សម្តេ​ច​​ហ៊ុ​ន​​​សែ​ន​​​​៖​ ​ព្រួ​ញ​​​​មួ​យ​​​​ ​ក្រុ​​​ម​​​​ប្រ​​​ឆាំ​​​ង​​​​​​​​បា​​​ញ់​​​បា​ន​​​​ស​ត្វ​​​​ពី​រ​​​​​​​​

http://akt-media.com/readnews.php?id=17543&loc=loc

ថ្ងៃទី​ 08 ខែសីហា ឆ្នាំ2012, ម៉ោង 07:58 AM ឈ ភ

នា​ព្រឹក​ថ្ងៃទី​៨​សីហា ឆ្នាំ​២០១២ ថ្លែងក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ ៦២ ពី​ខេត្ត​កំពង់ធំ ទៅ​កាន់​ក្រុង​ព្រះវិហារ ប្រវែង ១២៨ គីឡូម៉ែត្រ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បាន​គូសបញ្ជាក់ថា កន្លងមក ការឆ្លើយបំភ្លឺ ធ្វើជា​លាយលក្ខណ៍អក្សរ តែ​លើក​នេះ ត្រូវ​ឆ្លើយ​បំភ្លឺ​ដោយផ្ទាល់

ហើយ​ប្រហែលជា ៤ ម៉ោង មិន​គ្រប់​ទៅទៀត ព្រោះ​ត្រូវការ​បញ្ចាំង​ស្លា​យ បញ្ចាំង​ឯកសារ រៀបរាប់​អត្ថាធិប្បាយ​។ ប្រហែលជា ៤ ម៉ោង នៅ​ស្ទើរ​ក៏​មិនដឹង​។ អីចឹង​ហើយ បានជា​ម្សិលមិញ ខ្ញុំ​ត្រូវ​ធ្វើការ​ដល់​ម៉ោង ២​។ យប់មិញ ខ្ញុំ​ត្រូវ​ធ្វើការ​ដល់​ម៉ោង ៩ ដើម្បី​រៀបចំ​ទាំងអស់​។ និយាយ​គ្នា​ឲ្យ​ច្បាស់​ម្តង ។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ថា ​គេ​វ៉ៃ​ហ៊ុន​សែន ត្រឹម​តែ​ចំណុច​មិន​សំខាន់​ទេ តែ​គេ​វ៉ៃ​ដល់​សម្តេច​ព្រះ នរោត្តម សីហនុ នោះ ព្រោះ​អ្វីដែល​ហ៊ុន​សែន ធ្វើ គ្រាន់តែ​ជា​ការយក​អ្វី​ដែល​សម្តេច​ព្រះ នរោត្តម សីហនុ បន្សល់​ទុក​តែ​ប៉ុណ្ណោះ​។ ទាំង​បញ្ហា​ព្រំដែន​សមុទ្រ ទាំង​បញ្ហា​ព្រំដែន​គោក​។ អីចឹង​គោលដៅ​ពិតប្រាកដ ដែល​គេ​វ៉ៃ គឺ​វ៉ៃ​ហ៊ុន​សែន តែ​សម្រាប់​ទិសដៅ គឺ​វ៉ៃ​សម្តេចព្រះ នរោត្តម សីហនុ ដើម្បី​ការពារ​ភាពត្រឹមត្រូវ​របស់គេ នៃ​ការធ្វើ​រដ្ឋប្រហារ ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៧០​។ រហូត​ដល់​តាក់តែង​បទ​ចំរៀង​។ ស្អែក​ខ្ញុំ​នឹង​អាន​បទ​ចំរៀង លា​ម៉ែ​ទៅ​ធ្វើ​ទាហាន ស្រណោះ​រៃ​យំ ភ្នំ​ពពារ​ខែ និង​ស្រណោះ​ដី​ខ្មែរ ស្តេច​លក់​ឲ្យ​យៀកកុង ជាដើម​។

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ទាញ​ការសន្និដ្ឋាន​ថា នៅពេលនេះ ព្រួញ​មួយ​របស់​ក្រុមប្រឆាំង​រដ្ឋាភិបាល បាញ់​បាន​សត្វ​ពីរ​។ ព្រួញ​មួយ​បាញ់​រាជរដ្ឋាភិបាល និង​ព្រួញ​មួយទៀត បាញ់​លើ​រាជបល្ល័ង្គ ព្រោះ​នរណា​សោយរាជ្យ​បច្ចុប្បន្ន គឺ​ព្រះរាជបុត្រ​របស់​អតីតព្រះមហាក្សត្រ​។ អីចឹង​យើង​ត្រូវ​ជំ​រះ​បញ្ជី​គ្នា​ម្តង នៅក្នុង​រដ្ឋសភា​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​ថ្លែង​ចំអក​ទៅកាន់​បក្សប្រឆាំង​ថា នៅ​ថ្ងៃ​ទី​៩​សីហា ឆ្នាំ​២០១២ នៅពេល​សម្តេច​ចូល​បំភ្លឺ​រដ្ឋសភា​នោះ តំណាងរាស្ត្រ​បក្ស​ប្រឆាំង នឹង​មិន​ត្រៀម​រៀបចំ ដើម្បី​ដើរ​ចេញ​ពី​រដ្ឋសភា​ទេ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏បាន​លើកឡើង​ពី​ការប្រជុំ​របស់​គណបក្ស​ប្រឆាំង កាលពី​ថ្ងៃ​ទី​៣​សីហា ដើម្បី​ត្រៀម​រៀបចំ​ដើរចេញ​ពី​រដ្ឋសភា​ទេ ព្រោះ​អ្វី​ដែល​សម្តេច មានប្រសាសន៍​ក្នុង​រដ្ឋសភា នឹង​មិន​ស្មើ​នឹង​ការទិតៀន​របស់​បក្ស​ប្រឆាំង ដែល​រិះគន់​សម្តេច​ថា ជន​ក្បត់ជាតិ​នោះទេ​។​

​សម្តេច​ប្រមុខ​រដ្ឋាភិបាល​ក៏​បាន​ចំអក​ថា បើសិនជា​សមាជិក​សភា ដើរចេញ​ពី​រដ្ឋសភា នៅ​ថ្ងៃស្អែក ទី​៩​សីហា ឆ្នាំ​២០១២ សមាជិក​សភា​បក្សប្រឆាំង ត្រូវ​យក​ដៃ​បិទ​ភ្នែក ឬ​ក៏​យក​កន្សែង​ចង​ភ្នែក និង​យក​សំឡីញុ​ក​ឲ្យ​ជិត ដើម្បី​កុំឲ្យ​ឃើញ និង​កុំឲ្យ​លឺ នូវ​អ្វី​ដែល​សម្តេច​បាន​ធ្វើ​អន្តរាគមន៍ ក្នុង​រដ្ឋសភា​។ នោះ​គឺ​សម្តេច​នឹង​លើកឡើង ចង្អុលបង្ហាញ​ពី​ប្រវត្តិសាស្ត្រ​កម្ពុជា ផែនទី តាំងពី​ជំនាន់​កូសាំងស៊ីន​នៅឯណា​? អាណា​ម​នៅឯណា​? ហើយ​ខ្មែរ​នៅឯណា​?​។​

​ជាមួយនឹង​ប្រសាសន៍​ដូច្នេះ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាសថា ក្រុមនិស្សិត ដែល​កំពុង​បំពេញ​ការងារ​វាស់វែង​ដីធ្លី នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​៩​សីហា ឆ្នាំ​២០១២ មិន​ចាំបាច់​ទៅ​វាស់វែង​ដីធ្លី​ទេ ត្រូវ​ប្រមូលផ្តុំ​គ្នា តាមដាន​តាម​ទូរទស្សន៍ ដែល​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​វិទ្យុ និង​ទូរទស្សន៍​គ្រប់​ប៉ុស្តិ៍ ដើម្បី​ស្តាប់​នូវ​បទ​អន្តរាគមន៍​របស់​សម្តេច នៅក្នុង​រដ្ឋសភា ស្តីពី បញ្ហា​ព្រំដែន​កម្ពុជា និង​វៀតណាម​។ កន្លែង​ណា ដែល​មិន​អាច​រក​ទូរទស្សន៍​បាន គឺ​ត្រូវ​ស្តាប់​វិទ្យុ​។ មន្ត្រីរាជកា​រណា ទៅ​ធ្វើការ ក៏​ត្រូវ​អង្គុយ​ស្តាប់​ដែរ​។ តាម​ហាង​គុយទាវ និង​ទីសាធារណ បេនឡាន​មួយ​ចំនួន ត្រូវ​រៀបចំ​ការផ្សាយ​បន្ត​ផ្ទាល់​នោះ ដោយ​យើង​ត្រូវ​និយាយ​ឲ្យ​ច្បាស់ ព្រោះ​នាយករដ្ឋមន្ត្រី ត្រូវ​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់​នៅ​រដ្ឋសភា​។ នេះ​ជា​ការរៀនសូត្រ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ ទាក់ទង​នឹង​រឿង​ទល់ដែន​៕​

 

Posted on 8 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: