខុមហ្វ្រែល​បានបង្ហាញ​ថា កិច្ចពិភាក្សា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​៖
-​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​របស់​យុវជន​ក្នុងការ​ចូលរួម​បោះឆ្នោត​
-​បង្ហាញ​អំពី​វិធីសាស្ដ្រ​ក្នុងការ​ជំរុញ​យុវជន​ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១២ កន្លងមក​
-​ស្វែងរក​អនុសាសន៍​ក្នុងការ​បង្កើន​ចំនួន​យុវជន​នៅក្នុង​តួនាទី​ថ្នាក់ជាតិ និង​មូលដ្ឋាន និង​ព្រមទាំង​បង្កើន​ការចូលរួម​របស់​យុវជន​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៣​ខាងមុខ​។​
​សេចក្ដីជូនដំណឹង​នោះ បាន​ឲ្យ​ដឹងថា ខុមហ្វ្រែល បាន​អញ្ជើញ​វាគ្មិន​ពី​អង្គការ សមាគម​ក្រៅ​រដ្ឋាភិបាល និង​គណបក្សនយោបាយ មក​ថ្លែង​ចំណាប់អារម្មណ៍​អំពី​បញ្ហា​ប្រឈម និង​ការជំរុញ​ការចូលរួម​របស់​យុវជនក្នុងការ​បោះឆ្នោត​កន្លង​មក និង​ផ្ដល់​អនុសាសន៍​ក្នុងការ​បង្កើន​ចំនួន​យុវជន​នូវ​តួនាទី​ថ្នាក់ជាតិ និង​មូលដ្ឋាន និង​បង្កើន​ការចូលរួម​របស់​យុវជន​ក្នុងការ​បោះឆ្នោតនាពេលខាងមុខ​៕​ S

 

Posted on 10 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: