CC​HR​៖ ស្ត្រី​ជាប់​ឆ្នោត​ មាន​អាសនៈ​តិច​តួច​ និង​មាន​តួនា​ទី​​​​​​​​ទាប​

http://www.dap-news.com/typography/the-news/46829-cchr—.html

Wednesday, 01 August 2012 11:34 ដោយ៖ អេង គឹមជាង

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា (CCHR) បានចេញផ្សាយនូវផែនទី និងការវិភាគទិន្នន័យ របស់អ្នកតំណាងនយោបាយជាស្រ្តី សម្រាប់ក្រុម ប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជា មានតួនាទីទាប។

នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១២នេះ (CCHR) បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍មួយ ដោយបានបង្ហាញពីលទ្ធផល នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ដោយស្រ្តីដែលជាប់ឆ្នោតមានចំនួន ២០៣៨ អសនៈ ស្មើនឹង១៧,៧៩%នៃអសនៈទូទាំងប្រទេស។

ស្រ្តីភាគច្រើនត្រូវបានជាប់ឆ្នោត តែក្នុងតួនាទីទាប ហើយមានតែ ៤,៦%ប៉ុណ្ណោះ ដែលបានជ្រើសរើសជាមេឃុំ។ ជាងនេះទៀត គេសង្កេតឃើញមានខុសគ្នា រវាង គណបក្សនីមួយៗ ដែលគណបក្សតូចៗ ទទួលបានអសនៈជាស្ត្រីតិចតួចមែនទែន។

យោងតាមការប្រើប្រាស់ទិន្នន័យរបស់ គ.ជ.ប ហើយ (CCHR) បានផ្តល់ការវិភាគ ទៅលើអ្នកតំណាងជាស្រ្តី ទៅលើបញ្ជីបេក្ខជនបោះឆ្នោត ព្រមទាំងចំនួនស្រ្តី ដែល បានជាប់ឆ្នោតផងដែរ។

អ្នកស្រី ជរ ច័ន្ទធីតា ជាមន្រ្តីសម្របសម្រួល គម្រោងលើកស្ទួយសមាសភាពស្រ្តី ក្នុងវិស័យនយោបាយមានប្រសាសន៍ ក្នុងសេចក្តីថ្លែងការណ៍ថា តាមការដាក់បញ្ជូល ទិន្នន័យបេក្ខភាពជាស្រ្តី និងស្រ្តីជាប់ឆ្នោតក្នុងប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២ នៅលើអន្តរផែនទី អាចបង្ហាញពីរូបភាពទាំងមូល របស់អ្នកតំណាងនយោបាយ ជាស្រ្តីនៅ ថ្នាក់ឃុំ-សង្កាត់«យើងសង្ឃឹមថា ទាំងរាជរដ្ឋាភិបាល និងគណបក្សនយោបាយ នឹងប្រើប្រាស់ទិន្នន័យនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីលើកស្ទួយស្រ្តីនៅ ក្នុងនយោបាយ»។

អ្នកស្រីបន្តថា ទោះបីឃើញយ៉ាងច្បាស់ថា មានតំរូវការបញ្ញត្តិ ច្បាប់ប្រព័ន្ធកូតាជាក់លាក់ សម្រាប់បញ្ជីបេក្ខភាពស្រ្តីកង្វះ នូវបញ្ញត្តិច្បាប់នេះ មិនគួររារាំងគណបក្ស នយោបាយនីមួយៗ ក្នុងការផ្តួចផ្តើមគំនិត ដើម្បីបង្កើនលំដាប់អ្នកតំណាងជាស្រ្តី នៅក្នុងគណបក្សរបស់ខ្លួនឡើយ៕

 

Posted on 1 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: