rfi: មន្ត្រី​​រដ្ឋា​ភិបាល​៖​ លោក​​សម ​រង្ស៊ី​​មិន​​អាច​​ឈរ​​ឈ្មោះ​​បោះឆ្នោត​​បាន​​ឡើយ​​

http://www.khmer.rfi.fr/sam-rainsy-opposition-leader-being-accused-could-not-participate-the-election-in-2013

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 25 កក្កដា 2012 ដោយ លាង ដឺលុច

មន្ត្រី​​ជាន់​​ខ្ពស់​​រដ្ឋាភិបាល ​បាន​​បំភ្លឺ​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​ការ​ចោទប្រកាន់​របស់​គណបក្ស​ប្រឆាំង​ជុំវិញ​ការ​ត្រៀមរៀប​ចំ​ការ​បោះឆ្នោត​សាកល​ឆ្នាំ​ក្រោយ​នេះ។ បញ្ហា​សំខាន់​មួយ​នោះ​គឺ មន្ត្រី​រដ្ឋាភិបាល​ចង់​ឆ្លើយ​បក​ទៅ​ករណី​ប្រធាន​គណបក្ស​ប្រឆាំង​គឺ​លោក​សម រង្ស៊ី ដែល​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ជា​អ្នក​ទោស​មិន​អាច​ឈរ​ឈ្មោះ​បោះឆ្នោត​បាន​ឡើយ។ លោក កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​ជា​អ្នក​បកស្រាយ​បញ្ហា​ទាំង​នេះ។

សេចក្តីរាយការណ៍​របស់ លាង​​ ដឺលុច ពីទីក្រុងភ្នំពេញ

25/07/2012 by លាង ដឺលុច

 

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​បញ្ជាក់​ឡើង​វិញ​ថា លោក​សម រង្ស៊ី​ដែល​កំពុង​មាន​ពិរុទ្ធ​មិន​អាច​ចូលរួម​បោះឆ្នោត និង​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នេះ​បាន​ឡើយ។

ការ​ពន្យល់​បែប​នេះ​ធ្វើ​ឡើង​ដោយ​លោក​កែវ រ៉េមី អនុ​ប្រធាន​អង្គភាព​ព័ត៌មាននិង​ប្រតិកម្ម​រហ័ស​​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី ខណៈ​ដែល​លោក​កឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្សនិង​បច្ចុប្បន្​ន​បាន​ក្លាយ​ទៅ​ជា​សម្ព័ន្ធមិត្ត​របស់​គណបក្ស​សម រង្ស៊ី​ហើយ​នោះ បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​​ចង់​ឃើញ​លោក​សម រង្ស៊ី​ត្រឡប់​ចូល​ក្នុង​ប្រទេស​និង​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​​តំណាងរាស្ត្រ​ឆ្នាំ​២០១៣​ក្រោយ​នេះ។ លោក​កឹម សុខា​ក៏​មាន​គម្រោង​លើក​យក​បញ្ហា​របស់​​លោក​សម រង្ស៊ី​ជា​មួយ​សហគមន៍​​អន្តរជាតិ​ផង​ដែរ។

សម្រាប់​លោក​កែវ រ៉េមី ករណី​លោក​ប្រធាន​គណបក្ស​សម រង្ស៊ី​ គឺ​គ្រាន់​តែ​ជា​ការអនុវត្តន៍​នីតិ​រដ្ឋ​ដែល​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ចង់​បាន​តែ​ប៉ុណ្ណោះ។ ហើយ​ដែល​ជា​ការ​​អនុវត្តន៍​ច្បាប់​​ទៅ​​លើ​បុគ្គល​ម្នាក់​ដែល​មិន​បាន​ប៉ះ​ពាល់​ដល់​ការ​ចូល​រួម​បោះ​ឆ្នោត​ជា​ពហុ​បក្ស​នោះ​ទេ។
មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដដែល បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា បច្ចុប្បន្ន​នេះ ជា​ពេល​វេលា​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា រឹតត្បិត​អំពី​នីតិរដ្ឋ ហើយ​គ្មាន​ទេ​ការ​ដោះស្រាយ​បែប​មនោសញ្ចេតនា​តាម​រយៈ​ការ​សម្របសម្រួល​អោយ​លោក​សម រង្ស៊ី​ដូច​ពេល​មុន​ទៀត​នោះ។

ប្រសិន​បើ​លោក​កឹម សុខា ចង់​ស្វែង​រក​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក​ក្នុង​សំណុំរឿង​លោក​សម រង្ស៊ី លោក​កែវ រ៉េមី​ឆ្លើយ​ថា សហរដ្ឋ​អាមេរិក​មិន​អាច​ដាក់​សម្ពាធ​ណា​មួយ មក​លើ​ប្រទេស​កម្ពុជា​បាន​ទេ​ពីព្រោះ​កម្ពុជា​ជា​ប្រទេស​អធិបតេយ្យ​និង​នីតិរដ្ឋ​មួយ៕

Posted on 26 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: