ទូត​អាមេ​រិកជួ​ប​មន្រ្តី​គណបក្ស​សម​រង្សី​និង​គណបក្ស​សិទ្ធិ​​មនុស្សប្រាំ​រូប​

http://www.everyday.com.kh/viewnews.php?type=topstory&id=883

ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១២ ម៉ោង០៨:៣៤

មន្ត្រីជាន់ខ្ពស់​គណបក្ស​សមរង្ស៊ីនិង​គណបក្ស​សិទ្ធិមនុស្ស​ចំនួន៥នាក់បាន​ជួប​ពិភាក្សា​​ការងារ​ដោយផ្ទាល់​ជាមួយ​លោក Willaim E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា នៅផ្ទះ​របស់លោក​ឯកអគ្គ​រដ្ឋទូត ខាងជើង

​វិមានឯករាជ្យ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា ១២ ថ្ងៃត្រង់ ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១២ ដោយបាន​ផ្តោតទៅលើ​ស្ថានការណ៍​នយោបាយ នៅក្នុង​ប្រទេស​កម្ពុជា ​ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ ជាពិសេស​បញ្ហា​លោក សម រង្ស៊ី ប្រធាន​គណបក្សសម រង្ស៊ី ដែល​កំពុងតែ​និរទេស​ខ្លួន នៅក្រៅ​ប្រទេសដើម្បី​ធ្វើ
យ៉ាងណា បាន​វិល​មក​កម្ពុជា​វិញ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ម រង្ស៊ី កាលពី​រសៀល​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១២​ ។ 
ជំនួប​រវាង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​មរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ជាមួយនឹង​ឯកអគ្គរដ្ឋទូត​អាមេរិកគឺមាន​រយៈពេល​ប្រមាណ​ជា២ម៉ោងចាប់ពី​ម៉ោងជាង១២ថ្ងៃត្រង់​ ។​
​មន្ត្រីជាន់ខ្ពស់​បាន​ឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​គណបក្ស​សមរង្ស៊ីនិង​គណបក្ស​សិទ្ធិមនុស្សសរុប​ចំនួន៥​នាក់ដែល​បានជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជាមានដូចជា ១-​លោកយឹម សុវណ្ណ អ្នកតំណាងរាស្ត្រ​មណ្ឌល
​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​, ២-​លោកស្រី មូរ សុខ​ហួរ អគ្គលេខាធិការរង និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​, ៣-​លោក គឹម សួរ​ភិ​រិ​ទ្ធ អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម (​ខាង​គណបក្ស​សម រង្ស៊ី​), ៤-​លោកអ៊ូ ច័ន្ទ​ឫទ្ធិ អ្នក
តំណាងរាស្ត្រ​មណ្ឌលកណ្តាល​ , ៥-​លោក ប៉ុល ហំ​ម  អ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្ស (​ ខាង​គណបក្ស​សិទ្ធិមនុស្ស​)​ ។​
​អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ីលោកយឹម សុវណ្ណ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះខាង​គណបក្សសមរង្ស៊ីបាន​ជម្រាបជូន​លោក Willaim E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា អំពី​ដំណោះស្រាយ ដែល​អាច​ឈានទៅរក​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​។ នៅក្នុង​នោះលោក​ក៏បានជម្រាបជូន​អំពី​លក្ខខណ្ឌ
ដែល​នាំ​ឲ្យ​សេរីភាព  និង​យុត្តិធម៌  គឺមាន​វត្តមាន​លោក​ប្រធាន សម រង្ស៊ី នៅក្នុង​ការបោះឆ្នោត ហើយ​និង​ការកែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​)​ ។​​ចំពោះ​បញ្ហា​ដែល​គណបក្ស​សមរង្ស៊ីស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិដើម្បី​ឲ្យ​លោក​សមរង្ស៊ីប្រធាន​គណបក្សប្រឆាំង បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញត្រូវបាន​អ្នកនាំពាក្យ​គណបក្សសមរង្ស៊ីលើកឡើងថា បញ្ហា​នេះក៏បាន​ជម្រាប
​ប្រាប់​អស់ហើយទៅ​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំ​កម្ពុជាដែលជា​ឯកអគ្គរដ្ឋទូតនៃ​ប្រទេស​មហាអំណាចនិង​ជា​និម្មិត​រូប​នៃ​លទ្ធិប្រជាធិបតេយ្យ​ ។​
ជាការ​ឆ្លើយតប​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកត្រូវបាន​លោកយឹមសុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សមរង្ស៊ីបាន​បញ្ជាក់ថា “​គាត់​ថាគាត់​មក​ទីនេះធ្វើការគឺ​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យនិង​ការគោរពសិទ្ធិមនុស្ស​។ជាពិសេសកាតព្វកិច្ចរ​បស់​អន្តរជាតិ ត្រូវតែមាន​ដំណោះស្រាយ​ចំពោះ​លោក​សមរង្ស៊ី​”​ ។​

​ចំណែក​លោកប៉ុលហំ​មអ្នកនាំពាក្យ​គណបក្ស​សិទ្ធិមនុស្សបាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ជំនួប​នោះខាងគណបក្ស​សិទ្ធិមនុស្ស  ក៏បាន​លើកឡើង​អំពី​ការដែល​គណបក្ស​សមរ​ង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បង្កើត​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ដើម្បី​បង្កើត​គណបក្សនយោបាយ​ថ្មី​មួយ​។ គណបក្ស​ថ្មី​នោះ នៅ​មិនទាន់​មានឈ្មោះនៅឡើយ​ទេ​ ។​
​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​មាន​ប្រស​សន៍​ថា លោក​សម រង្ស៊ី ត្រូវបាន​តុលាការ​ចេញ​ដីកាចាប់ខ្លួនយកមក​ផ្តន្ទាទោសតាម​សាលក្រម​របស់​តុលាការ​រួចទៅហើយ​ ។
​ចំពោះ​ការគាបសង្កត់​ពី​បរទេស​នោះលោក​ឧ​ត្ត​ម​សេនីយ៍​ជឿថាប្រទេស​នីមួយៗគេ​ដឹងណាស់​ថាកម្ពុជា​ជា​ប្រទេសអធិបតេយ្យភាពដូចជា​ប្រទេស​ដទៃទៀត​ដែរ​។ ដូច្នេះ​អ្វី​ជាការ​ខិតខំ​ប្រឹងប្រែងឬ​ការគាបសង្កត់​នោះមិនអាច​ទៅរួចបានទេ​ ។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯកខៀវ សុភ័គ បាន​បញ្ជាក់ថា“​យើង​អត់​មាន​ហាមឃាត់​លោក​សម រង្ស៊ី មិន​ឲ្យ​ចូលមក​នោះទេ​។ជា​សិទ្ធិសេរីភាព​របស់គាត់គឺ​ខ្លួន​គាត់​ទេតើដែល​គាត់​រត់​ចេញពី​ប្រទេសហើយឲ្យ​គេ​គាបសង្កត់​ឲ្យ​គាត់​វិញ អាហ្នឹង​ជា​រឿង​គាត់ចង់​មកមក​ទៅ​ ។ ប៉ុន្តែ​ច្បាប់នៅតែ​ច្បាប់​អីចឹង​”​ ។​
​រីឯ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោកអ៊ឹមសួស្តីបាន​មានប្រសាសន៍ថាការទាមទារ​ឲ្យ​មានការ​ទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ពី​សំណាក់​គណបក្ស​សមរង្ស៊ីនិង​គណបក្ស​សិទ្ធិមនុស្សគឺជា​រឿង​ដដែលៗ លោក​មិនមាន​ការចាប់អារម្មណ៍​ទេ​ ។
​លោកអ៊ឹម​សួស្តី បាន​បន្ថែមថា “​យើង​បាន​ខិតខំ​ធ្វើ​ណាស់​ទៅតាម​ច្បាប់​។ សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខលោក​សមរង្ស៊ី ជា​ទណ្ឌិតគឺ​មិនអាច​ឈរឈ្មោះ​បានទេ​។ចំពោះ​ការស្វែងរក​ការដាក់​គំនាប​ពី​អន្តរជាតិដើម្បី​ឲ្យ​មាន​ការកែ​សមាភាព​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះវា​មិនមែនជា​លើក​ទី​១ហើយ​ថ្មី​នោះទេដោយ​កន្លង
មកគេ​រក​គំនាប​គ្រប់កន្លែង​ធ្វើយ៉ាងណា​ឲ្យ​ប្តូរ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​”​ ។​​សូមជម្រាបថាប្រធាន​គណបក្សប្រឆាំងគឺ​លោក​កឹម សុខា និង​លោក សមរង្ស៊ី បានធ្វើ​យុទ្ធនាការ​នៅក្រៅ​ប្រទេស ដូចជាធ្វើដំណើរ​រួមគ្នាទៅកាន់សហរដ្ឋអាមេរិកអង្គការសហប្រជាជាតិ សភាព​អឺរ៉ុប កាណាដា អូស្ត្រាលីជប៉ុននិង​ប្រទេសដែលមាន​ឥទ្ធិពល ដើម្បី​ស្វែងរក​អន្តរាគមន៍ដាក់​ការគាបសង្កត់មកលើ​រដ្ឋាភិបាល​កម្ពុ​ជា ឲ្យ​មានការ​ផ្លាស់
ប្តូ​រស​សមា​ភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតនិង​ការវិលត្រឡប់​របស់លោក​សមរង្ស៊ីមក​កម្ពុជានៅមុន​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ នាពេលខាងមុខ​ ៕​

Posted on 1 August 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: