លោក​សម​ រង្ស៊ី​​ និង​លោក​​កឹម ​សុខា ​បណ្ដើ​​គ្នា​​ស្វែង​​រក​​ការ​​​គាំ​​ទ្រ​​នៅ​អា​ម៉េរិក​​ និង​​កាណាដា​​

http://www.radioaustralia.net.au/khmer/2012-08-06/994138

ដាក់បញ្ចូលថ្ងៃ 6 August 2012, 16:54 AEST

លោក កឹម សុខា (ឆ) និង​លោក សម រង្ស៊ី (ស) ជួប​សហគមន៍​ខ្មែរ​នៅ​កាណាដា​ដើម្បី​ប្រមូល​ការ​គាំ​ទ្រ។ រូប​ថត​ផ្ដល់​ឲ្យ​ដោយ​ CDMNR (Credit: Audience Submitted)

លោក សម រង្ស៊ី​ ជាមួយ​នឹង​លោក​កឹម សុខា កាលពី​ពេល​តិច​ជាង​២៤​ម៉ោង​មុន​នេះ បានបើក​ការ​ជួបជុំ​សំណេះ​សំណាល​ជាមួយ​ពល​រដ្ឋ​ខ្មែររស់​នៅ​ក្នុង​ក្រុង​ម៉ុង ​រ៉េអាល់​នៃ​ប្រទេស​កាណាដា មុន​នឹង​បន្ត​ដំណើរ​ទៅ​សហរដ្ឋ​អាម៉េរិក។

លោក ទួន យក់ដា ជា​សកម្មជន​គណបកស្ស​សិទ្ធិ​មនុស្ស​ប្រចាំ​អាម៉េរិក​ខាង​ជើង មានប្រសាសន៍​ថា មាន​មនុស្ស​ប្រមាណ​២០០​នាក់​​​ចូល​រួប​ស្ដាប់​មេដឹក​នាំ​ទាំង​ពីរ​​នៅ​ឯ​វត្តពុទ្ធ​សុទ្ធារាម ព័រយេ​។

​​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​រួម​បញ្ចូល​គ្នា​នៅ​ថ្ងៃ​ទី​១៧​ខែ​កក្ដដា​​ដើម្បី​ត្រៀម​ប្រកួត​ប្រជែង​នៅ ក្នុង​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៣។ យ៉ាង​ណាមិញ​គណបក្ស​ប្រជាជនកម្ពុជា​ បាន​សម្ដែង​នូ​វការ​មិន​ភ័យ​ខ្លាច​ណា​មួយ​ឡើយ​ចំពោះ​ចលនា​ថ្មី​មួយ​នេះ។

អង្គ​ភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ប្រចាំ​​ទីស្ដី​ការ​គណៈរដ្ឋ​មន្រ្តី បានត្រូវ​កាសែត​ក្នុង​ស្រុក​មួយ​នៅ​ថ្ងៃម្សិល​មិញ​​​ស្រង់​សម្ដី​ថា ​ការ​រួបរួម​គ្នា​ដោយ​ក្រុម​ដែល​មាន​​កម្លាំង​ខ្សោយ​ទាញ​ទម្លាក់​ការ​រួប​រួម​គ្នា​នោះ​ឲ្យ​រឹតតែ​ខ្សោយ​ទៀត​។

វិទ្យុ​អូស្រ្តាលី​បាន​សុំ​ការ​បំភ្លឺ​ពី​លោក​ផ្ទាល់​ដែរនៅ​ព្រឹក​នេះ ​ប៉ុន្តែ​លោក​កំពុង​ជាប់​រវល់​ក្នុង​​ភារ​កិច្ច​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ត្រង់៕

Posted on 7 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: