មេធា​វី​​ មិន​​ទាន់​​​ទទួល​​​ដី​​កា​​​សម្រេច​​ ក្នុង​​​រឿង​​​មិន​​​ដោះលែ​ង​​​លោក​​ ម៉ម​​ សូណ​ង់​ដូ​​

http://www.cen.com.kh/localnews/show_detail/135?token=OTY5YmYzNmMxNjZkZjZjY2YzYTYyOGQyNjhjZjBm

ប្រភពពី CEN: (ថ្ងៃទី 6 សីហា 2012, ម៉ោង 02:06:PM) | ដោយ: រតនា

ភ្នំពេញ: មកដល់​ថ្ងៃ​ចន្ទ ទី​៦​សីហា ឆ្នាំ​២០១២ មេធាវី​របស់លោក ម៉ម សូណង់ដូ មិនទាន់​បានទទួល​សេចក្តីសម្រេច​របស់​ចៅក្រម​ចំពោះ​ការបដិសេធ លើ​ស្នើសុំ​នៅក្រៅ​ពន្ធនាគារ​បណ្តោះអាសន្ន​។ ចៅក្រម​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣​សីហា ឆ្នាំ​២០១២ បានសម្រេច មិន​អនុញ្ញាត​ឲ្យ​លោក​ម៉ម​សូណង់ដូ នៅក្រៅ​ឃុំ​ឡើយ​។​
​លោក សុក សំអឿន មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ម៉ម​សូណង់ដូ បាន​មានប្រសាសន៍​នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១២ ថា លោក​នៅ​មិនទាន់​បានទទួល​នូវ​ការឆ្លើយតប​មកវិញ ពី​តុលាការ​ក្រុងភ្នំពេញ​ទេ រហូតដល់​ពេលនេះ ( ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១២ ) ចំពោះ​ការស្នើសុំ​ឲ្យ​លោក​ម៉ម​សូណង់ដូ នៅក្រៅ​មន្ទីរឃុំឃាំង​ជា​បណ្តោះអាសន្ន​។​
លោក​មេធាវី សុក សំអឿន បាន​មានប្រសាសន៍ថា “​ខ្ញុំ​អត់​ទាន់​បានទទួល​ការឆ្លើយតប​ពី​តុលាការ​ផង ក្នុងការ​ស្នើសុំ​ឲ្យ​កូនក្តី​ខ្ញុំ​ស្ថិតនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ ដែល​តាមច្បាប់ ក្នុង​រយៈពេល ៥​ថ្ងៃ គឺអាច​ថ្ងៃ​ហ្នឹង ឬស្អែក ចៅក្រម​ស៊ើបសួរ ត្រូវ​ឆ្លើយតប​នឹង​សំណើ​របស់ខ្ញុំ ដែល​បានដាក់​ទៅកាន់​តុលាការ កាលពី​ថ្ងៃទី​៣១​កក្កដា ឆ្នាំ​២០១២”​។​
លោក​មេធាវី សុក សំអឿន បាន​មានប្រសាសន៍​បន្តថា លោក​បានដាក់​ពាក្យស្នើសុំ​ទៅ​តុលាការ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១២​។ ក្នុងករណី ដែល​សាលាដំបូង មិន​អនុញ្ញាត​ឲ្យ​កូនក្តី​របស់លោក ស្ថិតនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ហើយ​បន្ត​ដាក់​បន្តឹង​ទៅ​សាលាឧទ្ធរណ៍ គឺ​លោក​មេធាវី ត្រូវការ​ពិគ្រោះ​យោបល់ ជាមួយ​កូនក្តី (​ម៉ម​សូណង់ដូ​)​ជាមុនសិន ដើម្បី​ដាក់​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍ នៅពេល​ខាងមុខ​នោះ​។​
លោក​មេធាវី សុក ស​អឿន បាន​ឲ្យ​ដឹងផង​ដែរ អំពី​សុខភាព​កូនក្តី​របស់លោក គឺ​លោក​ម៉ម​សូណង់ដូ កំពុងស្ថិត​នៅក្នុង​ពន្ធនាគារ​នោះ មាន​សុខភាព នៅ​មិនទាន់​ស្រួលបួល​នៅឡើយ​ទេ ពីព្រោះ​គាត់​មាន​អាយុ​ជាង ៧០ ឆ្នាំ ដូច្នេះ​សុខភាព​គាត់ មិន​ដូច​មនុស្ស​ក្មេង​ទេ​។​
លោក​មេធាវី បាន​ឲ្យ​ដឹង​បន្តថា លោក​មាន​សំអាង​មួយចំនួន ក្នុងការ​តតាំង​នៅក្នុង​សវនាការ នឹង​ការស្នើសុំ​ឲ្យ​កូនក្តី​របស់លោក បាន​ស្ថិត​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​។​
នៅ​ថ្ងៃទី​៦ ខែសីហា​នេះ អ្នកស្រី ឌិន ផា​ណា​រ៉ា ភរិយា​លោក ម៉ម សូណង់ដូ បាន​ទៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​សូរ​សុ​ទុក្ខ​ប្តី​របស់​អ្នកស្រី និង​មើល​អំពី​សុខភាព លោក ម៉ម សូណង់ដូ ផងដែរ​។​
អ្នកស្រី ឌិន ផា​ណា​រ៉ា ភរិយា​លោក​ម៉ម​សូណង់ដូ បាន​ឲ្យ​ដឹងថា ចំពោះ​ការស្នើសុំ​ឲ្យ​គាត់ បាន​នៅក្រៅ​ឃុំ អត់​ទាន់​បានទទួល​ការឆ្លើយតប​មកវិញ​ពី​តុលាការ​ទេ​។​
អ្នកស្រី ផាន់​ណា​រ៉ា បាន​មានប្រសាសន៍​បញ្ជាក់ថា “​យើង​អត់​ទាន់​បាន​ដំណឹង​អី​ទេ​។ មេធាវី​អត់​ទាន់​ទទួលដំណឹង​ពី​តុលាការ​ទេ​។ បើ​មានអី​ថ្មី​គេ​ផ្ញើ​សំបុត្រ​ជូន​មេធាវី​គាត់ បើ​តវ៉ា​យ៉ាងម៉េច​ទៀត មេធាវី គេ​នឹង​ធ្វើទៅ​តាមច្បាប់​ទៀត ក្នុងការ​ស្នើសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ​”​។​
អ្នកស្រី ឌិន ផា​ណា​រ៉ា បាន​មានប្រសាសន៍​បន្តថា មកដល់ពេលនេះ មាន​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ខេត្ត​នានា ដែល​ផ្តិតមេដៃ​គាំទ្រ​ឲ្យ​មានការ​ដោះលែង​លោក ម៉ម​សូណង់ដូ ដោយ​គិត​មកដល់ពេលនេះ បាន​ចំនួន​ជិត ៩ ម៉ឺន​នាក់ ហើយ​នៅតាម​ខេត្ត​មួយចំនួន អាជ្ញាធរ​រារាំង មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ផ្តិតមេដៃ​គាំទ្រ​ឲ្យ​មានការ​ដោះលែង​លោក​ម៉ម​សូណង់ដូ តែ​នៅតែមាន​អ្នក​ស្ម​គ្រ័​ចិត្ត​ចូលរួម​ផ្តិតមេដៃ​គាំទ្រ​បន្តបន្ទាប់​។​
សូមបញ្ជាក់ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក​ម៉ម​សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ កាល​ពិ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១២ គឺ​បន្ទាប់ពី​លោក​បាន​វិលត្រឡប់​ពី​ប្រទេស​អាមេរិក កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១២​។​
លោក ម៉ម សូណង់ដូ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​លា​សា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការចោទប្រកាន់​ពីបទ ផ្តួចផ្តើម​គំនិត​ប្រឆាំង​អ្នករាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​ប្រឆាំងនឹង​អាជ្ញាធរ​ស្របច្បាប់​។​
​ការចោទប្រកាន់​ទាំងនោះ អាជ្ញាធរ​បាន​ភ្ជាប់​ទៅនឹង​ករណី​ជម្លោះដីធ្លី នៅ​ភូមិ​ប្រ​ម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ​។ ជម្លោះដីធ្លី​នោះ មាន​ប្រជាពលរដ្ឋ​មួយក្រុម ដែល​ដឹកនាំ​ដោយ​ឈ្មោះ ប៊ុត​រដ្ឋា ជា​សាខាសមាគម​អ្នកប្រជាធិបតេយ្យ របស់លោក ម៉ម​សូណង់ដូ ត្រូវបាន​រដ្ឋាភិបាល ចោទប្រកាន់ថា បាន​ចាប់ដី​ខុសច្បាប់ និង​បង្កើត​តំបន់អបគមន៍ លើដី​ជម្លោះ​នោះ រហូតដល់​កងកម្លាំង​រដ្ឋាភិបាល ចុះបង្ក្រាប និង​ប​ណ្ថេ​ញ​ចេញ​ដោយ​អាវុធ កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១២ បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់ ស្លាប់ និង​មនុស្ស​ជាច្រើន​នាក់​ទៀត រត់គេចខ្លួន​៕​

 

Posted on 6 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: