បក្ស​សម​​​ រង្ស៊ី​​ និង​ បក្ស​​​សិទ្ធិ​​​មនុស្ស​​​​ផ្ដើម​​​បង្ហាញ​​​សម្លេង​​​តែ​​​មួយ​​​ទៅ​​កាន់​​អ្នក​​គាំ​ទ្រ​​

http://www.fpmonline.net/article/20993

ច័ន្ទ 30 កក្តដា 2012 – 9:42 am | 

លោក កឹម សុខា និង លោក សម រង្ស៊ី ពេលជួបគ្នា ក្នុងទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន

ដូច​ការ​គ្រោង​ទុក​​នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ទី ៣០​ កក្កដា នេះ គណបក្ស​ប្រឆាំង​ពីរ​របស់​ប្រទេស​កម្ពុជា​ ផ្ដើម​បង្ហាញ​​សម្លេង​​តែ​មួយ​​ទៅ​​កាន់​ក្រុម​អ្នក​គាំ​ទ្រ​របស់​ខ្លួន​​  នោះគឺ សម្លេង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ជា​ជំហាន​​ដំបូង​​ឆ្ពោះ​ទៅ​រក​ការ​បង្រួបបង្រួម​​គណបក្ស​​ប្រឆាំងទាំងពីរ​​​ឲ្យ​ទៅ​​ជា​គណបក្ស​ប្រឆាំង​តែ​មួយ​ សម្រាប់​ការ​​បោះឆ្នោតជាតិ​​ ឆ្នាំ​២០១៣​ខាង​មុខ ។

ពិធី​ដែល​មាន​ការ​ចូលរួមពី​សមាជិក -សមាជិកការ បក្ស​សម​រង្ស៊ី និង បក្សសិទ្ធិមនុស្ស​​ពី​គ្រប់ទិស​ទី​ទូ​ទាំង​ប្រទេស​នេះ ផ្ដើម​​នៅ​ទី​ស្នាក់​ការ​កណ្ដាល​របស់​គណបក្ស​សិទ្ធិមនុស្ស​ ក្នុង​ទី​ក្រុង​ភ្នំពេញ​។ នៅ​ប្រទេស​កម្ពុជា​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​​​ជា​អ្នក​ថ្លែង​​ទៅ​​កាន់​អ្នក​​ចូល​រួម​​ដើម្បី​បញ្ជាក់​ពី​ស្មារតី នៃ​​ការ​បង្រួប​បង្រួម គណបក្ស​ទាំងពីរ , ចំណែក​លោក សម រង្ស៊ី ថ្លែង​បញ្ជាក់​បន្ថែម​ពី​ក្រៅ​​ប្រទេស​តាម​រយៈ​ប្រព័ន្ធ វីដេអូខន់ហ្វ័រិន ក្នុង​គោល​ដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​​មាន​ការ​​យល់​គ្នា មូរមាត់គ្នា​​តែមួយ​ពី​​ថ្នាក់​លើ​​ដល់​ថ្នាក់​​មូលដ្ឋាន​ របស់​គណបក្ស​ទាំង​ពីរ ។

គួរ​បញ្ជាក់​ថា ការ​បង្រួបង្រួម​​របស់​គណបក្ស​ទាំង​ពីរ​​ដោយ​ផ្ដើម​ពី​ចលនា ប្រជាធិបតេយ្យ សង្គ្រោះ​ជាតិ​កម្ពុជា ប្រារព្ធ​ធ្វើ​​នៅ​ទី​ក្រុង ម៉ានីល ​ប្រទេស ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​​១៧ កក្កដា ដោយ​កិច្ច​ប្រជុំ​បាន​​សម្រេស​​ឲ្យ​លោក​ សម រង្ស៊ី ធ្វើជាប្រធាន រីឯ លោក កឹម សុខា ជា​អនុប្រធាន ៕

 

Posted on 30 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: