សុក​សំអឿន​ស្នើ​​សុំ​​ឱ្យ​​​លោក​ម៉ម​សូ​​ណង់​ដូស្ថិត​​នៅ​​ក្រៅ​​ឃុំ​​ព្រោះ​​​​កំពុង​​​មាន​​ជំងឺ​

http://www.everyday.com.kh/viewnews.php?type=mlocalnews&id=2703

ថ្ងៃច័ន្ទ ទី៣០ ខែកក្កដា ឆ្នាំ២០១២ ម៉ោង១១:០៣

លោកសុក សំអឿន

នៅថ្ងៃទី៣០កក្កដា២០១២នេះលោកសុកសំអឿនមេធាវីការពារ​ក្តីឲ្យលោកម៉មសូណង់ដូ​ប្រធានសមាគមអ្នកប្រជាធិបតេយ្យនិងជានាយកវិទ្យុសំបុកឃ្មុំនឹងដាក់ពាក្យស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញប្រយោជន៍​ដើម្បីឲ្យតុលាការដោះ​លែង​លោកម៉ម សូណង់ដូ នៅក្រៅឃុំ ។
ការដាក់ពាក្យស្នើសុំរបស់មេធាវីការពារក្តីលោកម៉មសូណង់ដូនៅពេលនេះធ្វើឡើងនៅគ្រាដែលមានសេចក្តីរាយ
ការណ៍កាលពីចុង​សបា្តហ៍មុនថាលោកប្រធានសមាគម​អ្នកប្រជធិបតេយ្យដែលកំពុងត្រូវឃុំខ្លួននៅក្នុងពន្ធនាគារព្រៃ.សមានបញ្ហាសុខភាពមួយចំនួនដូច​ជាផ្តាសាយធំជាដើម។ប៉ុន្តែប្រភពពីមន្រ្តីអនុ​រក្ស​ពន្ធនាគារបានបង្ហើបឲ្យ
ដឹងនៅព្រឹកថ្ងៃ​ចន្ទ​នេះថាសុខភាពលោកម៉ម សូណង់ដូ មានភាព​ល្អ​​ប្រសើរ​ហើយ ។
គួរបញ្ជាក់ថា​  លោកម៉ម សូណង់ដូ បានរង​ការចោទប្រកាន់ថាពាក់ព័ន្ធនឹងការ​បំផុសឲ្យ​ប្រជាពលរដ្ឋចាប់ដីដោយខុសច្បាប់ នៅ ស្រុក​ឆ្លូង​ខេត្តក្រចេះ ហើយត្រូវបានប៉ូលិស​ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៥ កក្កដា បន្ទាប់ពី​រូប​លោក
​បានវិលត្រឡប់មក ពីបរ ទេសរយៈ​ពេល​បីថ្ងៃ ។ ​បន្ទាប់​ពី​ចាប់​ខ្លួនសាលាដំបូងរាជធានី​ភ្នំពេញ​បានសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃ.ស ក្រោម​ការ ចោទ ប្រកាន់ពីបទផ្ដួចផ្ដើមគំនិតប្រឆាំងអ្នករាជការសាធារណៈ ធ្វើកុបកម្មជ្រៀត​
ជ្រែកខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់ និង​ប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ដែលមាន​ចែង​ក្នុងមាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ​ ។

Posted on 30 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: