លោក ​ហ៊ុន ​សែន ​នឹង​​ទៅ​​បំភ្លឺ​​សភា​​ជាតិ​​ពី​​បញ្ហា​​ព្រំ​ដែន​​នៅ​​ថ្ងៃ​៩​ សីហា​

http://www.rfa.org/khmer/indepth/pm_to_clarify_border_issues_on9aug-08042012223355.html

ប្រភពពីRFA: ដោយ ម៉ម មុនីរតន៍2012-08-04

០៦-កក្កដា-២០១១៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​របស់​គណបក្ស សម រង្ស៊ី ទាមទារ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន ត្រូវ​បង្ហាញ​នូវ​ជំហរ​របស់​ខ្លួន​​បើក​ចំហ​​ដោយ​សេរី ជជែក​ដេញ​ដោល​ខណៈ​ដែល​លោក​ចូល​បំភ្លឺ​ក្នុង​រដ្ឋ​សភា​នា​ពេល​ខាង​មុខ​នេះ ពុំ​មែន​ជា​ការ​អាន​របាយការណ៍​នោះ​ទេ។ការ​លើក​បែប​នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ប្រកាស​តតាំង​តាម​ផ្លូវ​ច្បាប់​កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ទៅ​តាម​សំណើ​របស់​គណបក្ស​ប្រឆាំង សម រង្ស៊ី។ មន្ត្រី​​គណបក្ស សម រង្ស៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា រយៈ​ពេល ៣០​ឆ្នាំ​មក​ឆ្លើយ​បំភ្លឺ​នៅ​សភា​នេះ គឺ​ក្រោយ​ដែល​រដ្ឋាភិបាល​​ត្រូវ​រង​ការ​រិះគន់​ថា បាន​​ធ្វើ​ឲ្យ​​​ប្រទេស​កម្ពុជា បាត់​បង់​ទឹក​ដី​ទៅ​ខាង​ប្រទេស​វៀតណាម ធ្វើ​ឡើង​តាម​រយៈ​នៃ​ការ​​បោះ​បង្គោល​ព្រំដែន​រួម​គ្នា​កន្លង​ទៅ​ថ្មីៗ​នេះ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ សីហា ដោយ​ចាត់​ទុក​​ការ​ហ៊ាន​ប្រឈម​មុខ​របស់​លោក ហ៊ុន សែន ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​​នេះ​​ថា គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ និង​ជា​បរិបទ​នយោបាយ​ថ្មី​របស់​គណបក្ស​គ្រប់គ្រង​អំណាច។ តែ​បើ​ទោះ​ជា​បែប​នេះ​ក្ដី អ្វី​ដែល​គណបក្ស សម រង្ស៊ី ទាម​ទារ​ចង់​បាន គឺ​ស្នើ​ឲ្យ​​ប្រមុខ​រដ្ឋាភិបាល​គួរ​បើក​វេទិកា​ចំហ​ក្នុង​ការ​សួរ​ឆ្លើយ​ជា​ជាង​អាន​របាយការណ៍​នៅ​ក្នុង​សភា។

វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​លិខិត​មួយ​ច្បាប់​ដែល​​ចុះ​​ហត្ថលេខា​ដោយ​លោក ឡេង ប៉េងឡុង កាល​ពី​ថ្ងៃ​ទី​៣ សីហា ឲ្យ​ដឹង​ថា នៅ​ក្នុង​សម័យ​ប្រ​ជុំ​រដ្ឋសភា​លើក​ទី​៨ នីតិកាល​​ទី​៤ នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ខាង​មុខ​នេះ កិច្ច​ប្រជុំ​​នឹង​​មាន​ការ​បំភ្លឺ​ដោយ​ផ្ទាល់​មាត់​ពី​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ជូន​រដ្ឋ​សភា​លើ​ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ បើ​ទោះ​ជា​ក្នុង​លិខិត​ពុំ​បាន​បញ្ជាក់​ពី​អ្នក​ដែល​ឆ្លើយ​បំភ្លឺ​យ៉ាង​ណា​ក្ដី​ តែ​​គេ​រំពឹង​ថា នោះ​គឺ​ជា​នាយក​រដ្ឋមន្ត្រី​​លោក ហ៊ុន សែន។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ថា លោក​នឹង​មិន​ខ្លាច​ការ​តតាំង​តាម​ផ្លូវ​ច្បាប់​ចំ​ពោះ​បញ្ហា​ព្រំ​ដែន​នោះ​ទេ។ លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សភា​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​នេះ។

លោក ហ៊ុន សែន៖ «ជម្រះ​បញ្ជី​គ្នា​ម្ដង​នៅ​ក្នុង​សភា។ កន្លង​ទៅ​ខ្ញុំ​ចេះ​តែ​សរសេរ​ឆ្លើយ ប៉ុន្តែ​លើក​នេះ​គឺ​ថា ខ្ញុំ​សុំ ៤​ម៉ោង​ឆ្លើយ​តែ​មួយ​សំណួរ​របស់​អ្នក​ទេ ខ្ញុំ​សុំ​៤ ម៉ោង ចង់​និយាយ ៧​ម៉ោង​ក៏​វា​មិន​ទាន់​គេ​ហៅ​ថា 7 Hourses Nonstop អត់​បញ្ហា​ទេ ដើម្បី​ពន្យល់​តាម​ដំណាក់​មួយៗ​មក។ អ៊ីចឹង​ទេ​គឺ​ថា​និយាយ​ឲ្យ​ជ្រះ​ក្អែល​ម្ដង​នៅ​ក្នុង​សភា»

ទាក់​ទិន​ទៅ​នឹង​ការ​ស្នើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​​បោះ​បង្គោល​ព្រំ​ដែន​នេះ កាល​ពី​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១២ មន្ត្រី​របស់​គណបក្ស សម រង្ស៊ី បាន​ដាក់​សំណួរ​ចំនួន​៤ ក្នុង​នោះ រួម​ការ​ឆ្វៀល​ភូមិ​២​នៅ​ក្នុង​ស្រុក​កំណើត​របស់​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ក្នុង​ខេត្ត​កំពង់ចាម និង​ការ​បោះ​បង្គោល​ចុង​ក្រោយ​លេខ ៣១៤ ក្នុង​ខេត្ត​កំពត។

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ពី​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​ថ្ងៃ​អាទិត្យ ទី​៤ ខែ​សីហា។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯក​រាជ្យ។ លោក​គិត​​ថា​ការ ដែល​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន បង្ហាញ​ចេតនា​បក​ស្រាយ​នៅ​ក្នុង​រឿង​ដ៏​រសើប​មួយ​នេះ នោះ​មាន​ន័យ​ថា ដោយសារ​រដ្ឋាភិបាល​មិន​ចង់​ស្ថិត​ក្រោម​សម្ពាធ​នៃ​ការ​រិះគន់​ពី​​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ។

ទោះ​ជា​បែប​ណា​នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​រដ្ឋាភិបាល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា អះ​អាង​ថា ខ្លួន​នឹង​បង្ហាញ​សាធារណជន​ក្នុង​រឿង​ព្រំដែន​​ចាប់​តាំង​ពី​គណបក្ស​មួយ​នេះ​កាន់​កាប់​អំណាច​ក្រោយ​​ឆ្នាំ​១៩៩៣ មក​នោះ៕

Posted on 6 August 2012, in ផ្សេងៗ. Bookmark the permalink. 1 Comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: