ក្រុម​តំណាង​រាស្ដ្រ​​បក្ស​​សម​រង្ស៊ី​ ស្នើសុំ​​សួរ​សុខ​ទុក្ខ​​លោក ​ម៉ម​ សូ​ណង់​ដូ ​នៅ​​ថ្ងៃ​ទី​​៣​​សី​ហា​​​

http://www.cen.com.kh/localnews/show_detail/135?token=MTBjNmVlZDYwMWQwMzM0MGRkMGJjMmVkMmNkMGQ0

(ថ្ងៃទី 26 កក្កដា 2012, ម៉ោង 12:55:PM) | ដោយ: លីនណា

ភ្នំពេញ: ក្រុមតំណាងរាស្ដ្រ​គណបក្ស​សមរង្ស៊ី ៧​រូប បានដាក់​លិខិត​ទៅ​អគ្គនាយក នៃ​នាយកដ្ឋាន​ពន្ធនាគារ សុំ​សួរសុខទុក្ខ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ដែល​កំពុង​ជាប់​ឃុំឃាំង​បណ្ដោះអាសន្ន នៅ​មណ្ឌល​អប់រំ​កែប្រែ (​ព្រៃ​ស​) នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១២ វេលា​ម៉ោង ៩ ព្រឹក​។​

​លិខិត​របស់​ក្រុម​អ្នកតំណាងរាស្ដ្រ​គណបក្ស​សមរង្ស៊ី បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១២ ប្រតិភូ​ក្រុម​អ្នកតំណាងរាស្ដ្រ នៃ​គណបក្ស​សមរង្ស៊ី នឹង​ចូលជួប​សួរសុខទុក្ខ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ ដែល​កំពុង​ជាប់​ឃុំឃាំង​បណ្ដោះអាសន្ន នៅ​មណ្ឌល​អប់រំ​កែប្រែ​ព្រៃ​ស​។

​សូមជម្រាបថា ប្រតិភូ​ក្រុម​អ្នកតំណាងរាស្ដ្រ នៃ​គណបក្ស​សមរង្ស៊ី មាន​សមាសភាព​ដូចខាងក្រោម ៖
១. លោកស្រី មូរ សុខ​ហួរ តំណាងរាស្ដ្រ​មណ្ឌល​កំពត​
២. លោក ជាម ច័ន្ទនី តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម​
៣. លោក កែ​ត ឃី តំណាងរាស្ដ្រ​មណ្ឌល​កំពង់ធំ​
៤. លោក សុ​វណ្ណា ពិសា​ខា តំណាងរាស្ដ្រ​មណ្ឌល​កំពង់ចាម​
៥. លោក ដាំ សិទ្ធិ តំណាងរាស្ដ្រ​មណ្ឌល​ភ្នំពេញ​
៦. លោក ឡុង រី តំណាងរាស្ដ្រ​មណ្ឌល​ក្រចេះ​
៧. លោក គង់ បូរ៉ា តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង​

Posted on 26 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: