ការ​​បក​ស្រាយ​​បញ្ហា​​ព្រំ​ដែន​​​​ក្លាយ​​​ជា​​​វេទិ​ការ​​​ន​យោបាយ​ ​វាយ​​​ប្រហារ​​​អ្នក​រុកគួ​ន​​​រឿង​​​ព្រំ​​ដែន​​

http://www.fpmonline.net/article/21533

ព្រហស្បតិ៍ 09 សីហា 2012 – 11:49 am | 

អ្នកចោទ និង អ្នក ត្រូវឆ្លើយ ពីបញ្ហាព្រំ ដែនខ្មែរ

ខុស​ផ្ទុយ​​ពី​ការ​រំពឹង​ទុក​​របស់​ប្រជាពលរដ្ឋ​​ខ្មែរ ​រួម​ទាំង​អន្តរជាតិ​ខ្លះ​​ផង ​​​ដែល​ចាំ​មើ់​ល​ថា​តើ​ព្រឹកនេះ​ , ​​នាយក​រដ្ឋ​មន្ត្រី​​មាន​លេស​អ្វី ​ដើម្បី​តតាំង​​ជា​មួយ​​បក្ស​ប្រឆាំង​​រឿង​​បាត់បង់​ដី​​ខ្មែរ​ទៅ​​យួន ហើយ​​បក្សប្រឆាំង​មាន​ភស្តុតាង សក្ខីកម្ម​អ្វី ដើម្បី​ចោទ​សួរ​​បញ្ហា​​នេះ , តែ​ពុំ​ដូច្នេះ​​ទេ តាំង​ពី​ព្រហាម​​អុល​​មក​ក្បាល​មី ក្រូ រដ្ឋសភា​​ត្រូវ​​បាន​គ្រប់គ្រង​ផ្ដាច់​មុខ​ ដោយ​​នាយករដ្ឋមន្ត្រី​​ខ្មែរ ​ហើយ​​បាន​​បើក​​ការ​វាយ​ប្រហារ​យ៉ាង​ចាស់​ដៃ ទៅ​លើ​​បក្សប្រឆាំង និង ក្រុម​អ្នក​រុកគួន រឿង​ព្រំ​ដែន ។

បន្ទាប់​ពី​ត្រូវ​បាន​​អនុញ្ញាតិ​​ឲ្យ​អង្គុយ​ ដោយ​សារ​ការ​ស្រយ៉ង់​ជើង​​មិន​អាច​​​ឈរ​សូត្រ​កើត នាយក​រដ្ឋមន្ត្រី​រូម​នេះ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​​ប្រឆាំង​​ថា បាន​​​យក​បញ្ហា​ព្រំដែន​ធ្វើ​ជា​ខែល​​​​​កេង​យកប្រយោជន៏​នយោបាយ និង សំដៅ​​ធ្វើ​​ឲ្យ​មជ្ឈដ្ឋាន​សាធារណៈ​​ភ័ន្ត​ច្រឡំ​ចំពោះ​​បញ្ហា​នេះ ។

លោក ហ៊ុន សែន បាន​ហៅ​ការចោទ​ប្រកាន់​ មក​លើ​​រដ្ឋាភិបាល​​ពាក់ព័ន្ធ​​បញ្ហា​ព្រំដែន​​ថា ​កំពុង​បិទ​បាំង​​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាលពីឆ្នាំ ១៩៧០ ​ទម្លាក់​ស្ដេច​​​​ នរោត្តម សី​ហនុ ដែល​កាល​នោះ​​បាន​​ចោទ​ទ្រង់​ថា ​បាន​កាត់​​ទឹក​ដី​​​ឲ្យ​​យៀកកុង​ ។​ ដោយ​​បាន​​លើក​ឡើង​​ថា ការវ៉ៃ​ហ៊ុន សែន ក៏​ដូច​ជាវ៉ៃ សម្ដេច​ នរោត្តម សីហនុ ។

ជា​មួយ​គ្នា​​ដែរ​​នាយក​រដ្ឋមន្ត្រី​​រូប​នេះ ក៏​​បាន​​បញ្ឆេះ​​កំហឹង​ ទៅ​​កាន់​លោក ស៊ាន ប៉េងសែ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​​ឧស្សា​ហកម្ម​​សម័យសាធារណៈរដ្ឋ​ខ្មែរ​ ​ដែល​តែងតែ​រិៈគន់​​ពី​បញ្ហា​​ព្រំដែន​ថា ពូកែ​ខាងកាន់​ផែន​ទី​រត់ ,  ដោយ​ប្រើ​ពាក្យ​គ្រួតគ្រាត​​ថា ​” អានេះ ឆ្កួត សុទ្ធ ..” ។

នៅ​ក្នុង​ការ​លើក​ឡើង​​​ហូរហែរ​​ជា​​ផ្នែក​នៃ​យុទ្ធសាស្រ្ត​​ឃោសនា​​នយោបាយ​​​បន្ថែម​ពី​លើ​​ការ​ប្រើប្រាស​ក្បាល​មីក្រូ​​នាយក​រដ្ឋមន្ត្រី​ ​តាម​ទី​សាធារណៈ​​ឃោសនា​​ឲ្យ​​បក្សប្រជាជន​របស់​ខ្លួន​​​នោះ ហ៊ុ សែន បាន​លើក​​មក​​ហែក​កកាយ​ជាថ្មី​ទៀត​ថា​ លោក សុន ឆ័យ ប្រធាន​ក្រុម​​អ្នក​តំណាង​​រាស្ត្រ​​គណបក្សសម រង្ស៊ី ជា​ចារកម្ម​​របស់​ខ្លួន , ហើយ​​ថា មិន​អាច​សម្រប​សម្រួល ឲ្យ​​មេ​ដឹកនាំ​​គណបក្ស​​​ប្រឆាំង​នេះ គឺ លោក សម រង្ស៊ី វិល​​ចូល​ស្រុក​​វិញ​​បាន​ឡើយ ។ ក៏​​ដូច​ជា​ការ​​និយាយ​​អួត​​បញ្ច្រាស​​ទៅ​​នឹង​​ការ​ចោទ​ប្រ​កាន់​វិញ​​ថា ផែន​ទី​​ដែល​គូស​​កាល​សម័យបារាំង ក៏ ​ដូច​​ជា​​ទំ​ហំ​ទឹកដី​​ខ្មែរ​​១៨១.០៣៥ គីឡូម៉ែត្រក្រឡា ថា ពុំ​​មាន​ភាពត្រឹមត្រូវ ហើយ​ការ​បោះបង្គោល​​កំណត់​ព្រំដែន​​ខ្មែរ-យួន​នៅ​ពេល​នេះ បាន​ធ្វើ​​ឲ្យ​​ខ្មែរ​​ចំណេញ​​ដី យ៉ាង​ហោចណាស់ ៣០០ គីឡូ​ម៉ែត្រ​ក្រឡា ។

ប៉ុន្តែ​​យ៉ាង​ណា​ក៏​ដោយ ការ​ប្រើប្រាស​​ពេល​វេលាច្រើន​ម៉ោង​របស់ ​ហ៊ុន សែន កាល​ពី​ព្រឹកមិញ សម្រាប់​ពលរដ្ឋខ្មែរ​វា​គ្រាន់​តែ​ជារឿង​ប៉ប៉ាច់ប៉ោច ដ៏​ឥត​​ប្រយោជន៏ ដែល​គេ​​ធ្លាប់​បាន​ ឮ យ៉ាងស្រកៀរ​​ត្រចៀក​​រួច​មក​​ហើយតែ​​ប៉ុណ្ណោះ ។ ព្រោះ​អ្វី​​ដែល​គេ​​ចង់​បាន​​នោះ គឺ ​ចង់ឃើញការ​​​តតាំង​​គ្នា​ផ្ទាល់​មាត់ ផូង ទៅ ផាំង មក មិន​មែន​យក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ ​ទៅ​ចង​ជើង​​រុំមាត់​​ក្នុង​សភា​​នោះ​​ទេ ៕​

Posted on 9 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: