សៅ ​រ៉ានី ​គ្រោង​​ប្តឹង​​ទៅ​​តុលាកា​រ​​ក្រុង​​ភ្នំពេញ​ថ្ងៃ​​នេះ​​ដើម្បី​​ព្យួរ​​​គណ​បក្ស​​នរោត្ត​ម​រណ​ប្ញទ្ធិ​

http://www.fpmonline.net/article/20677

ច័ន្ទ 23 កក្តដា 2012 – 7:24 am

នៅ​ថ្ងៃ​ចន្ទ​នេះ លោក សៅ រ៉ានី នឹង​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ហើយ ដើម្បី​ឲ្យ​តុលាការ​ព្យួរ​គណបក្ស​នរោត្តម​រណប្ញទ្ធិ​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​តទៅ​ទៀត។ ដែល​វា​ត្រូវ​គេ​មើល​ឃើញ​ថា ជា​វិធាន​ការ​មួយ​ដើម្បី​ទប់ទល់​នឹង​សម្តេច​ក្រុម​ព្រះ​ប្រធាន​គណបក្ស​នេះ ដែល​បាន​សម្រច​ដក​រូប​លោក​ចេញ​ពី​តួនាទី​អគ្គលេខាធិការ​កាល​ពី​ថ្ងៃទី​២០ ខែកក្កដា នោះ។

លោក សៅ រ៉ានី ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកកាសែត

លោក សៅ រ៉ានី បាន​និយាយ​ប្រាប់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ឯ​ទីស្នាក់​ការ​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ក្នុង​ខណ្ឌ​ទួល​គោក​ថា ការ​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​ព្យួរ​គណបក្ស​នរោត្តម​រណប្ញទ្ធិ​នេះ គឺ​កុំ​ឲ្យ​មាន​សកម្មភាព​ដក​ដាក់​តាម​អំពើ​ចិត្ត​ទៀត។ «ខ្ញុំ​អត់​មាន​បំណង​អ្វី​ក្បត់​សម្រេច​ក្រុម​ព្រះ​ទេ មាន​ស្វាមី​ភ័ក្រ្ត​ជាមួយ​សម្តេច​ក្រុម​ព្រះ​តាំង​ពី​ឆ្នាំ​២០០៦​មក… សឹង​អស់​ក្តិត​ខោ សឹង​ប្រពន្ធ​ដេញ​ចេញ​ពី​ផ្ទះ… ចុង​ក្រោយ​បាន​ត្រឹម​តែ​ឈឺ​ចាប់ មួល.ក​ខ្ញុំ​ទៅ​ក្រោយ ដេញ​ខ្ញុំ​ខុស​ទៀត តើ​ខ្ញុំ​ខុស​អី ទាំង​អស់​គ្នា​សឹង​ដាច់​បាយ ដង្ហែរ​តាម​ព្រះ​អង្គ ចុង​ក្រោយ​លទ្ធផល​បាន​អី លទ្ធផល​ដក​ទាំង​ខុស​ច្បាប់»។

កាល​ពី​ថ្ងៃទី​២០ កក្កដា កន្លង​ទៅ​ថ្មីៗ​នេះ សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ ដែល​ជា​ប្រធាន​គណបក្ស​នរោត្តម​រណប្ញទ្ធិ បាន​ចេញ​លិខិត​មួយ​ច្បាប់​បញ្ចប់​តួនាទី​លោក សៅ រ៉ានី ពី​អគ្គលេខា​ធិការ​គណបក្ស ព្រម​ទាំង​អគ្គលេខាធិការ​រង និង​សមាជិក​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​ចំនួន​៥​នាក់​ទៀត។ ប៉ុន្តែ​លិខិត​បញ្ចប់​តួនាទី​នេះ ត្រូវ​លោក សៅ រ៉ានី អះអាង​ថា ជា​លិខិត​ក្លែង​ក្លាយ ដោយ​បាន​ចោទ​ជា​សំណួរ​ថា ពេល​នេះ​សម្តេច​ក្រុម​ព្រះ​គង់​នៅ​ប្រទេស​បារាំង​ ហើយ​លិខិត​ធ្វើ​នៅ​ប្រទេស​កម្ពុជា តើ​សម្តេច​ក្រុម​ព្រះ​ចុះ​ហត្ថលេខា​ដោយ​របៀប​ណា?

ចំពោះ​បញ្ហា​ទាំង​អស់​នេះ លោក សៅ រ៉ានី បាន​ទម្លាក់​កំហុស​ទាំង​អស់​ទៅ​លើ​លោក នរាណារិទ្ធិ អានន្ទ​ដាយ៉ាត នាយក​ខុទ្ទកាល័យ​សម្តេច​ក្រុម​ព្រះ​ថា​ជា​អ្នក​រៀបចំ​លិខិត​ទាំង​អស់​នេះ៕

Posted on 23 July 2012, in ផ្សេងៗ. Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: