everyday: គណបក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​ នឹង​រួម​បញ្ចូល​គ្នា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៧

​ភ្នំពេញៈ ក្រុម​អ្នក​នយោបាយ​កាល​ពី​ម្សិល​មិញ​បាន​អះអាង​ថា គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស
នឹង​បញ្ជូល​គ្នា​រហូត​ដល់ ២០១៧ បើ​ទោះ​ជា​មាន​ការ​ប្រកាស​ថា មេដឹក​នាំ​នៃ​គណបក្ស​ទាំង​ពីរ​នឹង​បង្កើត​គណបក្ស​នយោ​បាយ​ថ្មី​មួយ​រួម គ្នា​ក្តី។

ថ្លែង​បន្ទាប់​ពី​សមាជ​របស់​គណបក្ស​សិទ្ធិ​មនុស្ស​លើក​ទី២​ដែល​បាន​រៀប​ចំ ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ភ្នំពេញ និង​មាន​ការ​
ចូល​រួម​ពី​សមាជិក​ប្រមាណ​ជាង​២​ពាន់​នាក់​កាល​ពី​ម្សិល​មិញ​លោក ប៉ុល ហំម បាន​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​
របស់​គណបក្ស​ទាំង​ពីរ​ត្រូវ​បាន​បង្កើត​ដើម្បី​ត្រួត​មើល​ថា តើ​គួរ​ដាក់​បញ្ជូល​សមាជិក​និង​បេក្ខជន​ចូល​ក្នុង​ចលនា​
ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​កម្ពុជា​តាម​របៀប​ណា?

លោក​បាន​បន្តថា ៖ «​នៅពេល​ដែល​យើង​បង្កើត​គណបក្ស​ថ្មី គោល​ដៅ​សំខាន់ គឺ​ត្រូវ​បង្ហាញ​បេក្ខជន​របស់​យើង
​នៅ​ក្រោម​ឈ្មោះ​ថ្មីនេះ​។ បេក្ខ​ជន​ភាគ​ច្រើន​មក​ពី​គណបក្ស​សមរង្ស៊ី និង​គណ​បក្ស​សិទិ្ធ​មនុស្ស ហើយ​ភាគ​ច្រើន​
ក្នុង​ចំណោម​ពួកគេ​បាន​ត្រៀម​ចូល​ក្នុង​សភា​ជា​ស្រេច ហើយ​គេ​មិន​អាច​ចាក​ចេញ​ទៅ​ចូល​គណបក្ស​ថ្មី​ឬ​បាត់​បង់​
អាសនៈ​របស់​គេបាន​ទេ»។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​ប្រការ​នេះ​នឹង​អាច​មាន​បញ្ហា​នៅ​តាម​ថ្នាក់​ឃុំ​សង្កាត់ [សមាជិក​ត្រូវ​ជ្រើស​រើស​រួច​]
មិន​អាច​ចាក​ចេញ​ពី​គណបក្ស​នេះ​បាន​ទេ​[ពួក​គេ​ត្រូវ​តែ​នៅ] ព្រោះ​ពួកគេ​នឹង​បាត់​បង់​អាសនៈ»។

សមាជ​បក្ស​ដែល​បាន​ចូល​រួម​ដោយ​ថ្នាក់​ដឹក​នាំ​កំពូលៗ​ក្នុង​គណបក្ស សមរង្ស៊ី​រួម​មាន​អនាគត​អគ្គលេខាធិការ​
ចលនា​ប្រជាធិប​តេយ្យ សង្គ្រោះ​ជាតិ​កម្ពុជា​លោក​ស្រី មូរ សុខហួរ និង​អ្នក​នាំ​ពាក្យ​គណបក្ស​សម រង្ស៊ី​គឺ​លោក
យឹម សុវណ្ណ។

លោក​យឹម សុវណ្ណ មាន​ប្រសាសន៍​ដែរ​ថា គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​នឹង​ចុះ​ឈ្មោះ​សម្រាប់​
រយៈពេល​៦ឆ្នាំ​រហូត​ដល់ អាណត្តិ​ព្រឹទ្ធ​សភា​ក្រោយ​និង​អាណត្តិ​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់ ចប់​ឆ្នាំ​២០១៧​»។

លោក​បន្ថែម​ទៀត​ថា ដោយ​មាន​បញ្ហា​បច្ចេក​ទេស​ខាង​ច្បាប់​ផង​នោះ ក្រុម​ការ​ងារ​នឹង​បញ្ចប់​ឈ្មោះ​គណបក្ស​
និងស្លាក​គណបក្ស​ថ្មី​នៅ​សប្តាហ៍ក្រោយ​នេះ​។

គណបក្ស​ប្រឆាំង​ទាំង​ពីរ​បាន​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង ខ្លាំង ​គឺធ្វើ​ឲ្យ​គណបក្ស​ថ្មី​ដែល​កើត​ចេញ​ពី
​គណបក្ស​ គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស មាន​ការ​រីក​ចម្រើន។

លោក ប៉ុល ហំម បានបញ្ជាក់​ថា៖ «ចលនា​ប្រជាធិប​តេយ្យ​សង្គ្រោះ​ជាតិ​កម្ពុជា​ថ្មី​នេះ គឺជា​ច្រក​ដ៏​សំខាន់​សម្រាប់​
អ្នក​នយោបាយ​ប្រជាធិប​តេយ្យ​មាន​បំណង ចូល​រួម​ចលនា​ថ្មី​មួយ​នេះ ​ដោយ​មិន​ចាំបាច់​តាម​រយៈ គណបក្ស​សម​រង្ស៊ី
ឬ​គណបក្ស​សិទ្ធិ​មនុស្ស​ឡើយ។

លោក​បន្ត​ថា៖ «​យើង​ស្វា​គមន៍​គ្រប់​អ្នក​នយោបាយ​ទាំង​អស់​បើ​ទោះ​ជា​គេ​មិន​ចូល​ចិត្ត ​គណ​បក្ស​សម​រង្ស៊ីឬ​
គណបក្ស​សិទ្ធិ​មនុស្ស​ក្តី ហើយ​នេះ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ​ដើម្បី​ចូល​រួម​ជាមួយ​នឹង​ពួក​យើង​»៕

Posted on 23 July 2012, in ទស្សនៈម្ចាស់ឆ្នោត. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: