សាលា​​ឧទ្ធរណ៍​​នឹង​​សម្រេច​​អភ័​យ​​ឯក​សិទ្ធិ ​មូរ​ សុខ​ហួរ​

http://www.postkhmer.com/index.php?option=com_content&view=article&id=83054:2012-07-30-05-13-35&catid=1:national-news&Itemid=76

Monday, 30 July 2012  មាស សុខជា​-Shane Worrell

លោក​ស្រី មូរ សុ​ខហួរ អំឡុង​​​ចុះ​​ទៅ​​ខេត្ត​​ព្រៃ​វែង​​​កាល​ពី​សប្ដាហ៍​​មុន​។ រូបថត ហេង ជីវ័ន​

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​នឹង​សម្រេច​នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្តាហ៍​នេះ​ ថា​តើ​ត្រូវ​ប្រគល់​អភ័យ​ឯកសិទិ្ធ​រដ្ឋ​សភា​ឲ្យ​លោក​ស្រី មូរ សុខហួរ តំណាងរាស្ត្រ​ពី​គណបក្ស​សមរង្ស៊ី​ដែល​ត្រូវ​បាន​ដក​ក្នុង​អំឡុង​ពេល​មាន​ ជម្លោះ​បរិហារ​គ្នា ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាលពី​ឆ្នាំ ២០០៩ ឬ​យ៉ាង​ណា?

លោក​ស្រី មូរ សុខហួរ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា លោក​ស្រី​ជឿ​ថា​សវនាការ​នៅថ្ងៃ​សុក្រ នឹង​លាង​ជម្រះ​កេរ្តិ៍​ឈ្មោះ​ ខណៈ​លោក​ស្រី​កំពុង​ផ្តោត​លើ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ ជាមួយ​នឹង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​កម្ពុជា។​ លោក​ស្រី​បន្ត​ថា៖ «វា​ជា​សិទិ្ធ​ជា​សមាជិក​រដ្ឋ​សភា​ត្រូវ​មាន​អភ័យ​ឯកសិទិ្ធ​នោះ»។

លោក​ស្រី មូរ សុខហួរ បាន​ខិតខំ​រហូត​បរាជ័យ​ក្នុង​ការ​ប្តឹង​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន កាល​ពីឆ្នាំ​ ២០០៩ ​ក្រោម​ការ​ចោទ​លោក​ពី​បទ​ប្រមាថ​លោក​ស្រី នៅ​ក្នុង​សុន្ទរកថា​ក្នុង​ខេត្ត​កំពត។

តមក​អភ័យ​ឯក​សិទិ្ធ​លោក​ស្រី​ត្រូវ​បាន​ព្យួរ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ចំពោះ​ការ​ប្តឹង​បក​របស់​លោក​ហ៊ុន សែន​សម្រាប់​តុលាការ ។

តុលាការ​បាន​សម្រេច​ប្រឆាំង​លោក​ស្រី មូរ សុខហួរ ក្នុង​ឆ្នាំ​នោះ ពេល​ក្រោយ​មក ដោយ​បង្គាប់​ឲ្យ​លោក​ស្រី​បង់​ប្រាក់​ ១៦,៥ លាន​រៀល។ លោក​ស្រី​បដិសេធ ហើយ​ប្រាក់​នោះ ​ត្រូវ​បាន​កាត់​យក​ពី​ប្រាក់​ខែ​របស់​លោក​ស្រី។

លោក​ស្រី មូរ សុខហួរ បាន​ថ្លែងថា វា​សំខាន់​ដែល​តុលាការ​សម្រេច​ឲ្យ​លោក​ស្រី ព្រោះ​លោក​ស្រី​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។

លោក​បន្ត​ថា៖ «​[តុលាការ​]គួរ​លាង​ជម្រះ​ប្រវតិ្ត​របស់​ខ្ញុំ​ទាំង​អស់​។ បើ​ឈ្មោះ​ខ្ញុំ​មិន​ត្រូវ​បាន​លាង​ជម្រះ ខ្ញុំ​នៅ​តែ​ជា​ជន​ជាប់​ទោស​» តែ​ថា លោក​ស្រី​ទុក​ករណី​នេះ​ឲ្យ​តុលាការ​សម្រេច។ «ប៉ុន្តែ ប្រជាជន​បាន​សម្រេច​រួច​ហើយ»។

ទន្ទឹម​នឹង​នេះ លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​ថ្មី បាន​ផ្ញើ​លិខិត​ចុះ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ទៅ​សហគមន៍​អឺរ៉ុប​អំពាវនាវ​ឲ្យ​សហគមន៍​អឺរ៉ុប​ឈប់​គាំទ្រ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​ក្រោយ ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​បាន​ធ្វើ កំណែទម្រង់​ហើយ​លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​ឯង មិន​ត្រូវ​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។

លិខិត​នេះ​បញ្ជាក់​ថា៖ «​គ.ជ.ប គួរ​ជា​ស្ថាប័ន​គ្មាន​ពាក់​ព័ន្ធ​នឹង​គណបក្ស​ ប៉ុន្តែ​ ការ​ពិត​ស្ថិត​ក្រោម​គណបក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា​»។ «ដរាប​ណា​គ.ជ.ប បន្ត​ស្ថិត​ក្នុង​ទម្រង់​បច្ចុប្បន្ន ​មិន​អាច​មាន​ការ​បោះឆ្នោត ដោយ​យុត្តិធម៌​ឡើយ»។

តាម​លិខិត​ដដែល​នោះ​ថា បើ​ប្រើ​ពេល​យូរ​ដើម្បី​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី វិល​មក​កម្ពុជា​វិញ ដើម្បី​ធ្វើ​យុទ្ធនាការ​នោះ ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​នឹង​មិន​អាច​ជា​ការ​បោះឆ្នោត​យុតិ្តធម៌ ទេ។

លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទាក់ទង​បាន​ទេ កាល​ពី​ម្សិលមិញ៕

Posted on 30 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: