គណ​​បក្ស​​ប្រឆាំង​​ពីរ​​ ស្នើ​​ឲ្យ​​ក្រសួង​​មហាផ្ទៃ​​ ចាត់​​វិធាន​​ការ​​លើ ​​មេឃុំ-ចៅ​សង្កាត់​ ដែល​​រំលោភ​​លើ ​​នី​តិ​​វិ​ធី​ នៃ​​ការ​​តែង​​តាំង​ ​មេ​ភូមិ​​

http://www.dap-news.com/typography/the-news/46554-2012-07-27-06-16-25.html

Friday, 27 July 2012 13:14 ដោយៈសេង ផល្លាភ-Posted:ID-010

ភ្នំពេញ៖ គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ស្នើទៅក្រសួងមហាផ្ទៃឲ្យត្រួតពិនិត្យ និងចាត់វិធានការចំពោះមេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់មួយចំនួន ដែលបានរំលោភលើនីតិវិធី នៃការតែងតាំងមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ក្រោយថ្ងៃប្រកាសលទ្ធផលជាផ្លូវការរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

យោងតាមលិខិតឆ្លើយតបរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ដែលបានផ្ញើទៅកាន់អភិបាលរាជធានី ខេត្ត បានឲ្យដឹងថា យោងតាមលិខិតចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ របស់អគ្គលេខាធិការគណបក្សសម រង្ស៊ី និងអគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស ដែលបានស្នើសុំឲ្យចាត់វិធានការចំពោះ មេឃុំ-ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ-សង្កាត់ មួយចំនួនដែលបានរៀបចំធ្វើការជ្រើសរើសមេភូមិ ក្រោយថ្ងៃប្រកាសលទ្ធផលជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២។

តបតាមការស្នើសុំរបស់គណបក្សប្រឆាំងទាំងពីរនេះ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃចុះថ្ងទី១៨ ខែកក្កដា ឆ្នាំ២០១២ដដែល បានស្នើឲ្យអភិបាលរាជធានី ខេត្តនៅទូទាំងប្រទេសត្រូវចាត់មន្រ្តីជំនាញឲ្យចុះសិក្សាស្រាវជ្រាវករណីខាងលើនេះ ដើម្បីរកឲ្យឃើញថា មានករណីដូច្នោះកើតមានឡើងនៅឃុំ-សង្កាត់ណាខ្លះ ហើយធ្វើសេចក្តីរាយការណ៍មកក្រសួងមហាផ្ទៃវិញជាបន្ទាន់។

ទាក់ទងទៅនឹងការស្នើសុំ និងបញ្ជារបស់ក្រសួងមហាផ្ទៃនេះដែរ តាមបញ្ជារបស់អភិ បាលខេត្តកណ្តាល នាយករដ្ឋបាល នៃសាលាខេត្តនេះ បានដាក់លិខិតមួយច្បាប់ចុះថ្ងៃទី២៦ ខែកក្កដានេះ ដោយបញ្ជាទៅ កាន់អភិបាលក្រុងតាខ្មៅ និងអភិបាលស្រុក គ្រប់ស្រុក ត្រូវធ្វើការត្រួតពិនិត្យស្រាវជ្រាវករណីនេះ ថាតើមានឃុំ-សង្កាត់ណាខ្លះដែលបានរំលោភលើនីតិវិធី រួចត្រូវរាយការណ៍មកកាន់ខេត្តវិញជាបន្ទាន់ ត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ ដើម្បីខេត្តមានមូលដ្ឋានរាយការណ៍ទៅក្រសួងមហាផ្ទៃវិញ៕

Posted on 27 July 2012, in បទល្មើសបោះឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: