គ.​ជ.​ប ​បានបើ​កវគ្គ​ បណ្តុះ​បណ្តាល ​គោល​ការណ៍​សង្ខេប​ នៃកា​រ​ដាក់​ទទួល ​និង​ដោះស្រាយប​ណ្តឹង​​​​​​

http://www.dap-news.com/typography/the-news/47257-2012-08-08-10-14-51.html

Wednesday, 08 August 2012 17:08 ដោយ អេង គឹមជាង-Posted:ID068

ភ្នំពេញ៖ គ.ជ.ប និងមូលនិធិអន្តរជាតិ សម្រាប់ប្រព័ន្ធបោះឆ្នោត (IFES) បានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពីគោលការណ៍សង្ខេប នៃការដាក់/ទទួល និងដោះស្រាយ បណ្តឹង ព្រមទាំងបង្ហាញការបណ្តុះបណ្តាល តាមវិធីសាស្រ្តកសាងធនធាន ក្នុងលទ្ធិប្រជាធិបតេយ្យអភិបាលកិច្ច និងការបោះឆ្នោតហៅថា BRIDGE ដែលមានមន្រ្តី IFES ជាអ្នកសម្របសម្រួលក្នុងកម្មវិធី។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្នុងរយៈពេល១ថ្ងៃ នៅសណ្ឋាគារអ៊ីមភើរៀលហ្គាឌែន ហើយមន្រ្តីបោះឆ្នោត នៅទីស្តីការ គ.ជ.ប និងមន្រ្តីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ/ខប) ទាំង២៤ សរុបប្រមាណ១១៦ នាក់ ត្រូវបានអញ្ចើញចូលរួម។

លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប បានមានប្រសាសន៍ក្នុងពិធីបើក វគ្គបណ្តុះបណ្តាលថា ការបណ្តុះបណ្តាលនេះ ជាការពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោត ទាំងនៅទីស្តីការ គ.ជ.ប និង លធ/ខប ឲ្យមានការយល់ដឹងកាន់តែច្បាស់ ពីការដោះស្រាយបណ្តឹង ថាតើបណ្តឹងបែបណាត្រូវបើកសវនាការ ជាសាធារណៈ បណ្តឹងបែបណាត្រូវធ្វើ សវនាការសង្ខេប ហើយបណ្តឹងបែបណា ត្រូវធ្វើលិខិតឆ្លើយតប។

លោកបន្តថា វិធីបណ្តុះបណ្តាលបែប BRIDGE នេះ ជាវិធីសាស្រ្តបណ្តុះបណ្តាលល្អមួយ សម្រាប់មនុស្សពេញវ័យ ដែលត្រូវរៀន និងចែករំលែកបទពិសោធន៍នានា ពីគ្នាទៅវិញទៅមកផងដែរ។

វគ្គបណ្តុះបណ្តាលដែលប្រើវិធីសាស្រ្ត BRIDGE នេះ មានគោលបំណងបង្កើនជំនាញ មន្រ្តីបោះឆ្នោត គ្រប់លំដាប់ថ្នាក់ បង្កើនភាពជឿជាក់ និងអភិវឌ្ឍន៍បណ្តាញគាំទ្រ ដល់អ្នកជាប់ពាក់ព័ន្ធ នៅក្នុងដំណើរការ បោះឆ្នោតលើកទឹកចិត្ត ចំពោះវប្បធម៌ចែករំលែកព័ត៌មាន និងបទពិសោធន៍ និងលើកកម្ពស់គោលការណ៍ ទទួលស្គាល់ជាអន្តរជាតិ នៃការអនុវត្តលទ្ធិប្រជាធបតេយ្យ និងការបោះឆ្នោតដ៏ល្អប្រសើរ។នៅក្នុងពិធីបិទវគ្គនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា វគ្គសិក្សានេះស្របតាម គម្រោងផែនការរបស់ គ.ជ.ប និងអនុស្សរណៈយោគយល់គ្នា (MoU) រវាងក្រសួងមហាផ្ទៃ គ.ជ.ប និងអង្គការ IFES ទាក់ទងដល់ការបណ្តុះបណ្តាល ឬការបង្កើនសមត្ថភាពមន្រ្តីបោះឆ្នោត។លោកបន្តថា វគ្គបណ្តុះបណ្តាលពង្រឹងការយល់ដឹង របស់មន្រ្តីបោះឆ្នោតនៅថ្នាក់ លធ/ខប បន្ថែមទៀត អំពីការដាក់/ទទួល និងដោះស្រាយបណ្តឹង ហើយសង្ឃឹមថា អស់លោក លោកស្រី យកចិត្តទុកដាក់ពិនិត្យមើល ការសិក្សាឡើងវិញ ព្រោះមានឯកសារ ដោយសាកល្បងធ្វើវិធីនេះ នៅពេលបណ្តុះបណ្តានៅថ្នាក់ខេត្ត៕

 

 

Posted on 9 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: