សម្តេច​ ហ៊ុន ​សែន​​៖ ការរួប​រួម​​របស់​​គ​ណ​​បក្ស​ប្រឆាំង​ មិន​​អាច​​ធ្វើ​​អ្វី​​គណប​ក្ស​​ប្រជា​ជន​​កម្ពុ​ជា ​បានទេ​​

http://www.cen.com.kh/localnews/show_detail/19?token=Y2Y2ODVjOWUxYjgzMjc2MDFiMDcyNGFkM2M0ZTUw

(ថ្ងៃទី 1 សីហា 2012, ម៉ោង 06:59:PM) | ដោយ: សុខ ភក្តី

ភ្នំពេញ: ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក​មិន​មាន​ការ​ខ្លាចញញើត​នឹង​ការរួបរួម​រវាង​គណ​បក្ស​ប្រឆាំង​របស់​លោក​សមរង្ស៊ី និង​លោក កឹម​សុខា ដើម្បី​ឈាន​ទៅ​បង្កើត​គណបក្ស​ថ្មី​មួយ ដើម្បី​ប្រកួតប្រជែង​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ​។​
​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាប័ត្រ និង​អនុបណ្ឌិត របស់​សាលា​ច្បាប់ នា​ព្រឹក​ថ្ងៃទី​១​សីហា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​លើកឡើង​ថា ការរួបរួម​របស់​លោក​សមរង្ស៊ី និង​លោក​កឹម​សុខា គ្រាន់តែ​ជា​ខ្យល់ព្យុះ​នៅក្នុង​ក្អម ដែល​មិន​មាន​ផលប៉ះពាល់​អ្វី​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងកាន់​អំណាច​ឡើយ​។ 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា គណបក្ស​ប្រជាជន​កម្ពុជា ក៏​ដូច​រូប​សម្តេច មិន​ខ្លាច ញញើត​នឹង​ការរួបរួម​រវាង​លោក​សម​រង្ស៊ី និង​លោក​កឹម​សុខា ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ នោះឡើយ​។
​មិន​ត្រឹមតែ​មិន​ខ្លាច​រអា​ប៉ុណ្ណោះ​ទេ តែ​សម្តេច​ហ៊ុន​សែន ក៏​បាន​រិះគន់​ដល់​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​នោះ ហើយ​ជំរុញ​ឲ្យ​មេដឹកនាំ​គណបក្ស ជួយ​ខ្លួនឯង ពិសេស​ក្នុង​រឿង​ផ្ទាល់​ខ្លួន​ថែមទៀត​ផង​។​
​សម្តេច​ហ៊ុន​សែន បាន​លើកឡើថា ទោះជា​គណបក្ស​ប្រឆាំង សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ចាប់ដៃគ្នា ក៏​មិន​អាច​ទទួល​សំឡេងឆ្នោត ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ការគិតគូរ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ឡើយ​។​
ចំពោះ​ការចាប់ខ្លួន លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ និង​ជា​នាយក​វិទ្យុ​សំបុក​ឃ្មុំ FM 105 MHz ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ករណី​នោះ ជា​រឿង​កំហុសឆ្គង​របស់​លោក​ម៉ម​សូណង់ដូ ដោយ​រដ្ឋាភិបាល មិន​មាន​ផែនការ​ដើម្បី​បិទ​វិទ្យុ​សំបុក​ឃ្មុំ ដែល​ជា​សំឡេង​រិះគន់​រដ្ឋាភិបាល​នោះ​ទេ​។ រីឯ​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ដើម្បី​សុំ​ឲ្យ​ដោះលែង​លោក​ម៉ម​សូណង់ដូ ក៏​នឹង​មិន​មាន​ទំងន់​អ្វី លើ​ប្រព័ន្ធ​តុលាការ ដែល​ត្រូវ​កាត់ក្តី​លោក​ម៉ម​សូណង់ដូ​ឡើយ​។​
ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ក៏​បាន​ប្រកាស​ពី​ការយល់ព្រម និង​ត្រៀម​ខ្លួន ចូល​បំភ្លឺ​ដោយ​ផ្ទាល់មាត់ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា ដើម្បី​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី ជុំវិញ​រឿង​ព្រំដែន​កម្ពុជា និង​វៀតណាម​។ រឿង​ព្រំដែន​នោះ គណបក្សប្រឆាំង បាន​ចោទប្រកាន់​ថា រដ្ឋាភិបាល​កាន់​ដី​ឲ្យ​វៀតណាម​។
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន ត្រូវការ​រយៈពេល ៤ ម៉ោង ដើម្បី​ពន្យល់​ដល់​រដ្ឋសភា និង​ស្នើ​ឲ្យមាន​ការផ្សាយ​បន្តផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ផងដែរ​។​
ក្នុង​ពិធី​នោះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​ក៏​បាន​លើកឡើង​ពី​បេសកកម្ម​របស់​ក្រុមយុវជន​ស្ម័គ្រចិត្ត ដែល​បាន​ចុះ​វាស់វែង ចែក​ដី​ដល់​ប្រជាពលរដ្ឋ​។ ក្រុមយុវជន ដែល​បាន​ចុះ​បំពេញបេសកកម្ម ចាប់តាំងពី​ថ្ងៃ​ទី​២៨​មិថុនា ឆ្នាំ​២០១២ ត្រូវបាន​សម្តេច​ហ៊ុន​សែន ប្រកាស​ថា​ពួកគេ​មាន​ភារកិច្ច​ត្រឹមតែ​វាស់វែង ចែក​ដី​ដល់​ប្រជាពលរដ្ឋ នៅលើ​ដី ដែល​មិន​មាន​ទំនាស់​ប៉ុណ្ណោះ​៕​

Posted on 2 August 2012, in ផ្សេងៗ. Bookmark the permalink. 1 Comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: